ខ្លា​ចាស់​ប្រេ​ស៊ី​ល​ថា Neymar ត្រូវ​តែ​ចាក​ចេញពី PSG ហើយ​ទៅ​កាន់​ក្លិប​២​នេះ


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​ប្រេ​ស៊ី​ល Neymar ត្រូវ​បាន​គេ​ជំរុញ​ឱ្យ​ដើរ​តាម​គន្លង​របស់ Ronaldinho ហើយ​ចាក​ចេញពី Paris Saint-Germain ប្រសិនបើ​គាត់​ចង់​ក្លាយជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​។

Neymar ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ចេញពី PSG នៅ​ដើមរដូវ​កាល​នេះ តែ​ចុង​ក្រោយ​មិន​អាច​ទៅ​លេង​នៅ Barcelona ដូច​ជា​ការ​គិត ប៉ុន្តែ​អតីត​កីឡាករ​ឆ្នើម​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Rivaldo ជឿជាក់​ថា​កីឡាករ​វ័យ ២៧ ឆ្នាំ​រូប​នេះ​គួរតែ​ចាក​ចេញពី PSG​។

Rivaldo បាន​និយាយ​ថា​៖ «​ខ្ញុំ​ជឿជាក់​ខ្លាំង​ណាស់​ចំពោះ Neymar ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​គាត់​ត្រូវ​តែ​ចាកចេញ​។ ខ្ញុំ​ដឹង​ថា PSG គឺជា​ក្លិប​អស្ចារ្យ​មួយ តែ​គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ក្លិប​ស្ថិត​នៅ​ក្នុង​កម្រិត​ស្មើ Neymar នោះ​ទេ​»​។

ជើង​ចាស់​រូប​នេះ​បាន​បន្ត​ថា​៖«​ខ្ញុំ​គិត​ថា​នៅ​ឆាក​ពិភពលោក អ្នក​រាល់គ្នា​និយាយ​តែ​ពី ក្លិប Barcelona, Real Madrid និង ក្លិប​ផ្សេង​ៗ​ទៀត​នៅ​អង់គ្លេស និង អា​ល្លឺ​ម៉​ង់​។ គាត់​ត្រូវ​ទៅ​ក្លិប​ដែល​មានឈ្មោះ​ល្បី​នៅ Champions League»​។

Rivaldo បាន​បន្ថែម​ថា​៖«​គាត់​ត្រូវ​តែ​ដូច Ronaldinho ។ Ronaldinho បាន​ចាក​ចេញពី​ទីនោះ (PSG) ទៅ​កាន់ Barcelona ដើម្បី​ក្លាយជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar បាន​មក​លេង​នៅ PSG ពី Barca ក្នុង​ឆ្នាំ ២០១៧ ក្នុង​តម្លៃ​កំណត់​ត្រា​ពិភពលោក ២២២​លាន​ផោន ហើយ​ចាប់តាំងពី​ពេល​នោះ​មក​គាត់​រកបាន ៥៥​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ៦៣ សម្រាប់​ក្លឹ​ប ៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ