ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលដែលកំណត់ថា នាង​ស្លា.ប់​ដោយ​​សារ​លង់​ទឹក​

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះ​សីហ​នុ ៖ សព​ស្ត្រី​រង​គ្រោះ​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge មានអាយុ​២១​ឆ្នាំ ក្រោយ​ពី​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ​រួចរាល់ នៅ​ក្នុង​មន្ទីរពេទ្យ​ចំការ​ចេក​បាន​បញ្ជាក់​ថា មាន​សភាព​រលួយ​ខ្លះទៅ​ហើយ ប៉ុន្តែ​នៅ​លើ​ដងខ្លួន​សព​តាម​ការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់…

​ខេត្ត​ព្រះ​សីហ​នុ ៖ សព​ស្ត្រី​រង​គ្រោះ​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge មានអាយុ​២១​ឆ្នាំ ក្រោយ​ពី​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ​រួចរាល់ នៅ​ក្នុង​មន្ទីរពេទ្យ​ចំការ​ចេក​បាន​បញ្ជាក់​ថា មាន​សភាព​រលួយ​ខ្លះទៅ​ហើយ ប៉ុន្តែ​នៅ​លើ​ដងខ្លួន​សព​តាម​ការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ។ ហើយជា​លទ្ធផល សព​ស្ត្រី​រង​គ្រោះ​គឺស្លាប់​ដោយសារ​លង់ទឹក ។ បច្ចុប្បន្ន​ សព​ស្ត្រី​រង​គ្រោះត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​វេច​ខ្ចប់ ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​សព នា​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នាង Amelia Bambridge អាយុ​២១​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ​៥៣១៨៩០៨៣៣ បាន​ចេញពី​ក្រុងព្រះសីហនុ ​ឆ្ពោះទៅ​គោលដៅ​ក្រុង​កោះ​រ៉ុ​ង នៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៩ តុលា មក​ដល់​កោះ​រ៉ុ​ង ​នៅ​ម៉ោង​៦​ល្ងាច ។ នាង​បាន​ចូល ស្នាក់​នៅផ្ទះ​សំណាក់ Ness Beach នៅ​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ដដែល ក្នុង​គោលបំណង​ទេសចរណ៍ ។

មុន​ពេល​បាត់​ខ្លួន គេ​បាន​ប្រទះ​ឃើញ​នារី​អង់គ្លេស​រូប​នេះ​លើក​ចុង​ក្រោយ នៅ​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៤ តុលា ក្នុង​ពិធីជប់លៀង​មួយ​នៅ​ឆ្នេរ​កោះ​រ៉ុ​ង (Police Beach) ក្រោយមក​ក៏​បាត់​ដំណឹង​តែ​ម្តង ដោយ​ក្នុង​ពេល​នោះ គេ​ប្រទះ​ឃើញ​តែ​កាបូប​របស់​ស្ត្រី​រង​គ្រោះ​នៅ​លើ​ផ្ទាំង​ថ្ម ជាប់​ឆ្នេរ​ក្បែរ​កន្លែង​ធ្វើ​ពិធីជប់លៀង​ប៉ុណ្ណោះ ។ ចំណុច​ឆ្នេរសមុទ្រ​ដែល​គេ​ប្រទះ​ឃើញ​កាបូប​នារី​បាត់​ខ្លួន ជា​ចំណុច​ទឹក​ជ្រៅ​ហើយ​មានការ​ហូរ​កួច​ទៀត​ផង ។

ក្រោយ​ការ​បាត់​ខ្លួន​ស្ត្រី​រង​គ្រោះ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក គួ​ច ចំរើន សហការ​ជាមួយ​នាយ​ឧត្តមសេនីយ៍ ថោ​ង លី​ម អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ព្រមទាំង​មានការ​ចូលរួម​ពី​ក្រុម​លោក​ឧកញ៉ា ទៀ វិចិត្រ និងប្រជាពលរដ្ឋ​រាប់រយ​នាក់ រហូត​មានការ​ប្រើ​សុនខ និង​ឧទ្ធម្ភាគចក្រ ក្នុង​ប្រតិបត្តិការ​ស្វែងរក​ស្ត្រី​រង​គ្រោះ​ផង​ដែរ ។

ជា​លទ្ធផល​រហូត​ដល់​រសៀល​ថ្ងៃ​ទី​៣១ គឺ​អស់​រយៈពេល​៨​ថ្ងៃ ទើបបាន​គេ​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ ក្នុង​សភាព​រលួយ​ខ្លះទៅ​ហើយ អណ្ដែត​ទឹក​នៅ​ចំណុច​ក្នុង​លំហ​សមុទ្រ​ខេត្តកោះកុង ជាប់​ព្រំ​ដែនទឹក​ប្រទេស​ថៃ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៦០​គ​.​ម​(៤០​ម៉ា​យ​)​ពី​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

អត្ថបទសរសេរ ដោយ