ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ប្រាវ​…​ផ្អើល​វត្ត​សន្សំ​កុសល​ទាំង​ព្រឹក !

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទឹក​សុទ្ធ​មួយ​គ្រឿង​បើក​ឡើង​ចំណោទ​ឆ្លងកាត់​ក្លោងទ្វារ​វត្ត​សន្សំ​កុសល​មិន​ប្រយ័ត្ន​ជ្រុល​កៀរ​បណ្តាល​អោយ​សសរ​ឃ្លោង​ទ្វារ​ត្រូវ​បាក់​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទឹក​សុទ្ធ​មួយ​គ្រឿង​បើក​ឡើង​ចំណោទ​ឆ្លងកាត់​ក្លោងទ្វារ​វត្ត​សន្សំ​កុសល​មិន​ប្រយ័ត្ន​ជ្រុល​កៀរ​បណ្តាល​អោយ​សសរ​ឃ្លោង​ទ្វារ​ត្រូវ​បាក់​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើ​ហេតុ​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​រថយន្ត​បង្ក ពណ៌​សលាយ​បៃតង ពាក់​ស្លាក​លេខ កណ្តាល 3A-0738 បើ​បរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង​បើក​ឡើង​ចំណោទ​ដោយ​ឆ្លងកាត់​ក្លោង​ទ្វារ​វត្ត​សន្សំ​កុសល​បំណង​បើក​ឡើង​សំដៅ​ទៅ​ផ្លូវ​២៧១ ។

លុះ​ពេល​បើក​ឡើង​ជិត​ផុត​ហើយ​នោះ​រថយន្ត​ស្រាប់​បួង​ចង្កូត​បត់​លឿន​ពេក​បណ្តាល​អោយ​ជ្រុល​កៀរ​សសរ​ក្លោង​ទ្វារ​បណ្តាល​អោយ​បែក​សសរ​រង​ការ​ខូចខាត​អស់​មួយ​ចំហៀង​ខាងស្តាំ ។ ស្រប​ពេល​កើតហេតុ​នោះ​មាន​កម្លាំង​នគរបាល និង​ប្រជា​ការពារ​កំពុង​ឈរ​ចាំ​សម្រួល​ចរាចរណ៍​នៅ​តំបន់​នោះ​បាន​ប្រទះ​ឃើញ​ក៏​ធ្វើការ​ជួយ​ចាប់​ឃាត់​រថយន្ត និង​អ្នកបើកបរ​បាន​ភ្លាម​ៗ រួច​រាយការណ៍​ជូន​នគរបាល​មូលដ្ឋាន​ដើម្បី​ចុះ​អន្តរាគមន៍ ។

ភ្លាម​ៗ​នោះ​ដែរ​នគរបាល​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ និង​ទំនង​ទៅ​ខាង​គណៈសង្ឃ​វត្ត​សន្សំ​កុសល​ដើម្បី​ច​ចារ​សង​សំណង​ថ្លៃ​ខូចខាត​ដើម្បី​បញ្ចប់​រឿងរ៉ាវ ប៉ុន្តែ​ដោយសារ​ព្រះសង្ឃ​ទាំងអស់​ជាប់រវល់​ជាមួយ​ពិធីបុណ្យ​ព្រះ​សព​សម្តេច លាស់ ឡាយ ដែល​ទើបនឹង​យាង​សោយ​ទិវង្គតថ្មី​ៗ​នោះ ទើប​កម្លាំង​នគរបាល​សម្រេច​ឃាត់​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ជា​បណ្តោះអាសន្ន​សិន​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ