ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​ឈើ​ក្លាយជា​ថ្ម ក្នុង​ដែនជម្រក​សត្វព្រៃ​លំ​ផាត់​​ ខេត្តរតនគិរី

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា បាន​ប្រកាស​ពី​ការ​ធ្វើ​កំណាយ​រក​ឃើញ​ផូស៊ីល​ដើមឈើ​មាន​ប្រវែង​១៤​ម៉ែត្រ​នៅ​លើទីតាំង​គម្រោង​ស្រាវជ្រាវ ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ស្រុក​លំ​ផាត់ ដែល​ឈើ​នោះ​បាន​ក្លាយជា​ថ្ម​ទៅ​ហើយ ។ បើ​តាម​អ្នកស្រុក​ថា​ដើមឈើ​ក្លាយជា​ថ្ម​នេះ​គឺជា​ប្រភេទ​ឈើ​គគីរថ្ម ដែល​បាក់​រលំ​ក្នុង​ព្រៃ​និង​កប់​ក្នុង​ដី…

ខេត្តរតនគិរី ៖ អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា បាន​ប្រកាស​ពី​ការ​ធ្វើ​កំណាយ​រក​ឃើញ​ផូស៊ីល​ដើមឈើ​មាន​ប្រវែង​១៤​ម៉ែត្រ​នៅ​លើទីតាំង​គម្រោង​ស្រាវជ្រាវ ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ស្រុក​លំ​ផាត់ ដែល​ឈើ​នោះ​បាន​ក្លាយជា​ថ្ម​ទៅ​ហើយ ។ បើ​តាម​អ្នកស្រុក​ថា​ដើមឈើ​ក្លាយជា​ថ្ម​នេះ​គឺជា​ប្រភេទ​ឈើ​គគីរថ្ម ដែល​បាក់​រលំ​ក្នុង​ព្រៃ​និង​កប់​ក្នុង​ដី រាប់រយ​ឆ្នាំ​ឬ​លាន​ឆ្នាំ​ក៏​ក្លាយទៅជា​ថ្ម ។

លោក លឹ​ម វណ្ណ​ច័ន្ទ ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នាយកដ្ឋាន​បេតិកភណ្ឌ​ធម្មជាតិ អគ្គនាយក​ដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា ក្រុមការងារ​ជំនាញ​ក្រសួងបរិស្ថាន អ្នកបច្ចេកទេស​មក​ពី​រាជបណ្ឌិត្យសភាកម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ អ្នក​ស្រាវជ្រាវ​អំពី​សត្វ អ្នក​ធរណីវិទ្យា និង​ក្រុមការងារ​ស្ម័គ្រ​ចិត្តបាន​និង​កំពុង​បន្ត​ធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​លើ​ផូស៊ីល​ដើមឈើ មាន​ប្រវែង​១៤​ម៉ែត្រ ក្នុង​រយ​:​ពេល​១​ស​ប្តា​ហ៍​កន្លង​មក​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ។ លោក​បាន​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​ធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​នេះ នឹង​ប្រមូល​ទិន្នន័យ ព្រមទាំង​សំណាក សម្រាប់​ចងក្រង​ជា​ឯកសារ​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​នៅ​កម្ពុជា ។

លោក សៀង សុ​ថា អតីត​ប្រធាន​នាយកដ្ឋាន​ភូគព្ភសាស្ត្រ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចូលរួម​ជា​អ្នក​ស្ម័គ្រ​ចិត្ត ជាមួយ​ក្រុមការងារ​ដោយ​យល់​ថា ជា​គម្រោង​មាន​សារសំខាន់​សម្រាប់​ការ​ស្រាវជ្រាវ​រក​ឃើញ​ផូស៊ីល​ឈើ​ថ្ម ដែល​អាច​កើតឡើង​មាន​អាយុ​រាប់​លាន​ឆ្នាំ ។ អ្នកជំនាញ​រូប​នេះ​បាន​បញ្ជាក់​ដែរ​ថា ការ​រក​ឃើញ​ថ្មី​នេះ ជា​ប្រយោជន៍​សំខាន់​នៃ​ការ​សិក្សា​ស្រាវជ្រាវ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​បង្ហាញ​ពី​ការ​វិវត្តន៍​ថ្មី​នៃ​ការ​ស្រាវជ្រាវ​របស់​កម្ពុជា លើ​កំណាយ​សិក្សា​លើ​ផូស៊ីល​ឈើ ដែល​ក្លាយជា​ថ្ម ។

លោក ផុ​ន ខេ​ម​រិ​ន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគីរី បាន​បង្ហាញ​សេចក្តី​សង្ឃឹមថា តំបន់​នេះ នឹង​អាច​ប្រែ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​ជាទី​តាំង​ទាក់ទាញ​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ដល់​សិស្ស​និស្សិត ដែល​អាច​ជា​ប្រយោជន៍ លើកកម្ពស់​ការ​ថែរក្សា​ធនធានធម្មជាតិ និង​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍ ។

សូម​បញ្ជាក់​ថា ក្រុមការងារ​ស្រាវជ្រាវ​លើផូស៊ីល​ដើមឈើ បាន​ចាប់ផ្តើម​គម្រោង​របស់​ខ្លួន​ពី​ថ្ងៃ​២២ តុលា ហើយ​បន្ត​ដល់​ថ្ងៃ​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្នុង​តំបន់ការពារធម្មជាតិ ក្នុងស្រុក​លំ​ផាត់ ខេត្តរតនគិរី ។ ពេល​នេះ​ក្រុមការងារ​កំពុង​បន្ត​ពិនិត្យ​ទីតាំង និង​រក​ឃើញ​សំណាក​ប្រហាក់ប្រហែល​ផូស៊ីល​ឈើ​ចំនួន​១៨​កន្លែង​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្បែរ​ន្លែ​ង​នោះ ៕

អត្ថបទសរសេរ ដោយ