ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំណត់​គោលដៅ​នាំ​ចេញ​អង្ករ ១​លាន​តោន​ត្រឹម​ឆ្នាំ ២០២២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សហព័ន្ធ​បាន​កំណត់​គោលដៅ​ត្រឹម​ឆ្នាំ ២០២២ ត្រូវ​នាំ​ចេញ​អង្ករ​ឱ្យ​បាន ១ លាន​តោន ដែល​ក្នុង​នោះ ៣៥% ទៅ​ប្រទេស​ចិន ៣០%…

រាជធានី​ភ្នំពេញ​៖ សហព័ន្ធ​បាន​កំណត់​គោលដៅ​ត្រឹម​ឆ្នាំ ២០២២ ត្រូវ​នាំ​ចេញ​អង្ករ​ឱ្យ​បាន ១ លាន​តោន ដែល​ក្នុង​នោះ ៣៥% ទៅ​ប្រទេស​ចិន ៣០% ទៅ​សហ​គម​អឺរ៉ុប ៣០% ទៅ​បណ្តារ​ប្រទេស​រដ្ឋ​អាស៊ាន សហរដ្ឋអាមេរិក​ចំនួន ៥% និង ហុងកុង ព្រមទាំង​បណ្តារ​ប្រទេស​ផ្សេង​ៗ​ចំនួន ១០% ។ នេះ​បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អះអាង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​ផែនកា​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០២០-២០២៣ ដេ​ល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ៣០​ខែតុលា ឆ្នាំ ២០១៩ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ប្រភេទ​អង្ករ​ក្រអូប​ប្រណីត ៣០% អង្ករ​ក្រអូប​ធម្មតា ៤០% និង ៣០% អង្ក​រស​ធម្មតា ។ ដើម្បី​បំពេញតម្រូវការ​នាំ​ចេញ​នេះ កញ្ចប់​ឥណទាន​ក្នុង​អត្រា​ការ​ប្រាក់​ពិសេស​ចំនួន ២០០ លាន​ដុល្លារ សម្រាប់​បំពេញបន្ថែម​ក្នុង​ការ​ទិញ​ស្រូវ​នា​រដូវ​ប្រមូល​ផល ។ កញ្ចប់​ថវិការ ២០០ លាន​ដុល្លារ​នេះ​អាច​ទិញ​បាន​ស្រូវ​ប្រមាណ​ជា ៥០ ម៉ឺន​តោន​នា​រដូវ​ប្រមូល​ផល ជា​ពិសេស​ស្រូវ​ពពួក​ពូជ ផ្កាម្លិះ ។

លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ធ្លាប់​មាន​ប្រសាសន៍ «​ថា​ការ​នាំ​ចេញ​អង្ករ​មិន​បាន ១ លាន​តោន ដោយសារ​ការ​គ្រប់គ្រង​ប្រមូល​ទិញ​ស្រូវ តែ​ការ​ប្រមូលរបស់​យើង​នា​ពេល​កន្លង​មក​វា​មិន​បាន ហើយ​ម្យ៉ាងទៀត​អ្នក​នាំ​ចេញ​ខ្លួនឯង​ចេញ​ដោយ​ផ្ទាល់​ថែម​ទៀត ទើប​ធ្វើ​ឱ្យ​បរិមាណ​ដែល​យើង​ចង់បាន​វា​មិន​បាន​ឆ្លើយ​តប ។ អ៊ីចឹង​ពេល​យើង​ប្រមូល​បាន​អ្នកចូលរួម​ច្រើន​កុំឱ្យ​មាន​អ្នក​នៅ​ខាងក្រៅ​រឿង​ស្រូវ​អង្ករ​នេះ អីចឹង​ខ្ញុំ​ថា ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន ១ លាន​តោន ត្រូវការ​ពេលវេលា ២ ឬ ៣ ឆ្នាំ​ទៀត​នឹង​អាច​ឆ្លើយ​ត​បាន​» ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា​ក៏​កំពុង​មាន​បញ្ហា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួន​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​គោលនយោបាយ​នាំ​ចេញ​អង្គរ ១ លាន​តោន​ក្នុង​មួយ​ឆ្នាំ របស់​រាជរដ្ឋាភិបាល ក្នុង​នោះ​មាន​ដូច​ជា​៖ ១-) កង្វះ​ទុន​សម្រាប់​ប្រមូល​ទិញ​ស្រូវ ខ្វះ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​, ២-) ការ​ផ្គត់ផ្គង់​ធាតុ​ចូល​សម្រាប់​ធ្វើការ​កែ​ច្នៃ​មាន​តម្លៃ​ខ្ពស់ ព្រមទាំង​មធ្យោបាយ​ដឹក​ជញ្ជូន​, ៣-) ការ​អនុវត្ត​វិធាន​បច្ចេកទេស​អនាម័យ និង​ភូតគាម​អនាម័យ​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​មាន​កម្រិត ។ ដែល​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដោយ​ត្រង់ និង​ដោយ​ប្រយោល សហការ​ចូលរួម​បំពេញ​តួនាទី ភារកិច្ច និង​កាតព្វកិច្ច ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ និង​រក្សា​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ចំបង​» ។

ដើម្បី​កសាង និង​អភិវឌ្ឍ​ផលិតកម្ម​ស្រូវ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​មានការ​ពិចារណា​នូវ​វិធានការ​គន្លឹះ​មួយ​ចំនួន​៖ ទី ១ ការ​លើកកម្ពស់​ផលិតកម្ម​ស្រូវ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​និរន្តរភាព​បរិស្ថាន​, ទី ២ ការ​បង្កើន​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ក្នុង​ការ​កែ​ច្នៃ​អង្ករ​, ទី ៣ ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​អង្ករ និង​ជំរុញ​ការ​នាំ​ចេញ​, ទី ៤ ការ​រៀបចំ​ចងក្រង​សហគមន៍​ផលិត​ដោយ​ឈរ​លើ​គោលការណ៍​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​អភិក្រម «​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍ​-​សហគមន៍​» និង​ទី ៥ ពង្រឹង​ភាព​ទទួលខុសត្រូវ​លើ​ការ​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​ឱ្យ​បាន​សុក្រឹត ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ