ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​អតីត​ភរិយា​លោក​ប៊ុ​ន រឿ​ន «ប្រុសស្អាតជ្រោយ​ចង្វា»​ចង​.​ក​ស្លា.ប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​គូស្នេហ៍​របស់​អ្នកស្រី រ័​ត្ន ស្រី​យ៉ា ហៅ​អា​រី​យ៉ា ដែល​គេ​ស្គាល់​ថា ​ជា​អតីត​ភរិយា​លោក ប៊ុ​ន រឿ​ន…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​គូស្នេហ៍​របស់​អ្នកស្រី រ័​ត្ន ស្រី​យ៉ា ហៅ​អា​រី​យ៉ា ដែល​គេ​ស្គាល់​ថា ​ជា​អតីត​ភរិយា​លោក ប៊ុ​ន រឿ​ន ហៅ​ប្រុស​ស្អាត​ជ្រោយចង្វា បាន​ចងក​សម្លាប់​ខ្លួន បន្ទាប់​ពី​មាន​ទំនាស់​គ្នា ។ ទាក់ទិន​នឹង​ការ​ទាស់ទែង​គ្នា រហូត​ឈាន​ទៅបញ្ចប់ជីវិត​នេះ គេ​មានការ​សង្ស័យ​ថា​ ផ្តើម​ចេញពី​រឿង​ប្រចណ្ឌ ។ ការ​ធ្វើ​អត្តឃាត​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែតុលា នៅ​ចំណុចខុន​ដូរ​លេខ​4Eo ស្ថិត​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

បុរស​ដែល​ចង​.​ក​សម្លាប់​ខ្លួន​នេះ​ ឈ្មោះ ង៉ែត ភា​រ័​ត្ន អាយុ​២៦​ឆ្នាំ ជា​គ្រូបង្រៀន​កីឡា​ផ្នែក​រត់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​ ខេត្តកំពង់​ឆ្នាំង ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា បុរស​រូប​នេះ​ បាន​ចងកសម្លាប់​ខ្លួន​នឹង​ចម្រៀក​សារុង​ភ្ជាប់​ទៅ​នឹង​ចម្រឹង​បង្អួច ។ នៅ​មុន​ពេល​កើតហេតុ បុរស​រូប​នេះ​និង​ស្រី្ត​ជា​គូស្នេហ៍​មាន​ទំនាស់​គ្នា​ក្នុង​គ្រួសារ ដែល​គេ​សង្ស័យ​ថា​ផ្តើម​ចេញពី​រឿង​ប្រចណ្ឌ​។ បន្ទាប់​ពី​ទាស់ទែង​គ្នា ស្រី្ត​ជា​គូស្នេហ៍​ក៏​បាន​ចាក់សោ​ផ្ទះ​រត់គេច​ខ្លួន​បាត់ ដែល​ខ្លះ​ថា​ទៅ​ខេត្ត​ព្រះ​សីហ​នុ ។

លុះ​នា​វេលា​ម៉ោង​ប្រមាណ​៥​រសៀល​ថ្ងៃ​ទី ៣០ ខែតុលា បុរស​ជា​គូស្នេហ៍​ក៏​ជិះ​ម៉ូតូ​ធុន​ធំពណ៌​ក្រហម​មួយ​គ្រឿង​ទៅ​ផ្ទះ​ជួល​ខាងលើ ហើយអារ​សោ​ផ្តាច់​ចូល​ទៅ​ក្នុងផ្ទះ រួច​ទិញ​ស្រា​បៀរមក​ផឹក​ដើម្បី​បំបាត់ទុក្ខ ដោយ​ផឹក​អស់​ស្រា​បៀរ​ជា​ច្រើន​កំប៉ុង ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ដោយ​ឃើញ​ទ្វារ​ចំហ អ្នក​ជិតខាង​ស្មាន​តែ​មាន​ចោរ​ចូល​លួច​ក៏​ទៅ​មើល ស្រាប់តែ​ឃើញ​បុរស​រូប​នេះ​ចងក​សម្លាប់​ខ្លួន ទើប​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ទាក់ទិន​នឹង​បុរស​ជា​គូស្នេហ៍​ចងក​សម្លាប់​ខ្លួន នេះ កោះសន្តិភាព​បាន​ទូរស័ព្ទ​ទៅ​អ្នកស្រី រ័​ត្ន ស្រី​យ៉ា ដើម្បី​សួរនាំ ហើយ​អ្នកស្រី​បាន​យំ​ខ្សឹកខ្សួល​និង​ប្រាប់​ថា ចាំ​ឡាយ​(Live)​ប្រាប់​ជា​សាធារណៈ ពេល​នេះ​មិន​អាច​ប្រាប់​អស់​ទេ ។ សព​លោកគ្រូ​កីឡា​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ