ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! នារី​ម្នាក់​ដេក​ចុកពោះ​រហូត​ដល់​ស្លា.ប់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ មាន​ករណី​នារី​ម្នាក់​ដេក​ទ្រាំ​នឹង​ការ​ឈឺចាប់​ចុកពោះ​រហូត​ដល់​ស្លាប់ ខណៈ​អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ​អះអាង​ថា នារី​រង​គ្រោះ​ចុកពោះ​រហូត​ដល់​ស្លាប់​គឺ​អាច​បណ្តាល​មក​ពី​មាន​កូនក្រៅស្បូន ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ…

ខេត្តកណ្តាល​៖ មាន​ករណី​នារី​ម្នាក់​ដេក​ទ្រាំ​នឹង​ការ​ឈឺចាប់​ចុកពោះ​រហូត​ដល់​ស្លាប់ ខណៈ​អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ​អះអាង​ថា នារី​រង​គ្រោះ​ចុកពោះ​រហូត​ដល់​ស្លាប់​គឺ​អាច​បណ្តាល​មក​ពី​មាន​កូនក្រៅស្បូន ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​លេខ​១(​ក​) សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ គុណ ស្រី​ការ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​កម្មការិនី រស់​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០១៩ នារី​រង​គ្រោះ​បាន​ទៅ​ជាមួយ​សង្សារ​ដែល​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី ដោយ​នារី​រង​គ្រោះ​ប្រាប់​អ្នក​ផ្ទះ​ថា ទៅ​មន្ទីរពេទ្យ​ ព្រោះ​នាង​មាន​​ផ្ទៃពោះ​២​ខែ​ហើយ ដោយ​ទៅ​បាត់​មិនឃើញ​មក​វិញ​នោះ​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០១៩ ក៏ ឃើញ​នារី​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ប្រាប់​ប្អូន​ថា នាង​ចុកពោះ​ណាស់ បន្ទាប់​មក​ប្អូន​បាន​ឲ្យ​ប្រេងខ្យល់​នាង​លាប​ពោះ ហើយ​នារី​រង​គ្រោះ​ក៏​បាន​រាង​ធូរស្រាល ។ រហូត​ដល់​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ២០១៩ នារី​រង​គ្រោះ​និយាយ​ថា ចុកពោះ​ណាស់ រួច​ក៏​បាន​ទៅ​ដេក​ខាងក្រៅ​បន្ទប់​ជាមួយ​ប្អូន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រហូត​ដល់​ម៉ោង​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ក៏​ឃើញ​នារី​រង​គ្រោះ​វារ​ទៅ​ដេក​ក្នុង​បន្ទប់​វិញ ប្រហែល​មួយសន្ទុះ​ក្រោយមក ក៏​នាំ​គ្នា​ដាស់​នារី​រង​គ្រោះ​ឲ្យ​ឡើង​ហូប​បាយ ស្រាប់តែ​នាង​ស្ងាត់​មាត់​ឈឹង ទើប​នាំ​គ្នា​យក​ទឹក​ជូត​មុខ និង​អង្រួន​នារី​រង​គ្រោះ​ឲ្យ​ដឹងខ្លួន​ដែរ ប៉ុន្តែ​នាង​មិនដឹង​ខ្លួន​ឡើយ ទើប​នាំ​គ្នា​ដឹង​ថា នារី​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​តែ​ម្តង​។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សព​នារី​រង​គ្រោះ ។ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ និង​ក្រុម​គ្រូពេទ្យ​កោសល្យវិច័យ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ​ខេត្តកណ្តាល បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ស្លាប់​ដោយសារ​ចុកពោះ អាច​បណ្តាល​ឲ្យ​មក​ពី​មាន​កូនក្រៅស្បូន​។

បច្ចុប្បន្ន សព​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ