ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​វិមាន​ប្រពៃណី​មួយ​ ដែល​ប​ញ្ជូ​ល​ក្នុង​បេ​តិក​ភ័​ណ្ឌ​ពិភពលោក(វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ភ្លើង​កាលពី​យប់​ថ្ងៃ​ទី​៣០​ មក​ទី​៣១ ខែ​​តុលា ឆ្នាំ ២០១៩ បាន​ឆាបឆេះ​យ៉ាង​ខ្លាំង វិមាន​ SHURI​…

ប្រទេស​ជប៉ុន ៖ ភ្លើង​កាលពី​យប់​ថ្ងៃ​ទី​៣០​ មក​ទី​៣១ ខែ​​តុលា ឆ្នាំ ២០១៩ បាន​ឆាបឆេះ​យ៉ាង​ខ្លាំង វិមាន​ SHURI​ ជា​វិមាន​ប្រពៃណី​មួយ​របស់​ជប៉ុន​ប​ញ្ជូ​ល​ក្នុង​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​។

យោង​តាម​ក្រុម​អ្នក​ពន្លត់ភ្លើង​ក្រុង​អូ​សា​កា​ដកស្រង់​សម្ដី​ដោយ​ទូរទស្សន៍​ជាតិ​ជប៉ុន​NHK​ថា ភ្លើង​ដំបូង បាន​ឆេះ​ចេញពី​សាល​ធំ​នៃ​វិមាន​នោះ ហើយ​ឆេះ​រាលដាល​យ៉ាង​ឆាប់រហ័ស​។ ប្រជាជន​រស់នៅ​ជុំវិញ​វិមាន​នោះ​បាន​ត្រូវ​ជម្លៀស​ចេញ ហើយ​បើ​តាម​បណ្ដា​សារព័ត៌មាន​ជប៉ុន​ថា ពុំ​មាន​សេចក្ដីរាយការណ៍​ពី​អ្នក​របួស​ម្នាក់​ណា​ឡើយ​។

អគារ​សំខាន់​ៗ​ទាំងអស់​នៃ​វិមាន​នោះ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។ នេះ​ជា​ការ​អះអាង​នា​ថ្ងៃ​ទី​៣១​តុលា របស់​លោក​ដា​អ៊ី​ស៊ូ​កេ​ហ្វូ​រូ​ហ្សេ​ន អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ក្រុម​ពន្លត់ភ្លើង​ក្រុង​ណា​ហា​។ លោក​ថា ​យើង​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ជាមួយ​ឡានទឹក​៣០​គ្រឿង​និង​អ្នក​ពន្លត់ភ្លើង​ប្រមាណ​១០០​​នាក់ ដើម្បី​ពន្លត់ភ្លើង​ឆេះ​វិមាន​ប្រវត្តិសាស្ត្រ​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភ​ព​វីដេអូ ៖ Le Huffington Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ