ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​…​មេអាប៉ោង​«​អា​ខ្លា​»ដោះ​លែង​វិញ​ហើយ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មេ​ប៉ោង​ដុះ​ស្លែ​ម្នាក់ដែល​មាន​រហស្សនាម «​អា​ខ្លា​» ត្រូវ​បាន​​ដោះលែង​វិញ ក្រោយឃាត់ខ្លួនបាន​តែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ នៅថ្ងៃទី​៣១ តុលា ម្សិលមិញ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មេ​ប៉ោង​ដុះ​ស្លែ​ម្នាក់ដែល​មាន​រហស្សនាម «​អា​ខ្លា​» ត្រូវ​បាន​​ដោះលែង​វិញ ក្រោយឃាត់ខ្លួនបាន​តែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ នៅថ្ងៃទី​៣១ តុលា ម្សិលមិញ ​តាម​ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

មេ​ប៉ោង​ដ៏ល្បីរូបនេះ ឈ្មោះ​​​​ជា សំ អាយុ​៥៩​ឆ្នាំ ដែល​មាន​រហស្សនាម «​អា​ខ្លា»​ ​ត្រូវបាន​​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចុះបង្ក្រាបក្នុងបទល្មើសល្បែងជាក់ស្តែង និង​ចាប់​វាយ​​ខ្នោះ​​រួម​ជាមួយ​ស្ត្រី​ជា​អ្នក​ចាក់​ម្នាក់់ផង កាលពី​វេលា​ម៉ោង​ប្រមាណ​១០ ​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ​តុលា​ នេះ នៅ​ចំណុច​អតីត​ផ្លូវ​រថភ្លើង ក្នុងភូមិ​ទួល​សង្កែ​១ ខណ្ឌ​ប្ញស្សី​កែវ ។

គួរ​បញ្ជាក់​ថា ការឃាត់ខ្លួន​បុរសជាមេអាប៉ោងរូបនេះ​ គឺ​មានការសាទរ​​ពីប្រជាពលរដ្ឋ​​​ជាច្រើនផងដែរ ប៉ុន្តែ​​មិនទាន់​ដឹង​ពី​ចំណាត់ការបែបណាផង ស្រាប់តែ​ឮថា ដោះលែងមានសេរីភាព​វិញបាត់​ ។ រហស្សនាម​«​អា​ខ្លា​» ជាប់​ខ្នោះ​ហើយ​នៅ​ឬ​ស្សី​កែវ លឺ​ថា​ល្បី​យូរហើយ​(​មាន​វី​ដេ​អូ​)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ