ថ្លៃថ្នូរ​ឬ​ថោកទាប​កើតមក​អំពី​ចិត្ត


កិច្ចការ​សព្វបែបយ៉ាង​សុទ្ធតែ​សម្រេច​មក​អំពី​ចិត្ត ព្រោះ​ចិត្តជា​ប្រធាន ចិត្ត​ប្រសើរ​ហើយដោយ​វិសេស ចិត្តជា​ធំ ចិត្ត​ទៅ​ដល់​មុន ។ ចិត្ត​នេះ​សំខាន់​ណាស់​សម្រាប់​ខ្លួនឯង និង​មាន​តម្លៃ​បំផុត​ត្រូវ​ថែទាំ​ឲ្យ​ក្រៃ​លែង ព្រោះ​អ្នក​នឹង​ទៅ​ជា​បុគ្គល​យ៉ាងណា​នោះ គឺ​ស្រេច​ហើយ​តែ​លើ​ចិត្ត​របស់​អ្នក​ហ្នឹងឯង​ជា​អ្នក​សម្រេច ។

បុគ្គល​ដែល​មានជោគ​ល្អ កេរ្តិ៍ឈ្មោះ​ប្រពៃ​គឺ​អ្នក​ដែល​អាច​គ្រប់គ្រង​ចិត្ត​ឱ្យ​លុះ​ក្នុង​អំណាច​របស់​ខ្លួន ធ្វើ​ចិត្ត​ឲ្យ​ជា​សុខ​ស្ងប់​ដ៏​ពិតប្រាកដ​រាល់ថ្ងៃ​។ ត្រូវ​ចាំ​ថា បើ​ចិត្តអាក្រក់​ហើយ អ្វី​ៗ ទៀត​ដែល​អាក្រក់​នឹង​តាម​មក​ជាមួយ តែបើ​ចិត្តល្អ​វិញ សេចក្ដី​ល្អ​គ្រប់យ៉ាង​ក៏​នឹង​តាម​មក​ជាប់​ពីក្រោយ​យើង​ដែរ ដូច​កង់រទេះ វិល​តាម​ស្នាម​ជើងគោ​ដែល​អូស​នូវ​រទេះ​នោះ ឬ​ដូច​ស្រមោល​អន្ទោលតាមប្រាណ​ដូច្នោះ​ឯង ។

គួរ​ពិនិត្យ​សង្កេត​មើល​អ្នក​ដេក​កើតទុក្ខ មិនមែន​ចិត្ត​អ្នក​ដទៃ​ជួយ​គិត​ឱ្យ​កើតទុក្ខ​ឯណា គឺ​ចិត្ត​គេ​គិត​តាក់តែង​ដោយ​ខ្លួនឯង​ទេតើ ។ ចិត្ត​នេះ​មាន​អំណាច​ចង់​គិត​ឲ្យ​ខ្លួនឯង​ខ្វះខាត​ក្រ​រហាម​ក៏​បាន គិត​ឲ្យ​ខ្លួនឯង​គ្រប់គ្រាន់​រហូត​ហូប​សល់​ទៀត​ក៏​បាន គិត​ឲ្យ​សុខ គិត​ឲ្យ​ទុក្ខ​គឺ​ចិត្ត​ធ្វើ បាន​ទាំងអស់ ។ (ដោយសាន សារិន)

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ