ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​ទាំង​៣​បង្ហាញ​សាច់ដុំ​ត្រៀម​កំចាត់​ជន​ក្បត់ជាតិ សម រ​ង្ស៊ី

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កងកម្លាំង​ទាំង ៣​ប្រភេទ​រួម​មាន កងទ័ព កងរាជអាវុធហត្ថ និង​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩…

ខេត្តបាត់ដំបង ៖ កងកម្លាំង​ទាំង ៣​ប្រភេទ​រួម​មាន កងទ័ព កងរាជអាវុធហត្ថ និង​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​បានការ​ហ្វឹកហាត់​រួម​គ្នា ដើម្បី​បង្កើន​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព ស្ថេ​រ​ភាព​នយោបាយ ដើម្បី​សុខ​សន្តិភាព បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ជន​ក្បត់ជាតិ ដែល​នាំ​អោយ សម រ​ង្ស៉ី បាន​បង្ហាញ​ផែនការ​បង្ក​អសន្តិសុខ​ក្នុង​ប្រទេស ធ្វើ​ចលនា​កៀរគរ​ពលករ​នៅ​ថៃ​ចូល​កម្ពុជា មក​គាំទ្រ​ចលនា​របស់​ខ្លួន​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

អធិបតី​ក្នុង​ពិធី​នោះ​មាន​លោក ងួ​ន រត​នះ គណៈ​អភិបាលខេត្ត​បាត់ដំបង​ជា​ប្រធាន​ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ព្រមទាំង​មន្ត្រីរាជការ​ផ្សេង​ៗ​ទៀត​បាន​មក​ចូលរួម ។

ថ្លែង​ក្នុង​ពិធី​នោះ លោក ងួ​ន រត​នះ ប្រធាន​គណ​បញ្ជាការ​កងឯកភាព​ខេត្ត​បាន​បញ្ជាក់​ថា យើង​មិន​ទុក​ឲ្យ​ជន​ក្បត់ជាតិ​ណា ដែល​បាន​ប្រមូលផ្តុំ​គ្នា ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​កើត​ចេញ​ឡើង​ដោយ​ភាព​ស្របច្បាប់ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​ក៏​សុំ​សរសើរ​ដល់​កងកម្លាំង​ទាំងអស់​(​ទាំង​៣)​ដែល​បាន​ឯកភាព​គ្នា​ដើម្បី​រួម​គ្នា​ទប់ស្កាត់ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជាជន ការពា​រដ្ឋធម្មនុញ្ញ ការពារ ចា​តិ សាសនា ព្រះមហាក្សត្រ ឲ្យ​បាន​ដាច់ខាត ។ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមកុំ​ចាញ់បោក ការ​ឃោសនា​របស់​មេ​ក្បត់ជាតិ សម រង្សី ដែល​កំពុង​មានទោស​ធ្ងន់ធ្ងរ ទៅ​តាម​ច្បាប់​កាន់តែ​ធ្ងន់​ឡើង​ៗ ។

ចុង​ក្រោយ​កម្មវិធី បាន​ប្រគល់​អំណោយ​សម្តេច​ក្រឡាហោម​ស ខេ​ង មាន ថវិកា​មួយ​ចំនួន -​អង្ករ ២​តោន -​ត្រីខ ០៨​កេស​ធំ -​មី ៨០​កេស​តូច​ដល់​ទាំង​៣​អ​ង្អ​ភាព​នេះ​ផង​ដែរ​។ ការ​ចូលរួម​របស់​កងកម្លាំងប្រដាប់អាវុធ​រួម​ទាំងអស់​មាន​ចំនួន ៥១០​នាក់​គឺ ៖ ១-​កងកម្លាំង​នគរបាល​ស្នងការដ្ឋាន​ចំនួន ២៥០ នាក់ / ២-​កងកម្លាំង​យោធភូមិ​ភាគ​ទី​៥​ចំនួន ១០០ នាក់ /៣-​កងកម្លាំង​សឹក​រង​ខេត្តបាត់ដំបង​ចំនួន ១០០​នាក់ / ៤-​កងកម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​ចំនួន ៦០​នាក់ ។ «ព័ត៌មានបន្ថែមមានផ្សាយនៅកាសែត កោះសន្តិភាព» ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ