មក​ស្គាល់​កីឡាករ​បាល់ទាត់​វ័យក្មេង​ដែល​រក​ប្រាក់​បាន​ច្រើន​ជាងគេ


Messi, Cristiano Ronaldo និង Neymar គឺជា​កីឡាករ​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​វិស័យ​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​តើ​នរណា​ជា​កីឡាករ​វ័យក្មេង ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ?

មនុស្ស​ជា​ច្រើន​គិត​ថា Kylian Mbappe គឺជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត ប៉ុន្តែ Luka Jovic របស់ Real Madrid តាម​ពិត​ទៅ​រក​ប្រាក់​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​។ ខ្សែប្រយុទ្ធ Real Madrid វ័យ ២០ ឆ្នាំ ដែល​មិន​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ទទួល​ប្រាក់​ឈ្នួល​ប្រចាំ​ស​ប្តា​ហ៍​ចំនួន ៣៦៥០០០​ផោន​។

អ្នក​នៅ​លេខ​បន្ទាប់​គឺ Mbappe ដែល​ជា​ម្ចាស់​ពាន FIFA World Cup 2018​។ គេ​រក​ប្រាក់​បាន ៣២៥០០០​ផោន ក្នុង​មួ​យស​ប្តា​ហ៍​នៅ Paris Saint-Germain ខណៈ​ដែល Joao Felix របស់ Atletico Madrid ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ៣ ជាមួយនឹង​ប្រាក់ ២៥៥០០០​ផោន ក្នុង​មួ​យស​ប្តា​ហ៍​។

ខ្សែការពារ​ថ្មី​របស់​ក្លឹ​ប​សេះបង្កង់ Juventus គឺ Matthijs de Ligt និង Christian Pulisic របស់​ក្រុម​តោ​ខៀវ Chelsea ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៤ និង​ទី​៥ រៀង​ៗ​ខ្លួន ដោយ Ousmane Dembele និង Marcus Rashford ក៏​ជាប់​ក្នុង​ចំណាត់ថ្នាក់ Top10 ផង​ដែរ​។

កីឡាករ Jadon Sancho ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៩ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា​បាន​ជាប់កិច្ចសន្យា​រយៈពេល​វែង ដែល​មាន​តម្លៃ ១៩០០០០​ផោន ក្នុង​មួ​យស​ប្តា​ហ៍​៕

ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ