ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ចាប់អារម្មណ៍​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា​វ័យ​២០​ឆ្នាំ

4 ឆ្នាំ មុន

ដោយ​មានការ​ចាប់អារម្មណ៍​ពី​ក្លិប​ដូច​ជា Bayern Munich និង AC Milan ក្រុម​យក្ស​អេ​ស្បា​ញ FC Barcelona ក៏​បាន​ចូលរួម​ក្នុង​ការ​ប្រជែង​គ្នា…

ដោយ​មានការ​ចាប់អារម្មណ៍​ពី​ក្លិប​ដូច​ជា Bayern Munich និង AC Milan ក្រុម​យក្ស​អេ​ស្បា​ញ FC Barcelona ក៏​បាន​ចូលរួម​ក្នុង​ការ​ប្រជែង​គ្នា ដើម្បី​ប្រមាញ់​យក​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Victor Osimhen វ័យ ២០​ឆ្នាំ​ផង​ដែរ​។

បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​របស់​គាត់​ពី RSC Charleroi ទៅ Lille ក្នុង​លី​គ​បារាំង ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ បាន​រីករាយ​នឹង​ការ​ចាប់ផ្តើម​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​នៅ​ក្លឹ​ប​ថ្មី​របស់​គាត់​។ យោង​តាម​គេហទំព័រ Soccer Link បានអោយ​ដឹង​ថា Osimhen ដែល​មាន​អាយុ​គ្រប់​២១​ឆ្នាំ​នៅ​ខែធ្នូ ត្រូវ​បាន​គេ​ជឿជាក់​ថា បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សំណាក់​ក្លឹ​ប​នៅ​អឺរ៉ុប ដែល​ក្នុង​នោះ​ក៏​មាន​ក្លិប​អ្នកមាន​បុណ្យ Barcelona ផង​ដែរ​។

ខ្សែប្រយុទ្ធ​រូប​នេះ ត្រូវ​បាន​គេ​នាំ​យក​ទៅ​បំពេញ​ចន្លោះ​ដែល​កីឡាករ Pepe និង Rafael Leao ដែល​បាន​ចាកចេញ​នៅ​ក្លិប Lille​។ គេ​កន្លង​មក​រកបាន​គ្រាប់​បាល់​៨​គ្រាប់​ជូន​ដល់​ក្លិប នៅ​ក្នុង​ការ​ប្រកួត​១៤​ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Barca បាន​តាម​ប្រមាញ់​អ្នក​ជំនួស Luis Suarez ដែល​នឹង​ប្រារព្ធ​ខួបកំណើត​គម្រប់ ៣៣ ឆ្នាំ​របស់​គេ​នៅ​ខែមករា ឆ្នាំ​២០២០ ។ Osimhen កើត​នៅ Lagos ត្រូវ​បាន​ឡើង​លេង​នៅ​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន ៧​ដង ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ