លោក Bill Gates ពេល​ចាស់​ទៅ​តែងតែ​សួរ​ខ្លួនឯង​ថា !


មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​មាន​អាយុ ៦៣​ឆ្នាំ បាន​ទទួលស្គាល់​ថា​លោក​មិនមែន​ជា​មនុស្ស​តែ​មួយ​ដូច​ពេល​ដែល​លោក​បង្កើត​ក្រុមហ៊ុន Microsoft ដំ​បី​ង​ទេ​។ លោក​បាន​បកស្រាយ​ថា លោក​បាន​ចាប់ផ្តើម​សួរ​សំណួរ​ទៅ​ខ្លួនឯង​ខុស​ពី​សំណួរ​ដែល​ធ្លាប់តែ​សួរ​កាលពី​លោក​នៅ​វ័យក្មេង​។

នៅ​ពេល​ដែល​លោក​មាន​អាយុ ២៥​ឆ្នាំ សំណួរ​តែ​មួយ​ដែល​សំខាន់​ជាងគេ​សម្រាប់​លោក​គឺ​សំណួរ​ដែល​ទាក់ទិន​នឹង​ការ​វិភាគ​លើ​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​របស់​លោក​ជា​រៀង​រាល់​ចុងឆ្នាំ ហើយ​សំណួរ​នោះ​គឺ តើ​កម្មវិធី​Software របស់ Microsoft កំពុង​តែ​ជួយ​ឲ្យ​សុបិន​របស់​លោក​ក្លាយជា​ការ​ពិត​ទេ? តែ​នៅ​ចុងឆ្នាំ​មុន លោក​បាន​ចែករំលែក​ថា លោក​នៅ​តែ​វិភាគ​គុណភាព​ការងារ​របស់​លោក​ដដែល ប៉ុន្តែ​សំណួរ​ដែល​លោក​សួរ​ខ្លួនឯង​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​សំណួរ​ពី​មុន​។ សំណួរ​ថ្មី​ៗ​រួម​មាន តើ​ខ្ញុំ​បាន​ចំណាយពេល​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​ទេ? តើ​ខ្ញុំ​បាន​រៀនសូត្រ​ពី​អ្វី​ថ្មី​ៗ​បាន​គ្រប់គ្រាន់​ទេ? តើ​ខ្ញុំ​បាន​បង្កើត​ទំនាក់ទំនង​ថ្មី និង​ពង្រឹង​ទំនាក់ទំនង​ចាស់​ៗ​ទេ?

លោក​បាន​បន្ត​ថា សំណួរ​ទាំង​បី​ខាងលើ​នេះ​នឹង​ធ្វើ​ឲ្យ​លោក​សើច​កាលពី​នៅ​វ័យក្មេង តែ​ពួក​វា​ពិតជា​មាន​ន័យ​ជ្រៅ​ណាស់​សម្រាប់​ខ្លួន​លោក​ក្នុង​អាយុ​នេះ​។ ហើយ​លោក​ក៏​ចាប់ផ្តើម​សួរ​សំណួរ​ដែល​ចេញពី​លោក វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) ដែល​ជា​មិត្ត និង​អ្នក​ណែនាំ​ជិត​ស្និ​ទ្ធិ​របស់​លោក​ហ្គេ​ត​ស៍​ដែរ​ថា តើ​មនុស្ស​ដែល​អ្នក​យកចិត្តទុកដាក់​លើ​ស្រលាញ់​អ្នក​វិញ​ទេ?

សំណួរ​មួយ​នេះ​ជា​រង្វាស់​ភាព​ជោគជ័យ​សម្រាប់​លោក​បា​ហ្វេ​។
ប្រាកដ​ណាស់ រៀង​រាល់ពេល​ចុងឆ្នាំ ជា​ពេល​ដ៏​ល្អ​បំផុត​ក្នុង​ការ​វាយតម្លៃ​គុណភាព​ការងារ ប្រាក់​ចំណូល ឬ​អាជីវកម្ម ប៉ុន្តែ​យើង​ក៏​គួរតែ​ទុក​ពេល​សម្រាប់​វាយតម្លៃ​ជីវិត​ផ្ទាល់ខ្លួន​ដែរ​។
សម្រាប់​លោក​ហ្គេ​ត​ស៍ និង​បា​ហ្វេ ការ​ជួយ​មនុស្ស​ដទៃ​ជា​កត្តា​សំខាន់​ជាងគេ​នៃ​ជីវិត​របស់​ពួក​លោក​។ ហើយដោយ​យើង​មិនមែន​ជា​មហាសេដ្ឋី​ដូច​លោក​ទាំង​ពីរ​ខាងលើ ពួក​យើង​អាច​ចាប់ផ្តើម​ពី​គ្រួសារ មិត្តភក្តិ មិត្ត​រួមការ​ងារ ឬ​សហគមន៍​របស់​យើង​បាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ