ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​គាំទ្រ​ការ​រៀបចំ​សមយុទ្ធ​សង្គ្រោះ​ ពេល​មាន​គ្រោះ​មហន្តរាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក​បម្រុង ផា​ន វ៉ា​ន់​ហ្សា​ង អនុរដ្ឋមន្ត្រី និង​ជា​ប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​វៀតណាមបាន​ជម្រាប​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា លោក​នឹង​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក វង្សពិ​សេន នៅ​ថ្ងៃ​៣១…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក​បម្រុង ផា​ន វ៉ា​ន់​ហ្សា​ង អនុរដ្ឋមន្ត្រី និង​ជា​ប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​វៀតណាមបាន​ជម្រាប​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា លោក​នឹង​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក វង្សពិ​សេន នៅ​ថ្ងៃ​៣១ ខែតុលា ។ លោក​បន្តថា កិច្ច​សហប្រតិបត្តិការ​រវាងក្រសួងការ​ពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ ជា​ពិសេស​លើ​ការ​រៀបចំ​សមយុទ្ធ​សង្គ្រោះ​ពេលមាន​គ្រោះ​​មហន្ត​រាយ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែធ្នូ​ខាង​មុខ ។

លោក អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា លោក​ឧត្តម​សេនី​យ៍​ឯក​បម្រុង ផា​ន វ៉ា​ន់​ហ្សា​ង បាន​ថ្លែង​បែប​នេះ ក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន នា​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា​ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ។ ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ​បាន​សម្ដែង​នូវ​អំណរ​គុណ​ចំពោះ​របាយការណ៍​ដែល​បាន​លើកឡើង ។ ជាមួយ​នេះ សម្ដេច​​ក៏​បាន​សម្តែង​នូវ​ការរីករាយ​ផង​ដែរ​ចំពោះ​ទំនាក់ទំនង​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​កន្លង​មក ដែល​ទំនាក់ទំនង​នេះ​បាន​នាំ​មក​នូវ​ផលប្រយោជន៍​ជូន​ដល់​ប្រជាជន ជា​ពិសេស​ប្រជាជន​ដែល​កំពុង​តែ​រស់នៅ​តាម​ព្រំដែន ។

ចំពោះ​ការ​រៀបចំ​សមយុទ្ធ​សង្គ្រោះ​ពេល​មានគ្រោះ​មហន្តរាយ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍ថា នេះ​ជា​ការ​អនុវត្ត​មួយ​ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ទាំង​ពីរ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ ជា​ពិសេស​នៅ​ពេល​មាន​ភ្លើង​ឆេះ​ព្រៃ និង​មាន​ទឹកជំនន់​ជាដើម ។ សម្ដេច​តេ​ជោ​បន្ត​ថា ភ្លើង​ឆេះ​ព្រៃ​វា​មិនស្គាល់​ព្រំដែន​ទេ ដូច្នេះ​ការ​អនុវត្ត​សមយុទ្ធ​នេះ តម្រូវ​ឲ្យ​កងទ័ព​កម្ពុជា​ចូល​ទៅ​ក្នុង​ទឹកដី​វៀតណា​ម ហើយ​កងទ័ព​វៀតណាម​ចូល​មក​ក្នុងទឹកដី​កម្ពុជា ។

ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ និង​ឲ្យ​មានការ​យល់​ដឹង​ទូលំទូលាយ​ផង សម្តេច​តេ​ជោ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​សកម្ម ភាព​មនុស្សធម៌​ជាមួយ​សមយុទ្ធ​នេះ គឺ​ភាគី​កម្ពុជា​អាច​ចូល​ទៅ​ព្យាបាល​ប្រជាជន​វៀតណាម ហើយ​ភាគី​វៀតណាម​ចូល​មក​ព្យាបាល​ប្រជាជន​កម្ពុជា ដើម្បី​ត្រៀម​នៅ​ពេល​មាន​គ្រោះ​មហន្ត រាយ ហើយ​ក៏​អាច​ជំរុញ​ឲ្យ​មានកម្ម​វិធី​ដូច​ជា​កីឡា និង​សិល្បៈ​រួម​គ្នា​ផង​ដែរ ។ សំខាន់​ជាង​នេះ​ទៀត ធ្វើ​យ៉ាងណា​បន្ត​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ជំរុញ​បង្ក​លក្ខណៈ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​ប្រទេស​ទាំង​ពីរ​អាច​ប្រកប​អាជីវកម្ម​តាម​ព្រំដែន​ដោយ​ងាយស្រួល ៕

អត្ថបទសរសេរ ដោយ