ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​រូបភាព​នៃ​ការ​តាម​សម្លា.ប់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កងទ័ព​អា​មេ​រិ​កបាន​លាតត្រដាង​កាលពី​ថ្ងៃ​ទី​៣០​តុលា រូបភាព​ដំបូង​ៗ​ព្រម​ទាំង​​វី​ដេ​អូ​ពី​ប្រតិបត្តិការ​របស់​កង​កុំម៉ង់ដូ​ខ្លួន នៅ​ប្រទេស​ស៊ី​រី ​ដែល​ឈាន​ទៅ​តាម​សម្លាប់​បាន​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ABOU BAKR AL BAGHDADI​និង​សមាជិក​៥​នាក់​ទៀត​របស់​ក្រុម​ជី​ហា​ដ​នោះ​ព្រមទាំង​កុមារ​២​នាក់​អាច​ជា​កូន​របស់ AL…

សហរដ្ឋអាមេរិក ៖ កងទ័ព​អា​មេ​រិ​កបាន​លាតត្រដាង​កាលពី​ថ្ងៃ​ទី​៣០​តុលា រូបភាព​ដំបូង​ៗ​ព្រម​ទាំង​​វី​ដេ​អូ​ពី​ប្រតិបត្តិការ​របស់​កង​កុំម៉ង់ដូ​ខ្លួន នៅ​ប្រទេស​ស៊ី​រី ​ដែល​ឈាន​ទៅ​តាម​សម្លាប់​បាន​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ABOU BAKR AL BAGHDADI​និង​សមាជិក​៥​នាក់​ទៀត​របស់​ក្រុម​ជី​ហា​ដ​នោះ​ព្រមទាំង​កុមារ​២​នាក់​អាច​ជា​កូន​របស់ AL BAGHDADI​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​គ្រោង​ចេញផ្សាយ​តាំងពី​ថ្ងៃ​ទី​២៨​តុលា​មក​ម្ល៉េះ វី​ដេ​អូ​ពី​ប្រ​តិ​ប​ត្តិ្ត​ការ​វាយឆ្មក់​នោះ ដែល​លោក​តាមដាន​ជាប់​នៅ​ក្នុង​សេត​វិមាន ដោយសារ​បណ្ដា​កាមេរ៉ា​បំពាក់​ជាប់​នឹង​ខ្លួន​របស់​បណ្ដា​សមាជិក​កង​កុំម៉ង់ដូ​នៃ​កងកម្លាំង​ពិសេស​អា​មេ​រិ​ក​។

ថ្ងៃ​ទី​៣០​តុលា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​មន្ទីរ​ប៉ង់​តា​ហ្កោ​ន បាន​ផ្សាយ​រូបភាព​ជា​ច្រើន​និង​សម្រង់​វី​ដេ​អូ ដែល​គេ​ឃើញ​ជា​ពិសេស​ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​១០​នាក់ ចូល​ទៅ​កៀក​នា​យប់​ថ្ងៃ​ទី​២៦​មក​២៧​តុលា បរិវេណ​នៃ​ប្លុក​មួយ​ដែល​ជា​កន្លែង​លាក់ខ្លួន​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុងភូមិ​មួយ​នា​ភាគ​ពាយ័ព្យ​ស៊ី​រី​។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ធ្វើការ​បំភ្លឺ​មួយ​ចំនួន​លើ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រតិបត្តិការ​។ តាម​ការ​បំ​ភ្លឹ​នោះ​ថា ពេល​AL BAGHDADI​បំផ្ទុះ​គ្រាប់បែក​ដែល​ជាប់​នឹង​ខ្លួន​គេ​ក្នុង​រូង​ក្រោម​ដី​មួយ ក្រៅពី​ស្លាប់​ខ្លួន​គេ កុមារ​២​នាក់​ក៏​ត្រូវ​ស្លាប់​មិនមែន​៣​នាក់​ដូច​អាជ្ញាធរ​អា​មេ​រិ​ក​ប្រកាស​នា​ពេល​មុន​ឡើយ​។ បន្ថែម​លើ​កុមារ​ទាំង​២​នាក់ សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សរុប​៦​នាក់​ត្រូវ​ស្លាប់​ក្នុង​ប្រតិបត្តិការ​នេះ ក្នុង​នោះ​មាន​នារី​៤​នាក់​និង​បុរស​២​នាក់​ដែល​មាន​AL BAGHDADI​។

តាម​ឧត្ដមសេនីយ​KENNETH MCKENZIE ប្រមុខ​នៃ​ទីបញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​កថា នារី​ទាំងនោះ​មាន​អាកា​រៈ​កាច​សាហាវ​ហើយ​សុទ្ធតែ​ពាក់​គ្រឿងផ្ទុះ​ជាប់​ខ្លួន​។ លោក​អះអាង​ថា​កុមារ​១១​នាក់​ទៀត​បាន​ត្រូវ​ការពារ​ដោយ​កងកម្លាំង​វាយលុក ហើយ​បុរស​២​នាក់​ត្រូវ​ចាប់ខ្លួន​។ សម្ភារ​អេ​ឡិ​ក​ត្រូ​និក​និង​ឯកសារ​មួយ​ចំនួន​ត្រូវ​ប្រមូល​បាន​។ យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដទៃ​ៗ​ទៀត​ត្រូវ​សម្លាប់​នៅ​តំបន់​ជុំវិញ ពេល​ពួក​គេ​បាញ់​ទៅ​លើ​បណ្ដា​ឧទ្ធម្ភាគចក្រ​អា​មេ​រិ​ក​។ វី​ដេ​អូ​បង្ហាញ​ពី​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ក្រុម​យុទ្ធ​ជន​នោះ​។

លោក​បន្ត​ថា​ពេល​ឆ្កែ​យោធា​ដែល​លោក​ត្រាំ​ចាត់ទុកជា​វីរបុរស​ម្នាក់​របស់​អា​មេ​រិ​ក នាំមុខ​កង​ទាហាន​ចូល​ក្នុង​រូង​ក្រោម​ដី ឆ្កែ​នោះ​រង​របួស​ដោយ​ខ្សែភ្លើង​ឆក់ ក្រោយ​ខ្សែភ្លើង​នោះ​របក​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់បែក​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម តែ​មិន​របួសធ្ងន់​ដោយ​វា​ត្រៀម​បន្តការងារ​ទៀត​។ NDA​របស់​AL BAGHDADI​ត្រូវ​បាន​យក​ក្នុង​ចំណោម​បំណែក​នានា ដែល​ក្រោយមក​យក​ទៅ​ផ្ទឹម​គ្នា​ជាមួយ​របស់​ជន​នេះ​ដែល​ប្រមូល​បាន​ក្នុង​ពេល​គេ​ចូល​ទៅ​ក្នុង​ពន្ធនាគារ​មួយ​នៅ​អ៊ីរ៉ា​ក់​កាលពី​ឆ្នាំ​២០០៤ ដែល​អាច​បញ្ជាក់​ដោយ​គ្មាន​ការ​សង្ស័យ​សាកសព​របស់​AL BAGHDADI​។

ពេល​ប្រតិបត្តិការ​ចប់​សព្វគ្រប់​ទីតាំង​ដែល​តាម​សម្លាប់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​នឹង​ត្រូវ​កម្ទេច ដើម្បី​ចៀសវាង​កុំ​ឲ្យ​គេ​យក​ទេ​នោះ​ជា​កន្លែង​ធ្វើ​ធម្ម​យាត្រា​។ ចំណែក​អ្នក​ដែល​បាន​ផ្ដល់​បណ្ដា​ព័ត៌មាន​នាំ​ទៅ​ដល់​ការ​តាម​កម្ទេច​បាន​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ទាំងមូល​ឬ​មួយ​ផ្នែក​នៃ​ប្រាក់​ទាំង​២៥​លាន​ដុ​ល្លារ ដែល​សន្យា​ឲ្យ​ដល់​ជន​ណា​ដែល​ផ្ដល់​បណ្ដា​ព័ត៌មាន​តាម​រក​ឃើញ​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ