ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ចោរកម្ម​បន្តបន្ទាប់​កើត​មាននៅ​ប៉ោយ​​ប៉ែ​ត…លួច ឆក់ និងប្លន់មូ៉ូតូ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​ចោរ​ចាក់​មួយ​កាំបិត​របួសធ្ងន់ រួច​ប្លន់​យកម៉ូតូ​ទៅ​បាត់ កាល​ពី​វេលា​ម៉ោងជាង​១០​យប់ថ្ងៃ​ទី​២៩ ខែតុលា នៅ​តាម​ផ្លូវលំ​មួយ​ក្នុងភូមិទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​ចោរ​ចាក់​មួយ​កាំបិត​របួសធ្ងន់ រួច​ប្លន់​យកម៉ូតូ​ទៅ​បាត់ កាល​ពី​វេលា​ម៉ោងជាង​១០​យប់ថ្ងៃ​ទី​២៩ ខែតុលា នៅ​តាម​ផ្លូវលំ​មួយ​ក្នុងភូមិទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​ឈ្មោះ ឈាន ស៊ី​ណា ហៅម៉ៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ
បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយប៉ែ​ត និង​មាន​ទីលំនៅ​ក្នុងភូមិ​តា​បែន ឃុំ​តា​បែន ស្រុក​ស្វាយ ចេក ។

ជន​រង​គ្រោះ ត្រូវ​ជនសង្ស័យ​ចាក់​នឹង​កូនកាំបិត​ចំ​ឆ្អឹងជំនីរ​ខាងស្តាំប៉ង​សម្លាប់ ហើយ​យក​ម៉ូតូ​បើក​គេច​
ទៅ​បាត់បន្ទាប់​ពី​ប្រវាយប្រតប់​គ្នា​មួយ​ប្រាវ ។ ក្រោយ​កើតហេតុ អ្នកស្រុក​បាន​ជួយ​ដឹកជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែ​ត តែ​ដោយ​របួសធ្ងន់​ពេក​ក្រុម​គ្រូពេទ្យ​ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរីទៀត ។

ប្រភព​ពី​សាច់ញាតិ​ប្រាប់​ថា មុន​មាន​ហេតុការណ៍​កើតឡើង ជនសង្ស័យ​បាន​ហៅ​ជនរង​គ្រោះ​ឲ្យ​ដឹក​ពី​ផ្សារ​អ​គ្គៈ​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ លុះ​ទៅ​ដល់​គោលដៅ​បែរជា​ជនសង្ស័យ​ប្រាប់​ឲ្យ​ដឹក​បន្ត​ទៅ​មុខ​ទៀត ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ជនសង្ស័យ​ប្រាប់​ឲ្យ​ឈប់​រួច​ទាញ​កាំបិត​ចាក់​ជន​រង​គ្រោះ ហើយ​ប្លន់​យក​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ ១K-៧៨៥៤ ជិះ​គេច​ទៅ​បាត់​ស្រមោល ។

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ផ្សារ​កណ្តាល​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ហើយ​ពេល​នេះ​ខាង​នគរបាល​ប៉ុស្តិ៍​កំពុង​ចុះ​ស្រាវជ្រាវ ។ គួរ​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ អំពើ​ចោរកម្ម លួច ឆក់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កើត​មាន​ជា​បន្តបន្ទាប់ ហើយ​អ្នកស្រុក​បាន​សម្តែងការ​ព្រួយបារម្ភ​ពី​សុវត្ថិ ភាព​ក្នុង​កា​រស់នៅ ។

គ្រួសា​មួយ​ប្តី​ឈ្មោះ ញើ​ង គ្រី​ម អាយុ​៥២​ឆ្នាំ ប្រពន្ធ​ឈ្មោះ លី​ម ឡា​ង អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​សាមគ្គី​មាន​ជ័យ ត្រូវ​ចោរលួច​កាបូប​ប្រាក់​អស់​និង​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ជា​ច្រើនដែល​គិត​ជា​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ កាលពី​អំឡុ​ង​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០១៩ ។ ម៉ូតូ​២​គ្រឿង​ត្រូវ​ចោរ​កាច់​សោ​.​ក​យក​ទៅ​បាត់​កាលពី​ថ្ងៃ​ទី​២១ និង​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩ នៅ​មុខ​ទីតាំង​សាខា​លក់​សំបុត្រ​រថយន្ត​ក្រុង​មួយ​កន្លែង ក្នុងភូមិ​ក្បាល​ស្ពាន​១ និង​មុខ​ផ្សារ​រ៉ា​ថ្មី ក្នុងភូមិ​ប៉ោយ​ប៉ែ​ត ។

ករណី​មួយទៀត នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹកថ្ងៃ​ទី​២៧ ខែ តុលា ឆ្នាំ​២០១៩ ជនសង្ស័យម្នាក់​ប្រដាប់​ដោយ​ដំបង​ដែក លបចូល​ផ្ទះ​ស្ត្រី​ម្នាក់ ឈ្មោះ ស សុ​ជាតិ សង្ស័យ​ប៉ង​វាយ​ប្លន់​យកប្រាក់ ។ ប៉ុន្តែ​ចៃដន្យ​ម្ចាស់ផ្ទះ​រវល់​ចេញ​ទៅ​ហាលខោអាវ ជនសង្ស័យ​ត្រឹមតែ​ឆក់​យក​ទូរស័ព្ទ១​គ្រឿង​ម៉ា​កវី​វ៉ូ​ពី​ចៅប្រុស​របស់​ស្ត្រី​ខាងលើ រួច​រត់គេច​ទៅ​បាត់ បន្សល់​ទុក​នៅ​តែ​ដំបងដែក១​នៅ​កន្លែង​កើតហេតុ ។

អំពើ​ចោរកម្ម​ដែល​កើត​មាន​ជា​បន្តបន្ទាប់​នេះ ត្រូវ​បាន​អ្នកស្រុក​រិះគន់​ថា អាច​បណ្តាល​មក ពី​ល្បែងស៊ីសង​កើត​មាន​ច្រើន ពិសេស​តាម​កា ស៊ី​ណូ​មួយ​ចំនួន ដែល​គេ​បណ្តោយ​ឲ្យ​ខ្មែរ​ចូល​លេងល្បែង​យ៉ាង​អនាធិប​តេយ្យ ៕

អត្ថបទសរសេរ ដោយ