ឮ​សំឡេង​ផ្ទុះ​លើដំបូល​ផ្ទះ ស្រាប់តែ​ក្លាយជា​ភ្លើង​ឆាបឆេះ​គ្មាន​សល់


ខេត្តស្ទឹងត្រែង ៖ កម្លាំង​ចំណុះ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សេ​សាន​ដឹកនាំ​ដោយ​លោក​ទេស ភា​លាភ អធិការ​ស្រុក​បាន​នាំ​អំណោយ​ទៅ​ផ្តល់​ជូន​គ្រួសារ​ជនជាតិ​ដើម​ភាគតិច​ព្រៅ​នៅ​ឃុំ​កំ​ភុ​ន បន្ទាប់​គ្រួសារ​ជនជាតិ​ដើម​ភាគតិច​ខាងលើ​នោះ​ទទួល​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​ឆាបឆេះ​លំនៅ​ស្ថាន​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ។

អធិការ​ស្រុក​សេ​សាន​លោក ទេស ភា​លាភ បាន​សម្តែង​ការ​សោកស្តាយ​ក្នុង​គ្រា​នាំ​គ្រឿង​ឧ​ប ភោគ​បរិ​ភោគ​មួយ​ចំនួន​ផ្តល់​ជូន​គ្រួសារ​រង​គ្រោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា​ ឆ្នាំ២០១៩ ​ដោយ​មានការ​ចូលរួម​អមដំណើរ​ជាមួយ​កម្លាំង​នគរបាល​ចំណុះ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជា​ច្រើន​រូប​ផង​ដែរ​។

គួ​រំលឹក​ថា មាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​សង់​ពី​ឈើ​ប្រក់​ស័ង្កសី បណ្តាល​ឱ្យ​ខូចខាត​ស​ភារៈ និង​របស់ របរ​ប្រើប្រាស់​ក្នុងផ្ទះ​ទាំងស្រុង កាលពី​ថ្ងៃ​ទី​២៨ តុលា ២០១៩ ស្ថិត​នៅ​ក្នុងភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំ​ភុ​ន​អោយ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ខាងលើ​ឈ្មោះ​ឡឹ​ង កែវ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ សាន់ ផា​ន់ អ្នក​ទាំង​ពីរ​ជា​ជនជាតិ​ដើម​ភាគតិច​ព្រៅ និង​មាន​ជីវភាព​ក្រីក្រ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា បើ​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋរ​នៅ​ក្បែ​កន្លែង​កើតហេតុ​ថា ដំបូង​ឡើយ​គេ​ឮ​សូរ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​នៅ​លើដំបូល​ផ្ទះ​ដែល​មាន​ភ្ជាប់​ជាមួយ​កញ្ជក់​សូ​ឡា ។ លុះ​បន្តិច​ក្រោយមក​ក៏​មាន​ផ្សែង​ខ្មៅ​ចេញពី​ដំបូល បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​អគ្គី​ភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​នោះ​ប្រជាពលរដ្ឋ​ក្បែ​រ​ខាង​នាំ​គ្នា​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​មិន​អាច​គ្រប់​គ្រង់​ស្ថានការណ៍​បាន​នោះ​ទេ រហូត​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​តែ​ម្តង​។ ទាក់ទិន​ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខាងលើ​នេះ​ត្រូវ​គេ​ដាក់​ការ​សង្ស័យ​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ផ្ទាំង​សូ​ឡា តែ​ទោះបី​យ៉ាងណា​នេះ​គ្រាន់​ជា​ការ​សង្ស័យ​មួយ​ប៉ុណ្ណោះ​។

តាមប្រភពដដែល​បាន​​រំលឹក​​ឱ្យ​ដឹង​​ថា​ នៅ​ក្នុង​សកម្មភាព​​ចុះអន្តរាគមន៍ពន្លត់អគ្គិភ័យ​ខាងលើ ​គេ​បាន​ឃើញ​អភិបាលស្រុក​សេ​សាន ​លោក​សុវណ្ណ ពិ​សេដ្ឋ បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ​ក្រោយ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​ឆាបឆេះ​ផ្ទះ​ខាងលើ​ជាង​១០​នាទី​ និង​​បានសហការ​​​ជាមួយ​រថយន្ត​សង្គ្រោះ​អគ្គី​ភ័យដើម្បីបាញ់ទឹកពន្លត់​ដែរ ​តែ​ទោះបីជា​យ៉ាង​មិន​អាច​​គ្រប់គ្រងស្ថានការណ៍​បានឡើយ ​។

​ក្រោយ​កើតហេតុ​ នៅ​ថ្ងៃ​​បន្ទាប់​ដោយ​មាន​កិច្ច​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​បាន​ចាត់​អោយ​អ្នក​ស្រី​អភិបាលរង​ស្រុក​នាំ​យក​ស័​ង្ក​សី​សង់​កន្លែង​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ រួម​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​សម្រាប់​ដោះស្រាយ​ជា​បន្ទាន់​​ដល់គ្រួសាររងគ្រោះ​ខាងលើ​ផង​ដែរ​ ៕​ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ