ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​បរមគ្រូ​ចង់ឱ្យ​សត្វលោក​បាន​សុខ

4 ឆ្នាំ មុន

ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង ព្រះ​អង្គ​នៅ​ខាង​សត្វលោក​ជា​និច្ច​ដើម្បី​បង្ហាញផ្លូវ​ជួយ​ដល់​សត្វលោក​កម្ចាត់​កិលេស​ជាស​ត្រូវ​ធំ​នោះ​ឲ្យ​អស់ពី​ខន្ធ​សន្តាន ប្រយោជន៍​គឺ​ជីវិត​រស់នៅ​ដោយ​សុខសាន្ត ។ ទ្រង់​តែង​ទេសនា​អប់រំ​បរិស័ទ​ឲ្យ​កម្ចាត់​នូវ​កិលេស​ដែល​កប់​ត្រាំ​នៅ​ក្នុង​សន្តាន​របស់​ខ្លួន បើ​មិន​បាន​ជម្រះ​ឱ្យ​ស្អាត​បរិសុទ្ធ​ទាំងស្រុង​ទេ ត្រឹមតែ​ធ្វើ​ឱ្យ​ស្រាល​ចុះ​ក៏​សម​ល្មម​។ តែបើ​បុគ្គល​ណា​កម្ចាត់​នូវ​កិលេស​ក្នុង​សន្តាន​ឱ្យ​ជ្រះស្រឡះ​បាន បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នកបម្រើ​ព្រះពុទ្ធ​សាសនា​ដោយ​ពិត និង​បាន​តបស្នង​សងគុណ​ព្រះ​អង្គ​ដោយ​បរិបូណ៌…

ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង ព្រះ​អង្គ​នៅ​ខាង​សត្វលោក​ជា​និច្ច​ដើម្បី​បង្ហាញផ្លូវ​ជួយ​ដល់​សត្វលោក​កម្ចាត់​កិលេស​ជាស​ត្រូវ​ធំ​នោះ​ឲ្យ​អស់ពី​ខន្ធ​សន្តាន ប្រយោជន៍​គឺ​ជីវិត​រស់នៅ​ដោយ​សុខសាន្ត ។

ទ្រង់​តែង​ទេសនា​អប់រំ​បរិស័ទ​ឲ្យ​កម្ចាត់​នូវ​កិលេស​ដែល​កប់​ត្រាំ​នៅ​ក្នុង​សន្តាន​របស់​ខ្លួន បើ​មិន​បាន​ជម្រះ​ឱ្យ​ស្អាត​បរិសុទ្ធ​ទាំងស្រុង​ទេ ត្រឹមតែ​ធ្វើ​ឱ្យ​ស្រាល​ចុះ​ក៏​សម​ល្មម​។ តែបើ​បុគ្គល​ណា​កម្ចាត់​នូវ​កិលេស​ក្នុង​សន្តាន​ឱ្យ​ជ្រះស្រឡះ​បាន បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នកបម្រើ​ព្រះពុទ្ធ​សាសនា​ដោយ​ពិត និង​បាន​តបស្នង​សងគុណ​ព្រះ​អង្គ​ដោយ​បរិបូណ៌ ។

កិលេស​ក្នុង​ទី​នេះ​គឺ លោភៈ ទោសៈ មោហៈ ជាស​ត្រូវ​ធំ​នៃ​ពុទ្ធសាសនា ត្រូវ​កម្ចាត់​ចេញ​ឱ្យ​អស់​ទើប​សាសនា​រុងរឿង ឋិតថេរ​ចេរកាល​ជា​អង្វែង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ