ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី មិន​ទាន់​បញ្ជាក់​ការ​វិល​ចូល​ស្រុក​វិញ​តាម​ផ្លូវ​ណា​ច្បាស់​នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី បាន​ប្រកាស​ថា​នឹង​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា យ៉ាងណា​ក្តី​រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​បាន​បញ្ជាក់​ថា នឹង​មក​តាម​ផ្លូវ​ណា​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី បាន​ប្រកាស​ថា​នឹង​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា យ៉ាងណា​ក្តី​រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​បាន​បញ្ជាក់​ថា នឹង​មក​តាម​ផ្លូវ​ណា​នោះ​ទេ ។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ កាលពី​ថ្មី​ៗ​នេះ លោក សម រ​ង្ស៊ី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​លទ្ធភាព គឺ​យើង​បើកចំហរ​ទាំងអស់ តែ​យើង​អត់​បញ្ជាក់​ទៅ​តាម​ណា​ទេ ដូច​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​អីចឹង គឺ​យើង​នឹង​ប្រាប់​៣​ថ្ងៃមុន​នៃ​ថ្ងៃ​០៩ វិច្ឆិកា ទើប​យើង​ប្រាប់​លម្អិត ។ តែ​ឥឡូវ បើ​យើង​ប្រាប់​ឥឡូវនេះ វា​នាំ​មក​ជា​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ផែន​របស់​យើង​ទេ​» ។

យ៉ាងណា​ក្តី លោក​មិន​បាន​បញ្ជាក់​ថា មក​តាម​ផ្លូវ​ណា​នោះ​ទេ សម្រាប់​មក​កម្ពុជា ។ ដោយ​លោក​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា ៖«​ផ្លូវ​អី​ក៏​បាន​ដែរ​… យើង​មិន​អាច​សន្និដ្ឋាន​បាន​ទាល់តែ សោះ​ព្រោះថា គោលការណ៍​បុគ្គល​ម្នាក់​នៅ​ទីកន្លែង​មួយ​ក្នុង​រយៈពេល​មួយ​មិន​អាច​យក​ជា ការ​បាន​ទេ​» ។ ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី​នេះ បន្ទាប់​ពី​លោកស្រី មូរ សុខ​ហួរ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​មិន​អនុញ្ញាត​ឲ្យ​ជាន់​ទឹកដី​ថៃ​នោះ​ទេ ខណៈ​លោកស្រី​មាន​បំណង​ចុះ​ចត​នៅ ក្នុង​ទឹកដី​ថៃ ។

ទោះបីជា​លោកស្រី​មូរ សុខ​ហួរ មិន​ត្រូវ​បាន​ថៃ​ឲ្យ​ចុះ​ចត​យ៉ាងណា​ក្តី​លោក សម រ​ង្ស៊ី បាន អះអាង​លោក​មាន​ផ្លូវ​សម្រាប់​ទៅ​ជាន់​ទឹកដី​ថៃ ដោយ​វិធី​របស់​លោក ប៉ុន្តែ​លោក​មិន​បាន​ប្រាប់ វិធី​នោះ​ទេ ។ លោក​ថា នឹង​មានការ​ចរចា​មួយ​ភាគី​ថៃ ដើម្បី​បាន​ចុះ​ចត​នៅ​ទឹកដី​ថៃ ។ លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ទេ ! ខ្ញុំ​និយាយ​ទេ ពីព្រោះ​ខ្ញុំ​មាន​សេនា​វិយោគ​ដែល​បាន​រៀបចំ និង​គ្រោងទុក ដូច្នេះ​យើង​ចាំ​ដល់​ថ្ងៃ​យើង​នឹង​ឃើញ​» ។

លោក​បន្ត​ថា សេនា​វិយោគ​ដែល​ខ្ញុំ​នឹង​ជាន់​ទឹកដី​ខ្មែរ​នោះ គឺ​ប្រជាពលរដ្ឋ និង​ងើបឈរ​ព្រម​គ្នា ហើយ​ក៏​មាន​កងកម្លាំងប្រដាប់អាវុធ​ផង​ដែរ ។ រូប​នេះ​មិនមែន​រូបភាព​រដ្ឋប្រហារ​ទេ តែ​ជា អំណាច​ប្រជាពលរដ្ឋ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ