ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើង​បង្គន់​អនាម័យ​ជិត​600 លើស​ជាង​ឆ្នាំ​កន្លង​ទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាននិង​កំពុង​មមារញឹក​ក្នុង​ផែនការ​តុបតែង​កែ​លម្អ លាប កំបោរ​តាម​គល់ឈើ ខឿន​ចិញ្ចើម​ផ្លូវ និង​សួនច្បារលាប​គំនូសចរាចរ​ណ៍ តុបតែង​អំ​ពូ​ល​ភ្លើង​តាម​ដើមឈើ…

រាជធានី​ភ្នំពេញ​ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាននិង​កំពុង​មមារញឹក​ក្នុង​ផែនការ​តុបតែង​កែ​លម្អ លាប កំបោរ​តាម​គល់ឈើ ខឿន​ចិញ្ចើម​ផ្លូវ និង​សួនច្បារលាប​គំនូសចរាចរ​ណ៍ តុបតែង​អំ​ពូ​ល​ភ្លើង​តាម​ដើមឈើ តាម​បង្គោល​ភ្លើង តម្លើង​របា​កាត់​ទទឹង​ផ្លូវ​ចំនួន​៤ លាង​សម្អាត និង​ពង្រាយ​បង្គន់​អនាម័យ​ជិត​៦០០​បង្គន់ ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ជាតិ​ធំ​ៗ ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​បន្តបន្ទាប់​គ្នា​នេះ ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា អនុវត្ត​តាម​ការ​ណែនាំ​ពី លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យ អុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​នេះ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​និង​កំពុង​រៀប​គំនូស​ចរាចរណ៍​លើ​ផ្លូវ​ស៊ី​សុវត្ថិ ពី​ស្ពាន​មក​ដល់​រង្វង់​មូល​សម្ដេច​ជួន ណាត លើ​ផ្លូវ​សុធារស លើ​ផ្លូវ​សង្ខាង​សួនច្បារ​សម្តេច​ហ៊ុន សែន រ​ង្វ​ល់​មូល​សម្តេច​សង្ឃ​ជួន ណា​ត និង​ផ្លូវ​ព្រះ​នរោត្តម លាប​គំនូសចរា
ចរ​ណ៍ ​និង​លាប​កំបោរ​ជុំវិញ​វត្ត​ភ្នំ ផ្លូវ​សុរា​ម្រឹត ព្រះ​សីហ​នុ​ និង​ក​ន្លែ​ងសប្បាយភាព​នៅ​ក្នុង​ខណ្ឌដូនពេញ រួម​ទាំង​ស្ពាន​ជ្រោយចង្វារ​និង​ផ្លូវ​កែវ​ពេជ្រ​ចិន្តា​ផង​ដែរ ។

លោក​បន្ត​ថា ចំពោះ​ការ​តុបតែង​មាន​ច្រើន ដូច​ជា​ការ​តុបតែង​ភ្លើង ដោយ​យើង​ចាប់​ជា​ព័ន្ធ​រួម ដូច​ជា​ការ​តុបតែង​ភ្លើង សួន​វិមាន​ឯករាជ្យ តាម​ផ្លូវ​ព្រះ​នរោត្តម សួន​មាត់ទន្លេ តាម​ដើម​ស្លា​យក្ស លើ​នៅ​រម​នី​យ​ដ្ឋា​ន​វត្ត​ភ្នំ សួន​មុខ​វិមាន​សន្តិភាព មុខ​អតីត​ប៉ុស្តិ៍​លេខ​៣ និង​សួន​ស្ពាន​ជ្រោយចង្វារ លាប​កំបោរ​តាម​គល់ឈើ នៅ​តាម​ផ្លូវ​ព្រះ​នរោត្ដម ផ្លូវ​ព្រះ​សីហ​នុ មាត់ទន្លេ ជាមួយ​និង​ការ​រៀបចំ​រៀប​ជា​ក្រា​នី​ត​កាត់​ស្មៅ ដែល​ការងារ​នេះ​យើង​បាន​និង​កំពុង​ធ្វើ ហើយ​ការ​ជួសជុល​ផ្លូវ​សំបុកមាន់​យើង​ក៏​បាន​និង​កំពុង​អនុ​វ​ត្ក​នៅ​ក្នុង​ខណ្​ឌដូនពេញ​​។

លោក សាំ ពិសិដ្ឋ បានអោយ​ដឹង​ទៀត​ថា ក្នុង​ពេល​នេះ​ មន្ទីរ​កំពុង​រៀបចំ​ឈូស​ឆាយ​ដី​នៅ​ក្នុង​តំបន់​អភិ​វឌ្ឍន៍​ជ្រោយចង្វារ ដើម្បី​ធ្វើ​រោង​សម្រាប់​ស្នាក់​នៅ​អោយ​កីឡាករ​អុំទូក និង​ការ រៀបចំ​បង្គន់​អនាម័យ​នៅ​ទីនោះ ចំនួន​៥៦០​បង្គន់ ក្នុង​នោះ​មាន​បង្គន់​ជីក​ចំនួន​៣០០​និង បង្គន់​ចល័ត​ចំនូ​ន​២៦០​បង្គន់ ច្រើន​ជា​ឆ្នាំ​កន្លង​ទៅ​ជិត​១០០​បង្គន់ ។

លោក ជា សុវណ្ណ ប្រធាន​ការិយាល័យ​បំភ្លឺ​សាធារណៈ​និង​ភ្លើង​សញ្ញា​សារា​ចរណ៍​នៃ​មន្ទីរ សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បំពាក់​អំ​ពូ​ល​ភ្លើង​ចម្រុះ ពណ៌​ថ្មី​ៗ​ប្រមាណ​ជាង​១​ម៉ឺន​២​ពាន់​អំ​ពូ​ល ដើម្បី​លម្អ​នា​ពេល​រាត្រី​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ជួយ​អោយ​រាជធានី​ភ្នំពេញ កាន់តែ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​សម្រាប់​បង្អួត​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត នៅ​រាជធានី​ភ្នំពេញ​។

លោក បញ្ជាក់​ថា ទីតាំង​ដែល​ត្រូវ​បំពាក់​អំ​ពូ​ល​ភ្លើង​ថ្មី​ៗ​ចម្រុះ​ពណ៌​នេះ មាន​ដូច​ជា នៅ​ជុំវិញ​បរិវេណ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​មុខ​ព្រះ​បរមរាជវាំង នៅ​មហាវិថី​ព្រះ​នរោត្តម មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី រហូត​ដល់​មហាវិថី​ព្រះ​មុន្នី​វង្ស នៅ​ស្ពាន​ជ្រោយចង្វា​មិត្តភាព​កម្ពុជា​-​ចិន និង​ស្ពាន​ជ្រោយចង្វារ​មិត្តភាព​កម្ពុជា ជប៉ុន តំបន់​សួនច្បារ​ជ្រោយចង្វារ និង​តំបន់​សួនច្បារ​ឯករាជ្យ​។ ​

អត្ថបទសរសេរ ដោយ