ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ច្រើន​ពេក​អភិបាលខេត្ត​ប៉ៃលិន​ដាស់តឿន​សិស្ស​ឱ្យធ្វើ​រឿង​សំខាន់​១

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ការ​ចាប់ផ្តើម​ចូល​រៀន​សម្រាប់​ឆ្នាំ​ថ្មី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដូច្នេះ​សូម​ឱ្យ​ឪពុក​ម្តាយ​ប្រញាប់​បញ្ជូន​កូនចៅ​របស់​ខ្លួន​ឱ្យទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ឱ្យ​បាន​ទាន់​ពេលវេលា និង​គ្រប់​ៗ​គ្នា​ផង​ដែរ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ផា​ន់…

ខេត្ត​ប៉ៃលិន ៖ ការ​ចាប់ផ្តើម​ចូល​រៀន​សម្រាប់​ឆ្នាំ​ថ្មី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដូច្នេះ​សូម​ឱ្យ​ឪពុក​ម្តាយ​ប្រញាប់​បញ្ជូន​កូនចៅ​របស់​ខ្លួន​ឱ្យទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ឱ្យ​បាន​ទាន់​ពេលវេលា និង​គ្រប់​ៗ​គ្នា​ផង​ដែរ ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​ថ្មី​២០១៩-២០២០ ដោយ​មានការ​ចូលរួម​ពី​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត មន្ត្រីរាជការ​មក​ពី​តាម​បណ្តា​មន្ទីរ​នានា​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ។

លោក​អភិបាលខេត្ត​បន្ត​ទៀត​ថា អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា​មន្ទីរ​អប់រំ​បាន​រៀបចំ​ពិធី​បើកប​វេស​នកាល ឆ្នាំ​សិក្សា​ថ្មី​នេះ សូម​ឱ្យ​សិស្សានុសិស្ស​ទាំងអស់ ខិតខំ​រៀនសូត្រ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​បាន​ប្រឡង​ជាប់​ច្រើន ព្រោះ​ឆ្នាំ​២០១៨​កន្លង​មក​មានការ​ធ្លាក់​ច្រើន​រហូត​ដល់​៧១​ភាគរយ​ឯណោះ ហើយ​ជាប់​បាន​ត្រឹមតែ​២៩​ភាគរយ សម្រាប់​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ថ្នាក់​ទី​១២ ។

សិស្សានុសិស្ស​ខ្លួនឯង​ត្រូវ​តែ​ខិតខំ​រៀនសូត្រ ហើយ​ចៀស​ឱ្យ​ផុត​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​ឱ្យ​សង្គម​រស់នៅ​មាន​ភូមិ​ឃុំ​សុវត្ថិភាព ។ លើស​ពី​នេះ​ទៀត ក្មួយ​ៗ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​នូវ​មុខ​វិជ្ជា​បច្ចេកទេស ភាសាបរទេស រួម​ទាំង​កុំព្យូទ័រ​ផង​ដែរ ព្រោះ​នៅ​សម័យ​ទំនើប​នេះ​បើ​មិន ចេះ​មុខ​វិជ្ជា​ទាំង​អស់នេះ​លំបាក​ក្នុង​ការ​រក​ការងារ សម្រាប់​ចិញ្ចឹម​ជិ​វិត​ផង​ដែរ ។

ម្យ៉ាងវិញទៀត ភ្នា​ក់ងារ​វិទ្យុ ទូរទស្សន៍ ទាំងអស់ ត្រូវ​រួម​គ្នា​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​ឱ្យ​ចូលរួម​សិក្សា​បាន​គ្រប់​ៗ​គ្នា ដោយ​មិន​ត្រូវ​យក​ពេលទំនេរ​ដើរ​លេង ឬ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​បង្ខំ​ឱ្យ​ឈប់​រៀន ដើម្បី​ទៅ​ជួយ​ការងារ​របស់​ឪពុក​ម្តាយ​នោះ​ឡើយ ។ ដូច្នេះត្រូវ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូលរួម​ទាំងអស់​គ្នា ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខ​។

លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស ដែល​បាន​ចូលរួម ត្រូវ​លេង​ហ្វេ​ស​ប៊ុ​ក​ចំពោះ​រឿង​ណា​ដែល​ល្អ​ៗ បើ​ពាក់ព័ន្ធ​នឹង​នយោបាយ​សុំ​កុំឱ្យ​លេង​ប្រយ័ត្ន​គ្រោះថ្នាក់ ព្រោះ​អាជ្ញាធរ​នឹង​មាន​វិធានការ​ចំពោះ​បញ្ហា​នេះ និង​សូមកុំ​នាំ​គ្នា​ប្រើប្រាស​គ្រឿងញៀន ឬ​ជួញដូរ​សារធាតុ​ញៀន ព្រោះ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​សម្រាប់​ខ្លួន និង​ក្រុម​គ្រួសារ រហូត​ដល់​សង្គម​ជាតិ​ផង​ដែរ ។ បើ​ប្អូន​ៗ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ពិតប្រាកដ នៅ​ក្នុង​សាលារៀន​នេះ នា​ថ្ងៃ​អានា​គត​ក៏​អាច​មាន​អ្នកខ្លះ នឹង​ធ្វើ​ជា​អ្នកដឹកនាំ​ប្រទេស ឬ​ខេត្ត​ជាក់​ជា​មិន​ខាន ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ