ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​បាន​មេដាយមាស​ច្រើន​​ជាងគេ​ក្នុង​ការ​ប្រកួត​អត្តពលកម្ម​ថ្នាក់​​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អត្ត​ពល​កម្ម​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៨ ខែតុលា បាន​បញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែតុលា ។ ប្រការ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ការ​ប្រកួត​បាន​ចែក​ចេញជា​២​ប្រភេទ​អាយុ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អត្ត​ពល​កម្ម​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៨ ខែតុលា បាន​បញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែតុលា ។ ប្រការ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ការ​ប្រកួត​បាន​ចែក​ចេញជា​២​ប្រភេទ​អាយុ គឺ​ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ មាន​១៤​វិញ្ញាសា ក្នុង​នោះ​បុរស​៧​វិញ្ញាសា និង​នារី​៧​វិញ្ញាសា ។

អាយុ​១៨​ឆ្នាំ​ឡើង​មាន​១២​វិញ្ញាសា គឺ​បុរស​មាន​៦​វិញ្ញាសា និង​នារី​៦​វិញ្ញាសា​ដែរ សរុប​ទាំងអស់​មាន​២៦​វិញ្ញាសា​។ មាន​១៤​សមាគម ក្លិប រាជធានី ខេត្ត និង​សា លា​ចូលរួម​ដែល​មាន​កីឡាករ​កីឡាការិនី​ចំនួន​១៥៥​រូប ក្នុង​នោះ​កីឡាការិនី​៦៣​រូប ។

សមាគម​កីឡា​ក្រសួងការពារជាតិ ដណ្តើម​បាន​មេដាយ​ច្រើន​ជាងគេ​គឺ​មេដាយមាស​៦​គ្រឿង​មេដាយ​ប្រាក់​៣​គ្រឿង និង​មេដាយ​សំរឹទ្ធិ​២​គ្រឿង ។ រាជធានី​ភ្នំពេញ​ឈរ​នៅ​លំដាប់ ថ្នាក់​លេខ​២ បាន​មេដាយមាស​៤​គ្រឿង ប្រាក់​៥​គ្រឿង និង​សំរឹទ្ធិ​១​គ្រឿង ។

ខេត្ត​ចំនួន​៣ ទទួល​បាន​មេដាយមាស​ស្មើគ្នា​គឺ​ខេត្តកំពត ព្រៃវែង និង​កំពង់ឆ្នាំង គឺ​បាន មេ ដាយ​មាស​៣​គ្រឿង​ដូច​គ្នា ។ ក្នុង​ចំណោម​ខេត្ត​ទាំង​៣​នោះ ខេត្តកំពត​ឈរ​នៅ​លើ​គេ​ដោយ​បាន​មេ​ដាយមាស​៣​គ្រឿង ប្រាក់​៦​គ្រឿង និង​សំរឹទ្ធិ​១​គ្រឿង ។ ខេត្តព្រៃវែង​នៅ​លំដាប់​បន្ទាប់ គឺ​មេ​ដាយមាស​៣​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរឹទ្ធិ​៥​គ្រឿង ។ ខេត្តកំពង់ឆ្នាំង បាន​មេ ដាយ​មាស​៣​គ្រឿង ប្រាក់​១​គ្រឿង និង​សំ​រឹ​ទិ្ធ ៤​គ្រឿង ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អ្នក​ទ្រទ្រង់​ថវិកា រួម​ជាមួយនឹង​ការ​ជួយ​មួយ​ផ្នែក​របស់​ផ្នែក​ឯកជន​។ លោក អ៊ុ​ក ឌី​វ៉ង់ អគ្គនាយករង​កីឡា​នៃ​ក្រសួង​​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម​បំពាក់​មេដាយ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ