ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​អាជីវកម្ម QueenBee Coffee ចាប់ផ្តើម​ប្រកប​របរ​តាម​រទេះរុញ​រហូត​ក្លាយ​ជា​សហគ្រិន​ឆ្នើម​វ័យក្មេង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ញៀ​វ យិ​ន​ហ្គេ​ច ជា​ម្ចាស់​អាជីវកម្ម QueenBee Coffee ដែល​ជា​យីហោ​ក្នុងស្រុក​បាន​ចូលរួម​ជា​បេក្ខភាព​ប្រឡង​យក​ពាន​ធំ​ជាងគេ គឺ​ពាន…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ញៀ​វ យិ​ន​ហ្គេ​ច ជា​ម្ចាស់​អាជីវកម្ម QueenBee Coffee ដែល​ជា​យីហោ​ក្នុងស្រុក​បាន​ចូលរួម​ជា​បេក្ខភាព​ប្រឡង​យក​ពាន​ធំ​ជាងគេ គឺ​ពាន Outstanding CEO Awards 2019 របស់ CEO Master Club ដែល​មាន​ចំនួន​បេក្ខភាព​សរុប​រហូត​ដល់​ទៅ​ជាង ១០០ សហគ្រិន នៃ​សមាជិក​សរុប​ជាង ១០០០ សហគ្រិន ។​

សូម​រំឭក​ផង​ដែរ​ថា អ្នក​នាង ញៀ​វ យិ​ន​ហ្គេ​ច បាន​ចាប់ផ្តើម​អាជីវកម្ម​របស់​ខ្លួន​ជា​លើក​ដំបូង​តាម​រយៈ​រទេះរុញ​លក់​តាម​ចិញ្ចើមថ្នល់​តែ​ប៉ុណ្ណោះ តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​បង្កើត​បានជា​ហាង​យីហោ​តែ​គុ​ជ និង​កាហ្វេ QueenBee Coffee ដ៏​ល្បីឈ្មោះ​ដែល​មាន​សាខា​សរុប​ចំនួន ១០ ទៅ​ហើយ ហើយ​ថែម​ទាំង​ត្រៀម​នឹង​ពង្រីក​សាខា​បន្ថែម​ទៀត​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។
ជាមួយនឹង​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​នេះ អ្នក​នាង​មានឱកាស​បាន​ចូលរួម​ប្រកួត​យក​ពាន​សហគ្រិន​ឆ្នើម​កម្ពុជា ហើយ​ជា​លទ្ធផល​អ្នក​នាង ញៀ​វ យិ​ន​ហ្គេ​ច ទទួល​បាន​ពានរ​ហូត​ដល់​ទៅ ២ និង​មេដាយ ១ ដែល​ក្នុង​នោះ​រួម​មាន ៖

ទី​១ ពានរង្វាន់ CEO Master Award ​ដែល​មានការ​ទទួលស្គាល់​ថា អ្នក​នាង​ជា​សមាជិក​ដែល​បាន​បញ្ចប់​វគ្គ​សិក្សារ​ចាប់ពី ៨ វគ្គ​ឡើង​ទៅ​នៅ​ក្នុង CEO Master Club ។

ទី​២ Outstanding Entrepreneur Medal ជា​មេដាយ​សហគ្រិន​ឆ្នើម ដែល​ទទួលស្គាល់​ថា ជា​សហគ្រិន​លេចធ្លោ​ចំនួន ២០ រូប ដែល CEO Master Club បាន​ជ្រើសរើស​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​រយ​:​ពេល​១​ឆ្នាំ​ក្រោយ​ពី​បាន​ចូល​រៀន​នៅ CEO Master Club ដើម្បី​ជម្រុះ​យក​សហគ្រិន​ចំនួន ១០ រូប​ទៅ​ទទួលយក​ពាន Outstanding CEO Award ។

ទី​៣ Outstanding CEO Awards ជា​ពានរង្វាន់​ធំ​ជាងគេ​ដែល​ត្រូវ​បាន​គណ​:​កម្ម​ការ​វាយតម្លៃ​ដោយ​ឆ្លងកាត់​ការ​ទៅ​ធ្វើ​បទ​បង្ហាញ​របស់​សហគ្រិន ២០ រូប ដោយ​គណ​:​កម្ម​ការ​ជ្រើសរើស​តែ ១០ នាក់​ប៉ុណ្ណោះ ហើយ​អ្នក​នាង ញៀ​វ យិ​ន​ហ្គេ​ច គឺជា​សហគ្រិន​ម្នាក់​ក្នុង​ចំណោម ១០ នាក់ ដែល​ត្រូវ​បាន​វាយតម្លៃ​ដោយ​គណ​:​កម្ម​ការ​ជាប់​ជា​សហគ្រិន​ឆ្នើម​កម្ពុជា ។

ម្ចាស់​អាជីវកម្ម​រូប​នេះ​បានឱ្យ​ដឹង​ថា ពានរង្វាន់​សហគ្រិន​ឆ្នើម​ខាងលើ​នេះ គឺ​ប្រកួត​ចេញពី​សមត្ថ​ភាព​ពិត​ៗ​តែ​ម្តង ដែល​មាន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ជា​ច្រើន​រូប​បាន​វាយតម្លៃ​ទៅ​លើ​ភាព​រីក​ចម្រើន និង​ការ​ដឹកនាំ​របស់ QueenBee Coffee ។

សូម​បញ្ជាក់​ផង​ដែរ​ថា ពានរង្វាន់​ទាំង​អស់នេះ ត្រូវ​បាន​ប្រគល់​ផ្ទាល់​ដោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ ២០១៩ កន្លង​មក នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ។​

ជាមួយ​គ្នា​នេះ អ្នក​នាង ញៀ​វ យិ​ន​ហ្គេ​ច បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ អ្នកគ្រូ ទាំងអស់​នៅ​ក្នុង​ស្ថាប័ន CEO master club ដែល​បាន​ណែនាំ បង្ហាត់បង្ហាញ​អ្នក​នាង​កន្លង​មក និង​ផ្ដល់​ឱកាស​​ឱ្យ​អ្នក​នាង​បាន​ចូលរួម​ប្រកួតប្រជែង​បញ្ចេញ​សមត្ថភាព​ពិត ដើម្បី​ដណ្ដើម​បាន​ពាន​សហ​គ្រិន​ឆ្នើម​កម្ពុជា ។

ជាង​នេះ​ទៅ​ទៀត​នោះ គឺ​អរគុណ​ជា​ពិសេស​ដល់​ស្វាមី និង​កូន​ជាទី​ស្រលាញ់ ដែល​ជួយ​ជ្រោមជ្រែង​លើកទឹកចិត្ត​អ្នក​នាង​រហូត​មក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ