ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ វិធី​ឈប់​យក​ពេលវេលា​ប្តូរ​លុយ

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​គិត​ហើយ​ថា ប្រសិនបើ​ចង់រក​លុយ​បាន​ច្រើន អ្នក​ត្រូវ​តែ​ធ្វើការ​ច្រើន​ម៉ោង​ដែរ ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ គឺ​យក​ពេលវេលា​ទៅ​ប្តូរ​លុយ​មក​វិញ ។ ប៉ុន្តែ​ទស្សនៈ​នេះ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ទេ ព្រោះ​ពេលវេលា​ជា​ធនធាន​ដែល​មាន​សារៈសំខាន់​ជាងគេ​សម្រាប់​មនុស្ស​ម្នាក់​ៗ​ដែល​សូ​ម្បី​តែ​លុយ​ក៏​មិន​អាច​ទិញ​វា​មក​វិញ​បាន​ដែរ ។…

អ្នក​ប្រហែលជា​ធ្លាប់​គិត​ហើយ​ថា ប្រសិនបើ​ចង់រក​លុយ​បាន​ច្រើន អ្នក​ត្រូវ​តែ​ធ្វើការ​ច្រើន​ម៉ោង​ដែរ ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ គឺ​យក​ពេលវេលា​ទៅ​ប្តូរ​លុយ​មក​វិញ ។ ប៉ុន្តែ​ទស្សនៈ​នេះ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ទេ ព្រោះ​ពេលវេលា​ជា​ធនធាន​ដែល​មាន​សារៈសំខាន់​ជាងគេ​សម្រាប់​មនុស្ស​ម្នាក់​ៗ​ដែល​សូ​ម្បី​តែ​លុយ​ក៏​មិន​អាច​ទិញ​វា​មក​វិញ​បាន​ដែរ ។

ប្រសិនបើ​អ្នក​យក​ពេលវេលា​ទៅ​ប្តូរ​យក​លុយ​នោះ​ប្រាក់​ចំណូល​របស់​អ្នក​ក៏​មាន​កម្រិត​តាម​ពេលវេលា​ដែល​អ្នកមាន​ដែរ ។ មូលហេតុ​មួយ​គឺ​ព្រោះ​អ្នកមាន​តែ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​អ្នក​ត្រូវ​បែងចែក​ពេលវេលា​សម្រាប់​ការ​ចូល​ដំណេក សម្រាក និង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជាដើម ។ ប៉ុន្តែ​អ្នក​គួរ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ឈប់​ទម្លាប់​នេះ?

១. ផ្លាស់​ប្តូរ​ទស្សនៈ​៖
ជំហាន​ដំបូង គឺ​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​ដែល​ធ្វើ​ឲ្យ​អ្នក​គិត​ថា ប្រសិនបើ​អ្នក​ចង់រក​លុយ​បាន​ច្រើន អ្នក​ត្រូវ​យក​ពេលវេលា​ដើម្បី​ប្តូរ​យក​វា ។ ផ្ទុយ​មក​វិញ អ្នក​គួរ​គិត​ពី​តម្លៃ​ខ្លួន​របស់​អ្នក​វិញ ឬ​តម្លៃ​ដែល​អ្នក​អាច​បង្កើត​សម្រាប់​អ្នក​ដទៃ និង​វិធី​ក្នុង​ការ​បង្កើត​តម្លៃ​ទាំងនោះ ។ តើ​អ្នកមាន​អ្វី​ដែល​អ្នក​ដទៃ​ឲ្យ​តម្លៃ?

២. ពង្រឹង​ជំនាញ​៖
នៅ​ពេល​ដែល​អ្នក​យល់​ដឹង​ពី​ចំណុចខ្លាំង​របស់​អ្នក​ហើយ អ្នក​ត្រូវ​ក្លាយជា​អ្នកមាន​ជំនាញ​ក្នុង​ផ្នែក​នោះ ។ ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​ដទៃ​នឹង​កាន់តែ​ឲ្យ​តម្លៃ​អ្នក​ទៀត បន្ទាប់​មក​ប្តេ​ជា​ធ្វើ​ជា​អ្នក​ឈានមុខ​គេ​ក្នុង​វិស័យ​របស់​អ្នក ។

៣. កំណត់​តម្លៃ​សម្រាប់​ពេលវេលា​របស់​អ្នក​៖
មិនមែន​នរណា​ម្នាក់​ក៏​អាច​ក្លាយជា​សហគ្រិន​ក្នុង​មួយ​ពព្រិច​ភ្នែក​ដែរ ។ ដោយហេតុ​ដូចនេះ​ទើប​អ្នក​អាច​ធ្វើការ​បែប Freelance បាន ។ ប៉ុន្តែ​បើ​អ្នក​ជ្រើសរើស​ផ្លូវ​នេះ អ្នក​ត្រូវ​កំណត់​តម្លៃ​សម្រាប់​ពេលវេលា​ដែល​អ្នក​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់ ។ អ្នក​មិន​គួរ​ធ្វើការ​ឲ្យ​មនុស្ស​ដប់​អ្នក​ដើម្បី​ថវិកា ២ ដុល្លារ​ក្នុង​មួយ​ម៉ោង​ទេ ។ ផ្ទុយ​មក​វិញ រក​អតិថិជន​ម្នាក់​ដែល​សុខចិត្ត​ចំណាយ ២០ ដុល្លារ​ដើម្បី​ទទួល​បាន​ពេលវេលា​មួយ​ម៉ោង​របស់​អ្នក​វិញ ។

៤. បង្កើត​ផលិតផល​៖
ពេល​ដែល​មាន​មនុស្ស​កាន់តែ​ច្រើន​ស្គាល់ និង​ជឿ​ទុកចិត្ត​អ្នក​ហើយ អ្នក​គួរ​ផ្តោត​ស្មារតី​លើ​ការ​បង្កើត​ផលិតផល​អន​ឡាញ​មួយ​ដែល​ជួយ​រក​ប្រាក់​ចំណូល​ឲ្យ​អ្នក​ទោះជា​អ្នក​មិន​ចំ​បាច់​ចំណាយ​ពេលវេលា​ច្រើន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ