ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ច្រើន​នាក់​រត់​តាម​ចាប់​អ្នកទោស​ម្នាក់​…​ផ្អើល​អ្នក​ភូមិ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​ពលរដ្ឋ​បានឃើញមន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ជា​ច្រើន​នាក់​នាំ​គ្នា​រត់​ឆ្លេឆ្លា និងស្រែក​ឆោឡោរុករក​អ្នកទោស​ម្នាក់​ពេញ​ព្រៃ​ក្នុង​ចម្ការ​ដំឡូង​មី​របស់​ពួក​គាត់ ។ តាម​ប្រភព​ព័ត៌មាន​ថា ពេល​ពួក​គាត់​សួរនាំ​មន្ត្រី​ទាំងនោះ​ទើប​ដឹង​ថា ពួក​គេ​តាម​រក​ចាប់​អ្នកទោស​ម្នាក់​ដែល​លួច​រត់​ផ្លោះ​របង​ពន្ធនាគារ​គេចខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ ។…

ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​ពលរដ្ឋ​បានឃើញមន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ជា​ច្រើន​នាក់​នាំ​គ្នា​រត់​ឆ្លេឆ្លា និងស្រែក​ឆោឡោរុករក​អ្នកទោស​ម្នាក់​ពេញ​ព្រៃ​ក្នុង​ចម្ការ​ដំឡូង​មី​របស់​ពួក​គាត់ ។

តាម​ប្រភព​ព័ត៌មាន​ថា ពេល​ពួក​គាត់​សួរនាំ​មន្ត្រី​ទាំងនោះ​ទើប​ដឹង​ថា ពួក​គេ​តាម​រក​ចាប់​អ្នកទោស​ម្នាក់​ដែល​លួច​រត់​ផ្លោះ​របង​ពន្ធនាគារ​គេចខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ ។ ហេតុការណ៍​អ្នកទោស​ផ្លោះ​របង​រត់គេច​ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅ​ពន្ធនាគារ​ខេត្ត ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

បើ​តាម​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​អ្នកទោស​ជា​មនុស្ស​ប្រុស​ម្នាក់ អាយុ​ប្រហែល​ជាង​២០​ឆ្នាំ បាន​ផ្លោះ​របង​គុក​រត់គេចខ្លួន ក្រោយ​ពី​អនុរក្ស​ពន្ធនាគារ​បាន​បញ្ចេញ​មក​ខាងក្រៅ​បន្ទប់​ឃុំឃាំង ។ ប្រភព​ដដែល​បន្ត​ថា មន្ត្រី​អនុរក្ស​ពន្ធនាគារ​និង​ប្រធាន មិន​ហ៊ាន​ប្រាប់​ឈ្មោះ​ឱ្យ​ដឹង​ទេ គ្រាន់តែ​បង្ហើប​ទាំង​លាក់លៀម​ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នោះ អ្នកទោស​ដែល​ផ្លោះ របង​គុក​រត់គេច​ខ្លួន នៅ​មិន​ទាន់​តាម​ចាប់​បាន​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក លី​ម វាសនា ប្រធាន​ពន្ធនាគារ​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា ពិត ជា​មាន​អ្នកទោស​រត់គេច​ខ្លួន​មែន ហើយ​ខាង​ពន្ធនាគារ​កំពុង​តាម​រក​គ្រប់​ច្រកល្ហក រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ ៕

អត្ថបទសរសេរ ដោយ