ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើនឹងមានវិធានការ​ទេ?…​ឬជនជាតិ​បារាំង​​​ម្នាក់​នេះ«ស្រេចតែអញ​មិនដក?»

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​​មិន​បានឱ្យ​ដឹង​ទេ​ថា តើ​នឹង​មាន​វិធានការ​បែប​ណា ខណៈ​ឱ្យ​ដក​ស្លាក​យីហោ​ផ្ទះ​ឆ្កែ​នោះ​ចេញ ហើយ​ជនជាតិ​បារាំង​នោះ​មានការ​មានៈ​រឹងរូស​នោះ ឬ​មួយ​យល់​ថា ​ស្រេច​តែ​អញ​មិន​ដក ? គួរបញ្ជាក់ថា…

ខេត្តកំពត ៖ មន្ត្រី​​មិន​បានឱ្យ​ដឹង​ទេ​ថា តើ​នឹង​មាន​វិធានការ​បែប​ណា ខណៈ​ឱ្យ​ដក​ស្លាក​យីហោ​ផ្ទះ​ឆ្កែ​នោះ​ចេញ ហើយ​ជនជាតិ​បារាំង​នោះ​មានការ​មានៈ​រឹងរូស​នោះ ឬ​មួយ​យល់​ថា ​ស្រេច​តែ​អញ​មិន​ដក ?

គួរបញ្ជាក់ថា ប៉ាណូ​មួយ​ត្រូវ​បាន​គេ​លើក​ប្រៀប​ដូច​ស្លាក​យីហោ ដែល​នរណា​ក៏​មើលឃើញ​ដែរ តែ​អ្វី​ដែល​បង្ក​ឱ្យ​មាន​ប្រតិកម្ម​នោះ គឺ​ស្លាក​ប៉ាណូ​នេះ គេ​សរសេរ​អក្សរ​ខ្មែរ​ធំ​ៗ​ថា «​ផ្ទះ​ឆ្កែ​» និង​មាន​រូប​ឆ្កែ​ដេក​ក្នុងផ្ទះ​តូច​មួយ​នៅ​ខាងក្រោម ។

ការ​លើក​ស្លាក​បែប​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជនជាតិ​បារាំង នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ។ ប្រជាពលរដ្ឋ​កំពុង​មានការ​ចាប់អារម្មណ៍​ជា​ទូទៅ​ ដោយសារ​តែ​ផ្ទះ​ជន​បទេស​មួយ​ស្នាក់​នៅ​បែរជា​លើក​ស្លាក​​សរសេរ​ថា «​ផ្ទះ​ឆ្កែ​»ទៅ​វិញ ប្រៀប​ដូច​មិនមែន «​ផ្ទះ​មនុស្ស​» រស់​នៅ ។

ពាក់ព័ន្ធ​រឿងរ៉ាវ​ការ​លើក​ស្លាក​របស់​ជនជាតិ​បារាំង នៅ​កណ្ដាល​ក្រុង​កំពត​នេះ អ្នក​យក​ព័ត៌មាន​បាន​ទាក់​ទង​តាម​ទូរស័ព្ទ​ទៅ​លោក សយ សុ​ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ តុលា តែ​ទូរស័ព្ទ​របស់​លោក​ប្រធាន​រោទ៍​២​ដង គ្មាន​អ្នក​លើក ។

ចំណែក​លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​សរសេរ​ស្លាក​យីហោ​របស់​ជនជាតិ​បរទេស​ថា«​ផ្ទះ​ឆ្កែ​»​នោះ​យើង​បាន​ចុះ​ទៅ​ប្រាប់​គាត់​ម្ដង​រួច​ហើយ កាលពី​ជាង​១០​ថ្ងៃមុន ។ លោក​បាន​ចាត់​ទុក​ថា ការ​ដាក់​ឈ្មោះ ​«​ផ្ទះ​ឆ្កែ​»​នេះ ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​លំនៅ​ឋាន​ទូទៅ ។

លោក គង់ ផល្លា បាន​ធ្វើការ​កត់សម្គាល់ថា​ ទោះបី​គេ​លើក​ស្លាក​សរសេរ​ច្បាស់​ៗ​ថា​ផ្ទះ​ឆ្កែ តែ​ជន​បទេស​នោះ​មិនឃើញ​មាន​ចិញ្ចឹម​ឆ្កែ​ទេ ហើយ​ក៏​មិនឃើញ​លក់ដូរ​អ្វី​ពាក់ព័ន្ធ​ចំណីអាហារ​សម្រាប់​ឆ្កែ​ដែរ ។ លោក​​មាន​ប្រសាសន៍​ទៀត​ថា យើង​បាន​ណែនាំ​ដល់​ជនជាតិ​បារាំង​នោះ​ថា អ្នក​មិន​ចាំបាច់​ដាក់​ថា​ផ្ទះ​ឆ្កែ​ទេ គួរ​ដាក់​យីហោ​អ្វី​ផ្សេង​ដែល​មិន​ប៉ះពាល់​កិត្តិនាម​កិត្តិយស​ខ្មែរ ។

មិន​ខ្វះ​ទេ​ប៉ាណូ​ និង​ស្លាក​ឃោសនា​រាប់​ពាន់​រាប់​មឺ​ុ​ន ត្រូវ​បាន​ដាក់​នៅ​តាម​ដងផ្លូវ​នៅ​ក្រុង​កំពត តែ​ចម្លែក​ផ្ទះ​ជនបរទេស​ជា​មនុស្ស​រស់នៅ បែរជា​ដាក់​ថា​«​ផ្ទះ​ឆ្កែ​»​ទៅ​វិញ ។

អត្ថបទសរសេរ ដោយ