ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Floyd Mayweather តប​នឹង Jack Ma បបួល​វ៉ៃ​មួយ​ម៉ាត់​ចុក​ឈាម

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បានឱ្យ​ដឹង​ថា កីឡាករ​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather បាន​សើច​ចំពោះ​ការ​បបួល​ឡើង​ប្រកួត​របស់​មហាសេដ្ឋី​ចិន Jack Ma​។ Jack…

តាម​ប្រភព​ព័ត៌មាន Mirror បានឱ្យ​ដឹង​ថា កីឡាករ​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather បាន​សើច​ចំពោះ​ការ​បបួល​ឡើង​ប្រកួត​របស់​មហាសេដ្ឋី​ចិន Jack Ma​។

Jack Ma ដែល​មាន​ទ្រព្យសម្បតិ្ត​សរុប​ប្រហែល ៣៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ហៅ Mayweather ឱ្យ​ឡើង​ប្រកួត​កាលពី​ស​ប្តា​ហ៍​មុន នៅ​ពេល​ហ្វឹកហាត់​ជាមួយនឹង​មិត្តសម្លាញ់ Manny Pacquiao​។

នៅ​ពេល​ហ្វឹកហាត់​ដាល់​លើ​បន្ទះក្តារ កីឡាករ​ប្រដាល់ ដែល​ជា​តំណាងរាស្ត្រ Manny Pacquiao បាន​ប្រាប់​អតីត​គូប្រជែង​របស់​គាត់​ថា​៖ «Floyd Mayweather ! ប្រសិនបើ​ឯង​ពិតជា​ចង់​ប្រយុទ្ធ​មែន ចូរ​ប្រយុទ្ធ​ជាមួយនឹង​យើង ។ ប្រសិនបើ​ឯង​ចង់​អួត​ទ្រព្យសម្បត្តិ មិត្តសម្លាញ់​របស់​យើង Jack Ma អាច​កំដរ​ឯង​បាន​»​។

Jack Ma បាន​បន្ថែម​ថា​៖«​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​គ្រប់ពេល​គ្រប់​ទីកន្លែង​»​។ ប៉ុន្តែ​នៅ​ពេល​នេះ Mayweather បាន​ប្រាប់​សារព័ត៌មាន TMZ ថា​៖«​ខ្ញុំ​ដឹង​ថា Manny និយាយ​យ៉ាងម៉េច​។ នៅ​ពេល​គេ​មក​ជួប​ខ្ញុំ នឹង​ដឹង​គ្នា​ហើយ​។ ខ្ញុំ​នឹង​ដាក់​ឱ្យ​ដឹង​ដៃ​»​។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី Jack Ma ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Alibaba កីឡាករ​មិន​ដែល​ចាញ់ Mayweather បាន​ឆ្លើយ​តប​ថា​៖«​ប៉ិ​ហ្នឹង​ជា​ពី​ណា? ខ្ញុំ​មិន​ស្គាល់​គាត់​ទេ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ Mayweather បាន​ចូល​និវត្តន៍​បាត់​ទៅ​ហើយ ក្រោយ​ពី​ប្រកួត​មិន​ដែល​ចាញ់​ទាល់តែ​សោះ​ជាមួយនឹង​លទ្ធផល​ឈ្នះ ៥០​ដង និង ចាញ់​០​ដង​។ ការ​ប្រកួត​របស់​គេ​ជាមួយនឹង Pacquiao នៅ​តែ​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​ចង​ចាំ​ក្នុង​ចិត្តជា​និច្ច ៕

ចុច​អាន ៖ មហាសេដ្ឋី​ចិន Jack Ma បបួល Floyd Mayweather ឡើង​សង្វៀន​ម្តងទៀត

ប្រភព ៖ mirror , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ