ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​ស្តាប់កាសបណ្តើរ សាកថ្ម​បណ្តើរ​…​​លុះ​មិត្តភក្តិមកដាសទើបដឹង​យ៉ាង​រន្ធត់​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មាន​ករណី​ស្ត្រី​ម្នាក់​ដេក​ស្តាប់​កាស​ដាក់​នឹង​ត្រចៀក​បណ្តើរ សាក​ថ្ម​បណ្តើរ សង្ស័យ​ឆ្លង​ចរន្ត​អគ្គី​ស​នី បណ្តាល​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុ​ការ​ណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំណុច​កើតហេតុ​ផ្ទះ​ជួល​លេខ​៣២…

ខេត្តកណ្តាល ៖ មាន​ករណី​ស្ត្រី​ម្នាក់​ដេក​ស្តាប់​កាស​ដាក់​នឹង​ត្រចៀក​បណ្តើរ សាក​ថ្ម​បណ្តើរ សង្ស័យ​ឆ្លង​ចរន្ត​អគ្គី​ស​នី បណ្តាល​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុ​ការ​ណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំណុច​កើតហេតុ​ផ្ទះ​ជួល​លេខ​៣២ ភូមិ​សិ​ត្បូ សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អាន សុខ​ណា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ទីកន្លែង​កំណើត​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល ។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​សុខ ផា​ន្នី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ដែល​ជា​អ្នកធ្វើការ​ជាមួយ​​ស្ត្រី​​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​កើតហេតុ មិនឃើញ​ស្ត្រី​រង​គ្រោះ​មក​ធ្វើការ​ដូច​សព្វដងទេ ហើយ​គាត់​ក៏​បាន​ខ​ល​ទៅ​ជាង​ម៉ូតូម្នាក់​​ឈ្មោះ ឡៅ កុសល ភេទ​ប្រុស ដែល​នៅ​ជិត​បន្ទប់​ជួល​របស់​ស្ត្រី​រង​គ្រោះ ដោយ​ឲ្យ​ជួយ​មើល​ក្នុង​បន្ទប់​ជួល​របស់​ស្ត្រី​រង​គ្រោះ លុះ​ពេល​បុរស​ជា​ជាង​ម៉ូតូ​ទៅ​ដល់​បន្ទប់​របស់​ស្ត្រី​រង​គ្រោះ ឃើញ​បិទទ្វារ​បិទ​បង្អួច និង​មានចាក់​គន្លឹះពី​​ខាងក្នុង ​ទោះខំ​​គោះ​ទ្វារហៅ​យ៉ាង​ណា​ ក៏​អត់​មាន​អ្នក​​បើកដែរ​ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​បុរស​ជា​ជាង​ម៉ូតូ​ក៏​ខ​ល​ហៅ​អ្នកធ្វើការ​ជាមួយ​ស្ត្រី​រង​គ្រោះ​នៅ​រោងចក្រ​ឲ្យ​ជួយ​មក​មើល លុះ​ពេល​មក​ដល់ ក៏​នាំ​គ្នា​ទាញ​បង្អួច ហើយ​លូកដៃ​បើក​គន្លឹះបង្អួច និង​ទាញ​គន្លឹះ​បើកទ្វារ ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក ​ទោះ​នាំ​គ្នា​ដាស់​យ៉ាងណា​ក៏នៅ​តែ​មិន​ក្រោកដែរ​ ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​មាន​សភាព​រឹង​ដៃ រឹង​ជើង និង​ឃើញ​មាន​កាស​ជាប់​នឹង​ត្រចៀក ឯ​ទូរ​សព្ទ័​កំពុង​សាក​ថ្ម​ដោត​ជាប់​នឹង​ព្រី​ភ្លើង ​។ ពេលឃើញបែបនេះ ក៏​​នាំ​គ្នា​បិទ​ឌីសង់ទ័រ ​ទើប​ដឹង​ថា ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​មក ក៏​នាំ​គ្នា​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ធ្វើការ​ពិនិត្យ​។

តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ និង​លោកគ្រូ​ពេទ្យ បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ស្លាប់​ដោយសារ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បណ្តាល​ឲ្យ​ឆក់​ស្លាប់ ។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ប្អូន​ជន​រង​គ្រោះ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ