ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ឆាប់​ៗ! ឱកាស​ការងារ​ពី ប្រាសាក់ ដែល​ជា​និយោជក​នៃ​ជម្រើស ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ ២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រា​សាក់​មាន​សេចក្តី​រីករាយ​សូម​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​ទី ២ និង​ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ប្រា​សាក់…

ប្រា​សាក់​មាន​សេចក្តី​រីករាយ​សូម​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​ទី ២ និង​ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា និង​ជា​និយោជក​នៃ​ជម្រើស នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ ២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ចាប់ពី​ម៉ោង ៨ ព្រឹក រហូត​ដល់​ម៉ោង ៨ យប់ ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​ផ្តល់​ឱកាស​ការងារ​ជា​ច្រើន​មុខ​តំណែង​ដល់​និស្សិត និង​បេក្ខជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ។

សូម​បញ្ជាក់​ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់ បរិយា​កាស​ការងារ​ល្អ ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ធ្វើការ​នៅ​ជិត​ផ្ទះ អាច​អភិវឌ្ឍ និង​បង្កើន​សមត្ថ​ភាព​ខ្លួន ផ្តល់​និរន្តរភាព​ការងារ​យូរអង្វែង ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​គោរព​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​កម្មវិធី​នេះ បេក្ខជន​ទាំងអស់​អាច​ដាក់​ពាក្យ និង​ទទួល​បានការ​ប្រឹក្សា​អំពី​អាជីព​ការងារ ជាមួយ​ក្រុមការងារ​ជ្រើសរើស​បុគ្គលិក​របស់​ប្រា​សាក់ បាន​ភ្លាម​ៗ​ដោយ​ភាព​រាក់ទាក់ និង​ស្និទ្ធស្នាល​បំផុត ។

ឱកាស​ការងារ​ជា​ច្រើន​មុខ​តំណែង​ដែល ប្រា​សាក់ កំពុង​ផ្ដល់​ជូន​សម្រាប់​បម្រើ​ការងារ​នៅ​សាខា​ទាំង ២៥ ខេត្ត​-​រាជធានី ៖

១ •​ ​បេឡាធិការ
២ •​ ​មន្ត្រី​ឥណទាន
៣ •​ ​មន្ត្រី​ឥណទាន​សហគ្រាស​ខ្នាត​តូច និង​មធ្យម
៤ •​ ​មន្ត្រី​រដ្ឋបាល​កម្ចី
៥ •​ ​មន្ត្រី​បម្រើសេវា​អតិថិជន
៦ •​ ​បុគ្គលិក​ផ្នែក​លក់ និង​ទីផ្សារ
៧ •​ ​បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ
៨ •​ ​បុគ្គលិក​ផ្នែក​សវន​កម្ម
៩ •​ ​បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា
១០ •​ ​បុគ្គលិក​ផ្នែក​សេវា​ធនាគារ
១១ •​ ​បុគ្គលិក​ផ្នែក​ធនធានមនុស្ស
១២ •​ ​បុគ្គលិក​ផ្នែក​គ្រប់គ្រង​ហានិភ័យ
១៣ •​ ​បុគ្គលិក​ផ្នែក​ប្រព័ន្ធ​ធនាគារ​ស្នូល
១៤ •​ ​បុគ្គលិក​ស្ម័គ្រចិត្ត ។

ដូច្នេះ សូមកុំ​ខកខាន​ឱកាស​ដ៏​ល្អ​នេះ​! សូម​ត្រៀម CV ដោយ​ទាញ​យក​ទម្រង់​ស្នើ​សុំ​បម្រើ​ការងារ តាម​រយៈ https://www.prasac.com.kh/kh/careers/online-application-form ដើម្បី​ដាក់​ពាក្យ​បម្រើ​ការងារ​ជាមួយ ប្រា​សាក់ នៅ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នៅ​ថ្ងៃ​ទី ២ និង​ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ។

គិត​ត្រឹម​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ នេះ ប្រា​សាក់​មាន​បុគ្គលិក​សរុប​ប្រមាណ​ជា 9,000 នាក់ ក្នុង​មុខ​តំណែង និង​ជំនាញ​ផ្សេង​ៗ​គ្នា​ជា​ច្រើន និង​កំពុង​ប្រតិបត្តិការ​ទូ​ទាំង​កម្ពុជា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ