ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ស្លា.ប់ ម្នាក់ទៀត​របួសធ្ងន់ ក្រោយជួបគ្រោះលើផ្លូវជាតិលេខ​៤

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ រីឯ​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ជន​រង​គ្រោះ​ទាំង​២​កំពុង​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​កន្ទុយ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ស៊ីទែន​សាំង​បើក​បុក​យ៉ាង​ពេញទំហឹង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ រីឯ​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ជន​រង​គ្រោះ​ទាំង​២​កំពុង​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​កន្ទុយ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ស៊ីទែន​សាំង​បើក​បុក​យ៉ាង​ពេញទំហឹង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​សាលា​អាវុធ​ហត្ថកំ​បូល ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​តឿន រ័​ត្ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន ស្នាក់​នៅ​ក្នុងភូមិ​ចំការ​ស្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត នៅ​ភូមិ​ជ្រេ​ស ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​អ្នក​រង​របួសធ្ងន់ មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១F-៩៥៣៨ ។

ចំណែក​រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ៣D-៧៣៣២ ដោយ​កន្ទុយ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ស៊ីទែន​ប្រេងសាំង អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ភ្លាម​ៗ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បត់​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ស្រប​ពេល​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ដឹក​ស៊ីទែន​សាំង​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច គេច​មិន​ទាន់​ក៏​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ឱ្យ​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ហើយ​នគរបាល​ចរាចរណ៍​ខណ្ឌ​​ពោធិ៍​សែន​បាន​ប្រគល់​អោយ​ជំនាញ​ការិយាល័យ​ល័យ​ចរាចរណ៍​ផ្លូវ​គោ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ចុះ​ធ្វើការ​វាស់វែង​និង​នាំ​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ