ធនាគារ ព្រី​ន​ស៍ បាន​ក្លាយជា​សមាជិក​ប្រព័ន្ធ​ទូទាត់​បាគង


ភ្នំពេញ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ ៖ ធនាគារ ព្រី​ន​ស៍ បាន​ក្លាយជា​ដៃគូ​ផ្លូវការ​នៃ​ប្រព័ន្ធ​ទូទាត់​បាគង ដែល​ជា​កម្មវិធី​ទូទាត់​ឌី​ជី​ថ​ល​នៅ​លើ​ទូរស័ព្ទ​ដៃ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។

ធនាគារ ព្រី​ន​ស៍ ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយជា​សមាជិក​ប្រព័ន្ធ​ទូទាត់​បាគង​ជា​ផ្លូវការ​។ នេះ​គឺជា​ការ​សន្យា ក៏​ដូច​ជា​ការ​តាំងចិត្ត​ដ៏​ពិសេស​មួយ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ថែម​មួយ​កំ​រឹត​សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ ឬ​សេវា​ហិរញ្ញវត្ថុ​។

ជាមួយនឹង​ប្រព័ន្ធ​ទូទាត់​បាគង អតិថិជន​របស់​ធនាគារ ព្រី​ន​ស៍ ទាំងអស់​អាច​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​ប្រាក់​អន្តរ​ធនាគារ ប្រកបដោយ​ភាព​ងាយស្រួល និង​សុវត្ថិភាព​។ អតិថិជន​ដែល​មិនមែន​ជា​អតិថិជន​របស់ ធនាគារ ព្រី​ន​ស៍ ក៏​អាច​អញ្ជើញ​មក​សាខា​ណាមួយ​របស់​យើង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដក និង​ដាក់​ប្រាក់​បាន​ផង​ដែរ​។

ការ​ក្លាយជា​សមាជិក​ផ្លូវការ​ក្នុង​ប្រព័ន្ធ​ទូទាត់​បាគង របស់​ធនាគារ ព្រី​ន​ស៍ គឺជា​ការ​សហការ​មួយ​ដើម្បី ស្វែងរក​មធ្យោបាយ​ដែល​អាច​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនា​គារ​របស់​ពួក​គាត់​កាន់តែ​ងាយស្រួល ដោយ​គ្រាន់តែ​ប្រើប្រាស់​ទូរស័ព្ទ ពាណិជ្ជករ ស្ថាប័ន​ហិរញ្ញ​វត្ថុ និង​អតិថិជន​ដែល​ពាក់ព័ន្ធ​ទាំងអស់​អាច​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា​បាន​នៅ​លើ​កម្មវិធី​តែ​មួយ​។ វា​ពិតជា​មាន​ភាព​ងាយស្រួល និង​ឆាប់រហ័ស​ក្នុង​ការ​ចុះ​ឈ្មោះ​ប្រើប្រាស់ ។

លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​ពី App Store ឬ​ក៏ Play Store ដោយ​ជ្រើសរើស​ធនាគារ ព្រី​ន​ស៍ ជា​ធនាគារ​គោល​ក្នុង​ការ​ប្រើប្រាស់​នេះ​។ ប្រព័ន្ធ​ទូទាត់​បាគង​នេះ​ផង​ដែរ ផ្តល់​ជូន​លោក​អ្នក​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​បង្កើត​ឈ្មោះ​ប្រើប្រាស់ ក៏​ដូច​ជា​ការ​រក្សា​ទិន្នន័យ​លេខ​សម្ងាត់​របស់​លោក​អ្នក​កាន់តែ​មាន​សុវត្ថិភាព​ខ្ពស់ ។

សមាហរណកម្ម
បាគង គឺជា​កម្មវិធី​ទូរស័ព្ទ ‘All-in-One’ ដែល​រួម​បញ្ចូល​លក្ខណៈ​ពិសេស​ដូច​ខាងក្រោម ៖
១ •​ ​កាបូប​អេ​ឡិច​ត្រូ​និ​ច
២ •​ ​ការ​ទូទាត់​តាម​ទូរស័ព្ទ
៣ •​ ​សេវា​ធនាគារ​តាម​អ៊ី​ន​ធើ​រ​ណេ​ត
៤ •​ ​កម្មវិធី​ហិរញ្ញវត្ថុ​ផ្សេង​ទៀត

ប្រព័ន្ធ​ទូទាត់​បាគង ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​នានា​ក្នុង​ការ ផ្ញើ​ប្រាក់ ទូទាត់​ប្រាក់ ដាក់​ប្រាក់​ចូល​ក្នុង​គណនី និង​ការ​ទទួល​ប្រាក់​ផ្ទេរ​។ ប្រតិបត្តិការ​ទាំងនេះ​អាច​ធ្វើ​ឡើង​តាម​រយៈ ៖ ការ​ផ្ទេរ​ប្រាក់​ពី​កាបូប​អេ​ឡិច​ត្រូ​និ​ច ទៅ​កាន់​កាបូប​អេ​ឡិច​ត្រូ​និ​ច ឬ​ពី​កាបូប​អេ​ឡិច​ត្រូ​និ​ច ទៅ​កាន់​គណនី​​សន្សំ (​គណនី​ចរន្ត និង​គណនី​សន្សំ​) របស់​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ជា​សមាជិក ។ ការ​កើនឡើង​នៃ​ចំនួន​ស្ថាប័នហិរញ្ញវត្ថុ​ជា​សមាជិក បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ពេញចិត្ត និង​ការ​ទទួល​ស្គាល់​ពី​សំណាក់​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ការ​ផ្ទេរ​ប្រាក់​ងាយស្រួល
យោង​តាម​ប្រសាសន៍​របស់ ឯកឧត្ដម ជា​ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ប្រព័ន្ធ​ទូទាត់​បាគង​នៅ​មិន​ទាន់​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​បាន​នោះ​ទេ តែ​ជាក់ស្តែង​ប្រព័ន្ធ​នេះ អាច​ជួយ​សម្រួល​ដល់​ការ​ផ្ទេរ​ប្រាក់​អន្តរ​ធនាគារ​ក្នុងស្រុក និង​ក​ម្រឹត​ថ្នាក់​តំបន់ ដោយ​ជួយ​កាត់​បន្ថយ​កម្រៃ​ខ្ពស់​នៃ​ការ​ផ្ទេរ​ប្រាក់​។

សហការ​បន្ត
ធនាគារ ព្រី​ន​ស៍ នឹង​បន្ត​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ដើម្បី​ក្លាយជា​ចំណែក​មួយ​នៃ​ដំណោះស្រាយ ក៏​ដូច​ជា​ជួយ​ជម្រុញ​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងមូល​មាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ងាយស្រួល​។

ដើម្បី​ទាញ​យក​អត្ថប្រយោជន៍ និង​គុណប្រយោជន៍​ទាំងអស់​របស់​ប្រព័ន្ធ​បាគង​សូម​ទាញ​យក ពី App Store (https://apps.apple.com/us/app/bakong/id1440829141) ឬ Play Store (https://play.google.com/store/apps/details​?​id=jp.co.soramitsu.bakong) ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ