ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ជាង​៦០០​នាក់​ហ្វឹកហាត់​បា.ញ់​គ្រាប់​ពិត​ដើម្បី​ព​ង្រឹ​ង​​សមត្ថភាព

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជាង​៦០០​នាក់​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​ធុន​AK47​និង​ធុន​B40 ដើម្បី​ព​ង្រឹ​ង​​សមត្ថភាព ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ​នៅ​ទីលាន​ជើងភ្នំ​កង​វ៉ា ក្រុង​សិរី​សោភ័ណ​។ លោក​ឧត្តមសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជាង​៦០០​នាក់​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​ធុន​AK47​និង​ធុន​B40 ដើម្បី​ព​ង្រឹ​ង​​សមត្ថភាព ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ​នៅ​ទីលាន​ជើងភ្នំ​កង​វ៉ា ក្រុង​សិរី​សោភ័ណ​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នេះ រួម​មាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​ស្រុក​-​ក្រុង រួម​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក បាន​ធ្វើការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត រួម​មាន​អាវុធ​ធុន​AK47​ដែល​បាញ់​ចម្ងាយ​ប្រវែង​១២០​ម៉ែត្រ និង​ការ​បាញ់​កាយវិការ​ឈរ និង​បាញ់​លត់​ជង្គង់​, បាញ់​ក្រាប និង​បាញ់​អាវុធ​ធុន​B40 បាញ់​ចម្ងាយ​ប្រវែង​៥០​ម៉ែត្រ​។

លោក​បាន​បញ្ជាក់​ថា ការ​ហ្វឹកហាត់​ដល់​កម្លាំង​នគរបាល​បាញ់​គ្រាប់​ពិត​នេះ​គឺ​ពង្រឹងសមត្ថភាព​ដល់​កងកម្លាំង​ត្រូវ​ខិតខំ​ និង​យកចិត្តទុកដាក់ ដើម្បី​ការពារ​បូរណភាព​ទឹកដី​, ការពារ​ព្រះមហាក្សត្រ​, ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​សន្តិសុខ​សណ្តាប់​ជូន​ប្រជាពលរដ្ឋ​អោយ​មាន​សុខ​សន្តិភាព ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​បាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត ក៏​មានការ​វាយតម្លៃ​ពី​គ្រូបង្វឹក​ឃើញ​ថា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ហើយ​សូម​កោត​ស​សើរ​ចំពោះ​កងកម្លាំង​នគរបាល​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​អោយ​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​អោយ​មាន​សន្តិភាព​ពេញលេញ​, មានការ​អភិវឌ្ឍន៍ និង​មានការ​រីក​ចម្រើន​គ្រប់​វិស័យ​នៅ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​៕( កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ