ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ទៀត​ហើយ​! ការ​ប្រកួត​អន្តរ​ជាតិ​ Khmer Fight នៅ​ខេត្តកំពង់ស្ពឺ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ទី​២ និង​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ គណៈកម្មការ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ទី​២ និង​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ គណៈកម្មការ TV5 បាន​ប្រកាស​ថា នឹង​បើក​ការ​ប្រកួត​អន្តរជាតិ​ឱ្យ​កក្រើក​នៅ​ខេត្តកំពង់ស្ពឺ ដោយ​សមាសភាព​កីឡាករ​កម្ពុជា ព្រមទាំង​កីឡាករ​បរទេស ដែល​សុទ្ធតែ​ត្រូវ​បាន​ជ្រើសរើស ដើម្បី​ឱ្យ​ការ​ប្រកួត​ទាំងមូល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​។

នេះ​ជា​ការ​ប្រកួត​អន្តរជាតិ Khmer Fight ដែល​ប៉ុស្តិ៍​លេខ​៥ ប្រកាស​ធ្វើ​ឡើង​បន្ទាប់​ពី​កន្លង​មក Khmer Fight ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ជោគជ័យ​នៅ​ភ្នំពេញ និង​ខេត្តព្រៃវែង​។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា នឹង​ល្បី​ដូច Thai Fight សម្រាប់​ប្រទេស​កម្ពុជា​នោះ​ផង​។

ការ​ប្រកួត​អន្តរជាតិ​ដែល​ប្រកាស​ធ្វើ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ ជា​ការ​រៀបចំ​របស់​គណៈកម្មការ​ប្រដាល់​នៅ​ប៉ុស្ដិ៍​លេខ​៥ ដើម្បី​ផ្ដល់​ឱកាស​រំលេច​ព្រឹត្តិការណ៍ Khmer Fight ក៏​ដូច​ជា​ជម្រើស​រក​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស មក​ពី​ប្រទេស​ផ្សេង​ឱ្យមក​ប្រកួត ដោយ​គ្រាន់តែ​តម្រូវ​ឱ្យ​គោរព​លក្ខន្តិកៈ​​ក្បាច់​ប្រដាល់​របស់​ខ្មែរ ក្នុង​បំណង​ផ្សព្វផ្សាយ​ក្បាច់គុន​របស់​ខ្មែរ​។

កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​២​លើក​មក​ហើយ ដោយ​លើក​ទី​១ បើក​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​​វិមាន​ឈ្នះ​-​ឈ្នះ និង​លើក​ទី​២ គឺ​ទើបតែ​បញ្ចប់​នៅ​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត នៅ​ព្រៃវែង កាលពី​ថ្ងៃ​ទី​១៥ មេ​សា ឆ្នាំ​២០១៩ ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ។ បើ​ទោះជា​មាន​អ្នកខ្លះ​នៅ​តែ​យល់​ថា ព្រឹត្តិការណ៍​ដើរ​ក្រោយ Thai Fight ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍ Khmer Fight ដែល​ប្រកាស​ធ្វើ​នៅ​កំពង់ស្ពឺ​នេះ រួម​មាន​កីឡា​ករ រឿង សោ​ភ័​ណ្ឌ​, វង្ស ណ​យ និង​កីឡាករ​កម្ពុជា ព្រមទាំង​កីឡា​បរទេស​ផ្សេង​ៗ​ទៀត សុទ្ធតែ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង ។ ហើយ​គូ​បរទេស​ទាំង​៦​គូ គឺ​មក​ពី​ច្រើន​ប្រទេស នឹង​មក​ប្រកួត​គ្នា​រយៈពេល​ទាំង​២​ថ្ងៃ ដោយ​អ្នក​រៀបចំ​បញ្ជាក់​ថា នឹង​ធ្វើ​ឱ្យ​ការ​រៀបចំ​ជា​ថ្មី​នេះ ជោគជ័យ​ជាង​លើក​មុន​ៗ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ