ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ទេសចរណ៍​អន្លង់​ផ្សោត និង​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី អំពាវនាវ​ឱ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការជួសជុល​ផ្លូវ​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប្រជា​សហគមន៍​ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​ពី​ទីរួមខេត្ត ឆ្ពោះទៅ​តំបន់​ទេ​ចរណ៍​អន្លង់​ផ្សោត និង​តំបន់​ទេសចរណ៍​ទឹក​ជួរ​ទ​ន្ល​មេ​គ​ង្ក​កាំ​ពី អំពាវនាវ​ឲ្យ អាជ្ញាធរ​ព​ន្លឿ​ន​ការ​ជួសជុល និង​ស្ថាបនា​ផ្លូវ​ដែល​បាន​ពង្រីក​ចាក់​ដី​ទុក​ចោល​អស់​ជា​ច្រើន​ឆ្នាំ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​អ្នក​ភូមិ និង​ភ្ញៀវ​ទេសចរ​សម្រាប់​ការ​មក​លេង…

ខេត្តក្រចេះ ៖ ប្រជា​សហគមន៍​ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​ពី​ទីរួមខេត្ត ឆ្ពោះទៅ​តំបន់​ទេ​ចរណ៍​អន្លង់​ផ្សោត និង​តំបន់​ទេសចរណ៍​ទឹក​ជួរ​ទ​ន្ល​មេ​គ​ង្ក​កាំ​ពី អំពាវនាវ​ឲ្យ អាជ្ញាធរ​ព​ន្លឿ​ន​ការ​ជួសជុល និង​ស្ថាបនា​ផ្លូវ​ដែល​បាន​ពង្រីក​ចាក់​ដី​ទុក​ចោល​អស់​ជា​ច្រើន​ឆ្នាំ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​អ្នក​ភូមិ និង​ភ្ញៀវ​ទេសចរ​សម្រាប់​ការ​មក​លេង កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ក្នុង​រដូវប្រាំង​ឆ្នាំ​នេះ ។

ប្រជា​សហគមន៍​ទេ​ចរណ៍​ធំ​ៗ​ដ៏​ល្បីឈ្មោះ​ទាំង ២​បាន​លើក​ឡើង​ថា ផ្លូវ​ពិបាកធ្វើ​ដំណើរ ធ្វើ​ឲ្យ​ប៉ះពាល់​ចំនួន​ភ្ញៀវ​ធ្លាក់​ចុះ និង​ក៏​អាច​ធ្វើ​ឲ្យ​បាត់​ចំណូល​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដែល​មាន​របរ​លក់ដូរ​តាម​តំបន់​រម​នី​យ​ដ្ឋា​ន ។

តំបន់​ទេ​ចរណ៍​ដ៏​ល្បីឈ្មោះ​ធំ​ៗ​ចំនួន ២​កន្លែង រួម​មាន​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត និង តំបន់​ទេសចរណ៍​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី មាន​ចម្ងាយ​ជាង ១០​គីឡូ​មែ​ត្រ​ពី​ទីរួមខេត្ត​ក្រចេះ ។ តំបន់​ទេសចរណ៍​ទាំង ២​កន្លែង​ដែល​មា​នទី​តាំងនៅ​ជាប់​គ្នា​នេះ​ស្ថិត​នៅ​តាម​បណ្តោយ ដង​ទន្លេមេគង្គ ។ ដើម្បី​ទៅ​ដល់ទី​នោះ​គឺ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​កៅស៊ូ​តូច​ចង្អៀត​ដែល​សល់ តាំងពី​សម័យ​សង្គមរាស្ត្រនិយម ។

ស្ថិត​នៅ​លើ​ចម្ងាយ​ផ្លូវ​តែ​ជាង ១០​គីឡូ​មែ​ត្រ​ប៉ុណ្ណោះ តែ​ការ​ធ្វើ​ដំណើរ​លើ​គ្រប់​ម​ធ្យោ បាយ​គឺ​ត្រូវ​ចំណាយពេល​យូរ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​កៅស៊ូ​ចាស់ សម្បូរ​ដោយ​ជង្ហុក តូច​ធំ មាន​កន្លែង​ខ្លះ​បាក់​ស្រុត​ចិញ្ចើម​ផ្លូវ​ចូល​ក្នុង​ទន្លេ និង​កន្លែង​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​ពង្រីក​ផ្លូវ ចាក់​ដី​ទុក​ចោល​អស់​ពេល​ជា​ច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ។

ពលរដ្ឋ​រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ជាប់​និង​តំបន​ទេសចរណ៍​ធំ​ៗ​ទាំង ២​ខាងលើ និយាយ​ថា ក្រៅពី​មាន​ជង្ហុក​តូច​ធំ​រលាក់​ពិបាកធ្វើ​ដំណើរ ផ្លូវ​មួយ​ខ្សែរ​នេះ​ក៏​មាន​ដី​ហុយ ខ្លាំង​ដោយសារ​អាជ្ញាធរ​ចាក់​ដី​ពង្រីក​ទុក​ចោល​មិន​ស្ថាបនា​បន្ត​អស់​ជា​ច្រើន​ឆ្នាំ ។

ពលរដ្ឋ​ទាំងនោះ​លើក​ឡើង​ថា រាល់​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​លេង​កម្សាន្ត​នៅ​តំបន់ ទេសចរណ៍​ដ៍​ល្បីឈ្មោះ​ទាំង ២​នេះ គឺ​តែងតែ​រអ៊ូរ​រទាំ​ជាមួយ​និង​ការ​ធ្វើ​ដំណើរ​ដោយ​ថា ផ្លូវ​ពិបាកធ្វើ​ដំណើរ ។
ពលរដ្ឋ និង​ប្រជា​សហគមន៍​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា កន្លង​មក​ពួក​គាត់​តែង តែ​អំពាវនាវ​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​តាម​រយៈ​ការ​ធ្វើ​វេទិការ​សាធារណៈ ឲ្យ​អាជ្ញាធរ​ជួយ ព​ន្លឿ​ន​ការ​ជួសជុល​ផ្លូវ​ដែល​ទុក​ចោល​ពាក់កណ្តាល​ការ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់ ការ​ធ្វើ​ដំណើ​របស់​ពួក​គាត់​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ តែ​អាជ្ញាធរ​បាន​តែត្រឹម​ទទួលយក សំណើរ​មិនឃើញ​ចុះ​មក​អនុវត្ត​ជួល​ជុល​នោះ​ទេ ។

ជុំវិញ​ការ​លើក​ឡើង​របស់​ពលរដ្ឋ និង​សហ​គម​ទេសចរណ៍​ខាងលើ​នេះ​លោក សាំង ប៊ុ​ន ថេ​ន ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តក្រចេះ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ ២០១៩​នេះ​ថា ក្រុមការងារ​របស់​ជំនាញ​សាធារណៈការ​បាន​សហការ​ជាមួយ​និង​ម្ចាស់ ជំនួយ​ក្រៅប្រទេស​បាន​ចុះ​ពិនិត្យ​សិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់ ។ តែ​សម្រាប់​នីតិវិធី​ការ ដេញថ្លៃ​ឲ្យ​ធ្វើ​ផ្លូវ​មិន​ទាន់​បាន​កំណត់​ការ​បរិច្ឆេទ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ ។ លោក​ប្រធាន​មន្ទីរ​អះអាង​ង​ប្រាប់​ថា កំណាត់​ផ្លូវ​កៅស៊ូ​ពី​ទីរួមខេត្ត​ទៅ​ស្រុក​សំបូរ​នេះ អាជ្ញាធរ​បាន​លើក​ផែនការ​លើ​គម្រោង​ស្ថាបនា​ឲ្យ​បាន​រួចរាល់​នា​ពេល​ឆាប់​ៗ​ខាង​មុ​ខេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ