ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំរាំ​នាងភ្ញាក់ខ្លួនអស់៣ពាន់ដុល្លារ ក្រោយមានគេខលមកប្រាប់​ថា​ឈ្នះ​រង្វាន់ធំ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ម​ការ​នី​រោងចក្រ​ម្នាក់​ត្រូវ​បាន​ក្រុម​ជនអនាមិក​ទូរស័ព្ទ​ចូល​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​នាង​ហើយ​បាន​ប្រាប់​ថា «​លោក​អ្នក​ឈ្នះ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ចំនួន​២៥.០០០​ដុល្លារ​ពី​ធនាគារ ប៉ុន្តែ​ខាង​ធនាគារ​សុំ​លុយ​ខ្លះ​ដើម្បី​ទៅ​រត់ការ​ជូន ទើប​ឈាន​ដល់​ការ​បើក​លុយ​រង្វាន់​ធំនេះជូន​​»​។ បន្ទាប់​ពី​បានឮ​បែប​នេះ នាង​ការ​ត្រេកអរ​ខ្លាំង​ណាស់ ក៏​បាន​វេរ​លុយ​តាម​វី​ង​ទៅ​កាន់​លេខ​ដែល​បាន​ខ​ល​ចូល​ទូរស័ព្ទ​របស់​នាង​ជា​បន្តបន្ទាប់​រហូត​អស់​សរុប​៣​ពាន់​ដុល្លារ​។ លុះ​ថ្ងៃ​បន្ទាប់​គឺ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ កម្ម​ការ​នី​រោងចក្រ​ម្នាក់​ត្រូវ​បាន​ក្រុម​ជនអនាមិក​ទូរស័ព្ទ​ចូល​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​នាង​ហើយ​បាន​ប្រាប់​ថា «​លោក​អ្នក​ឈ្នះ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ចំនួន​២៥.០០០​ដុល្លារ​ពី​ធនាគារ ប៉ុន្តែ​ខាង​ធនាគារ​សុំ​លុយ​ខ្លះ​ដើម្បី​ទៅ​រត់ការ​ជូន ទើប​ឈាន​ដល់​ការ​បើក​លុយ​រង្វាន់​ធំនេះជូន​​»​។ បន្ទាប់​ពី​បានឮ​បែប​នេះ នាង​ការ​ត្រេកអរ​ខ្លាំង​ណាស់ ក៏​បាន​វេរ​លុយ​តាម​វី​ង​ទៅ​កាន់​លេខ​ដែល​បាន​ខ​ល​ចូល​ទូរស័ព្ទ​របស់​នាង​ជា​បន្តបន្ទាប់​រហូត​អស់​សរុប​៣​ពាន់​ដុល្លារ​។

លុះ​ថ្ងៃ​បន្ទាប់​គឺ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ ជនអនាមិក​នោះ​បាន​ទាមទារ​ឲ្យ​នាង​វេរ​ទៅ​ឲ្យ​ចំនួន​២​ពាន់​ដុល្លារ​ទៀត តែ​នាង​គ្មាន​លុយ​ក៏​ខ​ល​ទៅ​ខ្ចី​សាច់ញាតិ​នៅ​ឯ​ស្រុក​កំណើត​ដោយ​ប្រាប់​ពី​រឿង​ឈ្នះ​រង្វាន់ ហើយ​ត្រូវ​សាច់ញាតិ​ប្រាប់​ថា នាង​ចាញ់បោក​គេ​ហើយ ទើប​នាង​ភ្ញាក់ខ្លួន​ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​តែ​ម្តង​។

នារី​រង​គ្រោះ​ឈ្មោះ រ៉ូ សុខលាភ អាយុ​១៨​ឆ្នាំ ជា​កម្មការិនី ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ ចុង​អំពិល ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃ​វែង​។ នាង​បាន​ចាញ់បោក​ជនអនាមិក​ខាងលើ​នោះ​អស់ប្រាក់​ចំនួន​៣​ពាន់​ដុល្លារ​។

នារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ ខណៈ​ដែល​នាង​កំពុង​កំពុង​ស្ថិត​នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​មាន​ទូរស័ព្ទ​១​ខ្សែ​បាន​ខ​ល​ចូល​លេខ​ទូរស័ព្ទ​របស់​នាង​ដោយ​បាន​ប្រាប់​ថា « លោក​អ្នក​ឈ្នះ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ចំនួន​២៥.០០០​ដុល្លារ​ពី​ធនាគារ ប៉ុន្តែ​ខាង​ធនាគារ​សុំ​លុយ​ខ្លះ​ដើម្បី​ទៅ​រត់ការ​ជូន ទើប​ឈាន​ដល់​បើក​លុយ​រង្វាន់​ធំនេះជូន​​»​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​នាង​ត្រេកអរ​ខ្លាំង​ណាស់​ហើយ​បាន​ខ្ចី​លុយ​បងប្រុស​នៅ​ឯ​ស្រុក​ផង បូក​រួម​លុយ​ខ្លួនឯង​ដែល​ខំ​សន្សំ​យូរ​មក​ហើយ​ខ្លះ​ផង សរុប​ចំនួន​៣​ពាន់​ដុល្លារ​ផ្ញើរ​តាម​វី​ង​ផង​, ផ្ញើ​តាម​ទ្រូ​ម៉ា​ន់​នី​ផង​ទៅ​កាន់​លេខ​ទូរស័ព្ទ​ដែល​បាន​ខ​ល​ចូល​មក​ប្រាប់​ថា​នាង​ឈ្នះ​រង្វាន់​ធំ​នោះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ជនអនាមិក​ខាងលើ​បាន​ទូរស័ព្ទ​ចូល​មក​ម្ដងទៀត និង​បាន​ទាមទារ​ឲ្យ​ផ្ញើរ​លុយ​បន្ថែមចំនួន​២​ពាន់​ដុល្លារ​ទៀត ដោយសារ​តែ​នាង​អស់​លុយ​ពី​ខ្លួន​ទៅ​ហើយ និង​ចង់បាន​លុយ​រង្វាន់​ធំ​នោះ ទើប​នាង​ទូរស័ព្ទ​ទៅ​រក​ខ្ចី​លុយ​បងប្អូន​នៅ​ឯ​ស្រុក​កំណើត ហើយ​ត្រូវ​បងប្អូន​ប្រាប់​ថា នាង​ចាញ់បោក​គេ​ហើយ ទើប​នាង​ភ្ញាក់ខ្លួន និង​បាន​កាន់​វិក្ក​យ​ប័ត្រ​វី​ង និង​ទ្រូ​ម៉ា​នី​ដែល​វេរ​លុយ​ឲ្យ​ជនអនាមិក​នោះ​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ឲ្យ​ជួយ​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ នគរបាល​បាន​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ពី​បញ្ហា​នេះ ដែល​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​គឺ​កើតឡើង​ច្រើន​លើក​មក​ហើយ​ដែល​ក្រុម​ជនខិលខូច​បាន​ប្រើ​ល្បិច​បោក​ដដែល​ៗ និង​ប្រើ​លេខ​ទូរស័ព្ទ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​ថែម​ទៀត​ផង ដូច្នេះ​មិន​ងាយ​នឹង​ស្រាវជ្រាវ​រក​ឃើញ​មុខសញ្ញា​ជនខិលខូច​ទាំងនោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ