ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រហស្សនាម​«​អា​ខ្លា​» ជាប់​ខ្នោះ​ហើយ​នៅ​ឬ​ស្សី​កែវ លឺ​ថា​ល្បី​យូរហើយ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​មេ​ប៉ោង​ដុះ​ស្លែ​ដែល​មាន​រហស្សនាម «​អា​ខ្លា​» ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចាប់​វាយ​ខ្នោះ ហើយ​រួម​ជាមួយ​ស្ត្រី​ជា​អ្នក​ចាក់​ម្នាក់​នៅ​ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង ។ ការ​បង្ក្រាប​វង់​អាប៉ោង​នេះ​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​មេ​ប៉ោង​ដុះ​ស្លែ​ដែល​មាន​រហស្សនាម «​អា​ខ្លា​» ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចាប់​វាយ​ខ្នោះ ហើយ​រួម​ជាមួយ​ស្ត្រី​ជា​អ្នក​ចាក់​ម្នាក់​នៅ​ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង ។ ការ​បង្ក្រាប​វង់​អាប៉ោង​នេះ​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែតុលា​នេះ នៅ​ចំណុច​អតីត​ផ្លូវ​រថភ្លើង ក្នុងភូមិ​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

មេ​ប៉ោង​ល្បីឈ្មោះ​ដែល​ត្រូវ​ឃាត់​ឈ្មោះ ជា សំ អាយុ​៥៩​ឆ្នាំ ដែល​មាន​រហស្សនាម​អា​ខ្លា​និង​ឈ្មោះ ស៊ឹ​ម សា​រ៉េ​ត ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មុខរបរ​ជា​គ្រូទាយ​ជា​អ្នក​ចាក់ ។ អ្នក​ទាំង​២​នាក់ មាន​លំនៅ​ភូមិ​ខាងលើ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​វង់​អាប៉ោង​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ លឹ​ម សេរី​សោ​ភ័​ណ្ឌ អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ បន្ទាប់​ពី​មាន​បញ្ជា​ពី​លោក​វរៈសេនីយ៍ឯក ហ៊ា​ង ថា រ៉េ​ត អធិការ​ខណ្ឌ​ឬ​ស្សី​កែវ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​មេអាប៉ោង​ដែល​មាន​រហស្សនាម អា​ខ្លា បាន​បាញ់អាប៉ោង​ដោយ​មាន​អ្នក​ញៀន​ល្បែង​បាន​នាំ​គ្នា​ចាក់​យ៉ាង​ពពាក់​ព​ពួន ។ ខណៈនោះ​សមត្ថកិច្ច​ក៏​បាន​នាំ​គ្នា​ស្ទុះ​ចូល​ទៅ​បង្ក្រាប និង​ដេញចាប់​ប្រផាត់​ព្រ​ភីង​ធ្វើ​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​រត់​ប្រសាច ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ការ​បង្ក្រាប​ល្បែង សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ដេញ​តម្រង់​ចាប់​មេ​ដែល​ល្បីឈ្មោះ​បាន​នឹង​ចាប់​វាយ​ខ្នោះ ព្រមទាំង​ឃាត់ខ្លួន​បាន​ស្ត្រី​ជា​អ្នកលេង​ម្នាក់​ទៀត ។

តាម​នគរបាល​ឲ្យ​ដឹង​ថា មេ​ជា​អ្នក​បាញ់អាប៉ោង​ម្នាក់​រួម​ទាំង​អ្នក​ចាក់​ត្រូវ​បាន​ឃាត់ខ្លួន ព្រមទាំង​ដកហូត​បាន​ចាន់​អាប៉ោង និង​កំរាល​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ទីតាំង​បាញ់អាប៉ោង​ដុះ​ស្លែ​យូរ​មក​ហើយ ពុំដែល​បង្ក្រាប​នោះ​ទេ មាន​មេ​ល្បីឈ្មោះ​រហស្សនាម «​អា​ខ្លា​» ដោយសារ​តែ​សមត្ថកិច្ច​មួយ​ចំនួន​ដែល​ទទួល​ជំនាញ​ក៏​បាន​លាភ​សើម​មាត់​សើ​មក​ដែរ ។ នៅ​ក្នុង​ការ​បង្ក្រាប​នេះ​ដែល​អធិការ​ខណ្ឌ​មិន​បាន​ប្រើ​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នោះ​ទេ ទើប​ចាប់​បាន​មេ​រហស្សនាម «​អា​ខ្លា​»​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ