ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជិត​ខាង​សង្ស័យរាយការណ៍​ លុះចូល​មើលឃើញផ្កា.ប់មុខទាំង​អាក្រាតកាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ប្រទះ​ឃើញ​បុរស​ជា​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​អាយុ​៦៥​ឆ្នាំ​ សង្ស័យ​គាំងបេះដូង បណ្តាល​ឱ្យ​ដួល​ផ្កាប់មុខ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១១៨ កែង​ផ្លូវ​១៥…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ប្រទះ​ឃើញ​បុរស​ជា​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​អាយុ​៦៥​ឆ្នាំ​ សង្ស័យ​គាំងបេះដូង បណ្តាល​ឱ្យ​ដួល​ផ្កាប់មុខ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១១៨ កែង​ផ្លូវ​១៥ នៅ​ចំណុច​ផ្ទះ​ជាន់​ទី​២ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​EDWARDS BRADFORD BOWMAN ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ជនជាតិ​អា​មេ​រិ​កាំ​ង ជា​អ្នក​ទេសចរណ៍ ស្នាក់​នៅ​ផ្លូវ​១១៨ ភូមិ​៦ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ មាន​អ្នក​ជិតខាង​សង្ស័យ​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ខាងលើ​នោះ​មាន​បញ្ហា ទើប​ពួក​គាត់​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ចាស់​ឱ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​បាន​នាំ​កម្លាំង​ចុះ​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ រួច​ក៏​ឡើង​ទៅ​បើកទ្វារ​ផ្ទះ​របស់​បុរស​ជា​ជនជាតិ​អា​មេ​រិ​ក លុះ​ដើរ​ចូល​ទៅ​ក៏​ប្រទះ​ឃើញ​បុរស​ជា​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​នោះ​ដេក​ផ្កាប់មុខ​ស្លាប់​ទាំង​មិន​មាន​ស្លៀក​ខោអាវ​នោះ​ទេ ។

បន្ទាប់​មក សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ចាស់​ក៏​បាន​រាយការណ៍​បន្ត​ទៅ​ខាង​អ្នកជំនាញ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ឱ្យ​ចុះ​មក​ធ្វើការ​ពិនិត្យ ដោយ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ជន​រង​គ្រោះ​ជាង​៥​ម៉ោង ទើប​រក​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង ដោយសារ​ជន​រង​គ្រោះ​លេបថ្នាំ​ច្រើន​មុខ​ពេក ទើប​បណ្តាល​ឱ្យ​ស្លាប់​បែប​នេះ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​ជា​បណ្តោះអាសន្ន រង់ចាំ​ទំនាក់ទំនង​ទៅ​ខាង​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​ឱ្យមក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ