ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ សេ​ទុង និង​ការ​ប្រកាស​កាត់សក់​កំប៉ោយ​ចេញ

4 ឆ្នាំ មុន

ត្រឹម​អាយុ​១៦​ឆ្នាំ​លោក​បាន​សំរេចចិត្ត​ចាក​ចេញពី​ភូមិ ហើយ​ចូល​រៀន​នៅ​សាលាក្នុង​ទីប្រជុំជន​មួយ​ក្បែរ​នេះ ។ នៅ​ទីនោះ​លោក​បាន​ចាប់ផ្តើម​អាន​កាសែត​ជា​ប្រចាំ​ដើម្បីបាន​យល់​ពី​ព្រឹត្តិការណ៍​ប្រចាំ​ថ្ងៃ ។ លោក​ក៏​ចាប់ផ្តើម​អាន​អត្ថបទ​ប្រវត្តិសាស្ត្រ​ជា​ពិសេសសៀវភៅ​ដែល​មាន​ចំណងជើង​ថា​“​មហា​វីរបុរស​ពិភពលោក​” ។ ជា​លើក​ដំបូង​ហើយ​ដែល​លោក​រៀនសូត្រ​ពី​មេដឹកនាំ​នានា​ដូច​ជា វ៉ា​ស៊ី​ន​តោន និង​អា​ប្រា​ហាម…

ត្រឹម​អាយុ​១៦​ឆ្នាំ​លោក​បាន​សំរេចចិត្ត​ចាក​ចេញពី​ភូមិ ហើយ​ចូល​រៀន​នៅ​សាលាក្នុង​ទីប្រជុំជន​មួយ​ក្បែរ​នេះ ។ នៅ​ទីនោះ​លោក​បាន​ចាប់ផ្តើម​អាន​កាសែត​ជា​ប្រចាំ​ដើម្បីបាន​យល់​ពី​ព្រឹត្តិការណ៍​ប្រចាំ​ថ្ងៃ ។ លោក​ក៏​ចាប់ផ្តើម​អាន​អត្ថបទ​ប្រវត្តិសាស្ត្រ​ជា​ពិសេសសៀវភៅ​ដែល​មាន​ចំណងជើង​ថា​“​មហា​វីរបុរស​ពិភពលោក​” ។ ជា​លើក​ដំបូង​ហើយ​ដែល​លោក​រៀនសូត្រ​ពី​មេដឹកនាំ​នានា​ដូច​ជា វ៉ា​ស៊ី​ន​តោន និង​អា​ប្រា​ហាម លី​ន​កុន ជាដើម ។

មិត្ត​រួម​ថា្ន​ក់​របស់​គាត់​ជា​ច្រើន​សុទ្ធតែ​ជា​កូន​របស់​ម្ចាស់​ដី​ដែល​មាន​ទ្រព្យធន ។ ពួកគេ​មាន​អត្ត​ចរិត​ថ្លៃថ្នូរ​និង​សំលៀក​បំពាក់​ល្អ​ៗ ។ ដោយសារ​រៀន​ផង​ឆ្លៀត​ធ្វើការ​ផង ម៉ៅជា​សិស្ស​ចាស់ និង​ខ្ពស់​ជាងគេ​នៅ​ក្នុង​ថ្នាក់រៀន ហើយ​មាន​សំលៀក​បំពាក់​ពុំ​សមរម្យនិង​អត្ត​ចរិត​បែប​កសិករ ។ ពួក​គេ​នាំ​គ្នា​សើចចំអក​អោយ​ម៉ៅ ជា​ហេតុ​នាំ​អោយ​គាត់ពុំ​សប្បាយចិត្ត ហើយដោយ​មានគំនិត​ពុំ​ចូល​ចិត្ត​ពួក​វណ្ណៈ​ម្ចាស់​ដី​ស្រាប់​គាត់​ក៏​ចាប់ផ្តើមស្អប់​ពួក​នេះ ។ គាត់​ពុំ​សូវ​មាន​មិត្តភក្តិ​នាំ​ដើរ​លេង​ច្រើន និង​ពុំ​សូវ​ចូល​ចិត្ត​កីឡា​ឡើយ គឺ​លោក​ផ្តោត​គំនិត​តែ​លើ​ការ​រៀនសូត្រ​ប៉ុណ្ណោះ​រហូត​ទាល់តែ​បាន​ពិន្ទុ​ល្អ ។

នៅ​ឆ្នាំ​១៩១១ លោក​បាន​ចូល​រៀន​នៅ​សាលា​មួយ​នៅ​ក្នុង​ក្រុង​ឆាង​សា​ខេត្ត​ហូ​ណា​ន ។
នៅ​ទីនោះ​លោក​បាន​ចាប់ផ្តើម​យកចិត្តទុកដាក់​អាន​អត្ថបទ​ផ្សេង​ៗ​ជាមួយនឹង​មហិច្ឆតា
និង​គោលដៅ​កាន់តែ​ច្បាស់លាស់​ឡើង ។ ក្នុង​ពេល​ជាមួយ​គា្ន​ម៉ៅ​បាន​ចាប់ផ្តើម​ធ្វើ​អោយ​រាង
កាយ​កាន់តែ​មាំមួន​តាម​រយៈ​ធ្វើការ​ខ្លាំង​ៗ​ដូច​ជា​ដំណើរ​ឡើង​ភ្នំ ដេក​នៅ​កណ្តាលវាល និង
ហែល​ទឹក​កាត់​ទន្លេ​ជាដើម ។ សំរាប់​ម៉ៅ​លោក​យល់​ថា​នរណា​ម្នាក់​ដែល​សង្ឃឹមថានឹង​ដឹក
នាំ​អ្នក​ដទៃ​បាន​ត្រូវ​តែ​មានកា​យស​ម្ប​ទ​មាំមួន ។

ម៉ៅ សេ​ទុង និង​ការ​ប្រកាស​កាត់សក់​កំប៉ោយ​ចេញ
នៅ​ពេល​ប្រជាជន​ចិន​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​សន្តតិវង្ស​ម៉ា​ន់​ជូ​កាន់​អំណាចនា​ឆ្នាំ​១៩១១​ម៉ៅ​បាន​ប្រកាស​កាត់​កំប៉ោយ​សក់​វែង​ចោល ។ នៅ​ពេល​នោះ​សក់​វែង​កន្ទុយជ្រូក​នេះគឺជា​និមិត្តរូប​នៃ​ការ​ត្រួតត្រា​អំណាច​របស់​ពួក​ម៉ា​ន់​ជូ​ហើយ​បើ​នរណា​ហ៊ានកាត់​វា​ចោល អ្នក​ណោះ​ច្បាស់​ជា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រហារជីវិត​ដោយ​កាត់​ក្បាលចោល​មិន​ខាន ។ ម៉ៅ​ក៏​បាន​បបួល​អ្នក​ឯទៀត​អោយ​កាត់សក់​កំប៉ោយ​ចោល​តាម​គាត់ព្រមទាំង​ជួយ​កាត់​កំប៉ោយ​អោយ​ពួក​សិស្ស​និស្សិត​ដែល​ខ្មាស​អៀន ឬ​ភ័យ​ខ្លាច​ពុំ​ហ៊ាន​កាត់​ចោល​ដោយ​ខ្លួនឯង​ទៀត​ផង ។ បន្តិច​ក្រោយមក​លោក​បាន​បោះបង់​ចោលការ​សិក្សា ហើយ​ចូលរួម​ក្នុង​កងទ័ព​បដិវត្តន៍របស់​បណ្ឌិត​ស៊ុន យ៉ា​ត​សេន ក្នុង​ការ​តស៊ូ​ផ្តួលរំលំ​ពួក​មេដឹកនាំ​ម៉ា​ន់​ជូ ។ សំរាប់​ម៉ៅ​វា​ជា អំពើ​ឧទ្ទាម​កម្ម​ប្រឆាំង​នឹង​អាជ្ញាធរ ។
លោក​បាន​បំរើ​ក្នុង​ជួរ​កងទ័ព​អស់​រយៈពេល​ប្រាំ​ខែ ។

ក្រោយមក​នៅ​ពេល​ការ​វាយប្រយុទ្ធ​បាន​បញ្ចប់​លោក​បាន​ចំណាយពេល​នៅ​ក្នុង​បណ្ណាល័យ​មួយ​ដោយ​ព្យាយាមអាន​វណ្ណ​កម្ម​នយោបាយ​ល្បី​ៗ​ដូច​ជា​សៀវភៅ “​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​” របស់
អា​ដាម​ស្មី​ត និង​“​ទំនាក់ទំនង​សង្គម​”​របស់​រ៉ូ​សូ ។ចាប់ពី​អាយុ​២០​ដល់​២៥​ឆ្នាំ​ម៉ៅ​បាន​សិក្សា​នៅ​សាលា​មួយ​នៅ​ឆាង​សា​ដើម្បី​ត្រៀមខ្លួនក្លាយជា​គ្រូបង្រៀន​ម្នាក់ ។ លោក​នៅ​តែ​អាន​អត្ថបទ​អក្សរសិល្ប៍​លោក​ខាងលិចជា​និច្ច ជា​ពិសេស​សៀវភៅ​នយោបាយ​និង​សេដ្ឋកិច្ច ។ រហូត​ដល់​ពេល​លោក​បញ្ចប់ការ​សិក្សា​នៅ​ឆ្នាំ​១៩១៨ លោក បាន​មាន​ជំនឿ​អំពី​លទ្ធិប្រជាធិបតេយ្យ​កំណែទំរង់
និង​អំពី​ការ​ស្ថាបនា​អ្វី​ដែល​លោក​ហៅ​ថា “​លទ្ធិសង្គមនិយម​សុខក្សេមក្សាន្ត​” ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

បញ្ជាក់ ៖នេះជាអត្ថបទវគ្គទី១ មេដឹកនាំ​ចិន​ដែល​ផុស​ចេញពី​គ្រួសារ​កសិករ

នេះជាអត្ថបទវគ្គទី២ ស្នេហា​ដំបូង​របស់​ម៉ៅ សេ​ទុង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ