ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ចេញ​សោះ​! ស្រែ​កថា «​ប៉ូលិស​ណា​ក៏​អញ​មិន​ខ្លាច​ដែរ​» ចូល​វិញ​ម្តងទៀត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​ទើប​ចេញពី​មណ្ឌល​បន្សាប​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ស្រែក​គំរាម និង​យក​ពូថៅ​បំរុង​កាប់​មិត្តភក្តិ​ម្នាក់​ជា​មន្ត្រី​នគរបាល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​ទើប​ចេញពី​មណ្ឌល​បន្សាប​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ស្រែក​គំរាម និង​យក​ពូថៅ​បំរុង​កាប់​មិត្តភក្តិ​ម្នាក់​ជា​មន្ត្រី​នគរបាល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ ចំណុច​ភូមិ​ពុក​ឫ​ស្សី​ក្រោម ឃុំ​ពុក​ឫ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ហែម វិជ្ជា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​មន្ត្រី​នគរបាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ញឹ​ម ពន្លក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ អ្នក​ទាំង​២​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បានអោយ​ដឹង​ថា ជនសង្ស័យ​ធ្លាប់​ចូល​មណ្ឌល​បន្សាប​គ្រឿង ញៀន​នៅ​រាជធានី​ភ្នំពេញ​ម្តង​រួច​មក​ហើយ ។ កន្លង​មក​ជន​រង​គ្រោះ​រាប់អាន​គ្នា​ជាមួយ​ជនសង្ស័យ ហើយ​ជនសង្ស័យ​ក៏​ធ្លាប់​ចេញ​-​ចូល​ហូប​បាយ​នៅផ្ទះ​ជន​រង​គ្រោះ​ទៀត​ផង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​វេលា​ថ្ងៃ​កើតហេតុ ខណៈ​ជន​រង​គ្រោះ​កំពុង​ដេក​លើ​អង្រឹង​ក្រោមផ្ទះ​របស់​ខ្លួន​សុខ​ៗ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ហើយ​ស្រែក​ឡូឡា​ថា «​អញ​គុំ​យូរហើយ​» ។ បន្ទាប់​មក​ជនសង្ស័យ​យក​កាំបិត​បុ័ងតោ​របស់​ជន​រង​គ្រោះ​គប់​ចេញ​ទៅ​ក្រៅ​ផ្ទះ រួច​ក៏​កើត​មាន​ទំនាស់​ពាក្យ​សំដី ហើយ​ក៏​មានការ​ប្រតាយប្រតប់​គ្នា​ផង​ដែរ ភ្លាម​នោះ ឈ្មោះ​ផា​ន ធី ចូល​ទៅ​ឃាត់ និង​ចាប់​បែក​ចេញពី​គ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​បាន​បន្តិច​ក្រោយមក ជនសង្ស័យ​ដើរ​ត្រឡប់​មក​ផ្ទះ​ជន​រង​គ្រោះ​វិញ​ដោយ​យក​ពូថៅ​សៀត​ចង្កេះ បន្ទាប់​មក​ជនសង្ស័យ​ក៏​ដក​ពូថៅ​ពី​ចង្កេះ​គំរាម​ជន​រង​គ្រោះ​ថា «​ប៉ូលិស​ណា​ក៏​អញ​មិន​ខ្លាច​ដែរ​» ។ ពេល​ឃើញ​ដូច្នេះ ទើប​ជន​រង​គ្រោះ​ទូរស័ព្ទ​បាប់​មេ​ប៉ុស្តិ៍​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ