ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកចាំទី​ម្នាក់​ថា Messi ត្រូវ​តែ​ទៅ Real Madrid ដើម្បី​លេចមុខ​ជាង​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​អ្នកចាំទី​របស់​អា​ហ្ស​ង់​ទី​ន Hugo Gatti ដែល​បច្ចុប្បន្ន​មាន​អាយុ​៧៥​ឆ្នាំ បាន​ទទូច​ថា​តារា​ឆ្នើម​របស់​ក្រុម FC…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​អ្នកចាំទី​របស់​អា​ហ្ស​ង់​ទី​ន Hugo Gatti ដែល​បច្ចុប្បន្ន​មាន​អាយុ​៧៥​ឆ្នាំ បាន​ទទូច​ថា​តារា​ឆ្នើម​របស់​ក្រុម FC Barcelona ត្រូវការ​ចាក​ចេញពី​កន្លែង​ស្រណុក ហើយ​ទៅ​លេង​នៅ​ក្រុម​ផ្សេង​ដូច​ជា Cristiano Ronaldo ដើម្បី​បង្ហាញ​ខ្លួនឯង​មិនមែន​ជា​កីឡាករ​ធម្មតា​។

កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ និង ជួយ​ទាត់ Assist ២​ដង​ទៀត ក្នុង​ការ​ប្រកួត​ជាមួយនឹង Real Valladolid កាលពី​យប់​ថ្ងៃ​អង្គារ បាន​លទ្ធផល ៥-១​។ ក្នុង​ការ​ធ្វើ​ដូច្នេះ គាត់​បាន​វ៉ា​ដាច់ Ronaldo ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​រក​គ្រាប់​បាល់​ឱ្យ​ក្លិប​។ តែ​សម្រាប់ អតីត​អ្នកចាំទី​អា​ហ្ស​ង់​ទី​ន Gatti វិញ គិត​ថា Messi អាច​លេង​បាន​ដូចនេះ ដោយសារ​តែ​នៅ Barcelona​។

លោក Gatti បាន​ប្រាប់​សារព័ត៌មាន El Chiringuito de Jugones ថា​៖«​វា​ហាក់ដូចជា​ខ្ញុំ​ប្រឆាំង​នឹង Messi តែ​ទោះបីជា Messi លេង​នៅ​ក្នុង​ការ​ប្រកួត​ធំ​ៗ​បាន​ល្អ​ក៏​ដោយ ក៏​គេ​នៅ​តែ​ជា​កីឡាករ​លេង​តែ​ជាមួយនឹង​ក្លិប​ដដែល​ៗ​ដែរ​។ គេ​ត្រូវ​តែ​មាន​ភាព​ក្លាហាន​ទៅ​លេង​នៅ Real Madrid ហើយ​ប្រាប់​គ្រប់​គ្នា​ថា​មិនមែន​មាន​តែ Ronaldo ទេ ដែល​អាច​ធ្វើ​បាន​។ ប្រសិនបើ​មិន​ដូច្នោះ​ទេ គេ​នៅ​តែ​ជា​កីឡាករ​ធម្មតា​ម្នាក់​»​។ អតីត​អ្នកចាំទី​អាយុ​៧៥​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា​៖«Cristiano បាន​ទៅ​ក្លឹ​ប​ល្អ​បំផុត​នៅ​លើ​ពិភពលោក​។ Messi លេង​នៅ​ក្លិប​ចាស់ ជាមួយនឹង​អ្វី​ៗ​ដដែល​ៗ»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពេល​នេះ Messi បាន​រក​គ្រាប់​បាល់​បាន ៦០៨​គ្រាប់​នៅ​កម្រិត​ក្លឹ​ប ខណៈ​ដែល Ronaldo មាន​មួយ​គ្រាប់​តិច​ជាង Messi ក្រោយ​ពី​រក​គ្រាប់​បាល់​ជូន Juventus ពេល​ស៊ុត​ប៉េ​ណា​ល់​ទី ជាមួយនឹង Genoa កាលពី​យប់​ថ្ងៃ​ពុធ ក្នុង​លទ្ធផល ២-១ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ