ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពី​ការ​ធ្លាក់ឈាម ពេល​មាន​ផ្ទៃពោះ​ដំបូង… អ្នក​ម៉ាក់​គួរ​ដឹង !!!

4 ឆ្នាំ មុន

ជា​ធម្មតា នៅ​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ដំបូង ស្ត្រី​អាច​ធ្លាក់ឈាម​តិច​ៗ​ដែល​មិន​មាន​ភាព​ប៉ះ​ពាល់​ដល់​ការ​រីក​លូតលាស់​នៃ​គ​ត៌​នោះ​ទេ​។ ការ​ធ្លាក់ឈាម​នេះ​មិនមែន​ជា​ភាព​មិន​ប្រក្រតី​នៃ​វដ្ដ​រដូវ​នោះ​ទេ ហើយ​ស្ត្រី​អាច​មាន​រោគ​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​ដូច​ជា សុដន់​ឡើង​តឹង​ហើយ​ឈឺ ឬ​ការ​មាន​អារម្មណ៍​ថា​ចង់​ក្អួត​។ ហើយ​ដើម្បី​បញ្ជាក់​ថា​អ្នក​ពិតជា​មាន​ផ្ទៃពោះ​នោះ អ្នក​អាច​ធ្វើតេស្ត​មាន​ផ្ទៃពោះ​នៅផ្ទះ​ដោយ​ខ្លួន​ឯង​បាន​។ ការ​ធ្វើតេស្ត​មាន​ផ្ទៃពោះ…

ជា​ធម្មតា នៅ​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ដំបូង ស្ត្រី​អាច​ធ្លាក់ឈាម​តិច​ៗ​ដែល​មិន​មាន​ភាព​ប៉ះ​ពាល់​ដល់​ការ​រីក​លូតលាស់​នៃ​គ​ត៌​នោះ​ទេ​។ ការ​ធ្លាក់ឈាម​នេះ​មិនមែន​ជា​ភាព​មិន​ប្រក្រតី​នៃ​វដ្ដ​រដូវ​នោះ​ទេ ហើយ​ស្ត្រី​អាច​មាន​រោគ​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​ដូច​ជា សុដន់​ឡើង​តឹង​ហើយ​ឈឺ ឬ​ការ​មាន​អារម្មណ៍​ថា​ចង់​ក្អួត​។

ហើយ​ដើម្បី​បញ្ជាក់​ថា​អ្នក​ពិតជា​មាន​ផ្ទៃពោះ​នោះ អ្នក​អាច​ធ្វើតេស្ត​មាន​ផ្ទៃពោះ​នៅផ្ទះ​ដោយ​ខ្លួន​ឯង​បាន​។ ការ​ធ្វើតេស្ត​មាន​ផ្ទៃពោះ គឺ​បញ្ជាក់​ពី​វត្តមាន​នៃ​អ័រម៉ូន HCG ដែល​ត្រូវ​បាន​ផលិត​ពី​ស៊ុត ដែល​បាន​បង្ក​កំណើត ហើយ​បាន​ចាក់​ចូល​ទៅ​ក្នុង​ស្បូន​របស់​ស្ត្រី​។

ប្រសិនបើ​ការ​ធ្វើតេស្ត​មាន​ផ្ទៃពោះ​មាន​លទ្ធផល​អវិជ្ជមាន ប៉ុន្តែ​អ្នក​នៅ​តែ​មិន​ទាន់​មាន​រដូវ​នោះ​អ្នក​ត្រូវ​ព្យាយាម​ធ្វើតេស្ត​មាន​ផ្ទៃពោះ​ម្ដងទៀត បន្ទាប់ ២ ទៅ ៣ ថ្ងៃ​ក្រោយមក​ទៀត​។

នៅ​ពេល​អ្នកមាន​ផ្ទៃពោះ​ដំបូង អ្នក​អាច​ធ្លាក់ឈាម​បន្តិច​ប​ន្ទួ​ច​ដោយសារ​តែ​ស៊ុត​ដែល​បាន​បង្ក​កំណើត​​ហើយ​បាន​ចាក់​ចូល​ទៅ​ក្នុង​ស្បូន​របស់​ស្ត្រី​ដែល​គេ​ហៅ​ថា​ជា​ការ​ផ្សាំ ឬ​អាច​បណ្ដាល​មក​ពី​អ័រម៉ូន​នៃ​វដ្ត​រដូវ​ត្រូវ​បាន​បំបែក​តាម​រយៈ​អ័រម៉ូន​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​។

ប្រសិនបើ​អ្នក​មានការ​ធ្លាក់ឈាម​ខ្លាំង ហើយ​មានការ​ឈឺចាប់​លើ​ផ្នែក​ខាងក្រោម​នៃ​ផ្ចិត​អ្នក​គួរ​ទៅ​ជួប​វេជ្ជបណ្ឌិត​ជា​បន្ទាន់ ព្រោះ​អាច​ជា​ការ​មានគភ៌​នៅ​ក្រៅ​ស្បូន ឬ​អាច​ជា​សញ្ញា​ដំបូង​នៃ​ការ​រលូត​កូន​។

ការ​ធ្លាក់ឈាម​តិច​ៗ​ក៏​អាច​ជា​សញ្ញា​នៃ​ការ​រលាក​មាត់ស្បូន និង​ការ​ហូរ​ឈាម​បន្ទាប់​ពី​ការ​ពិនិត្យ​កោសិកា​មាត់ស្បូន ការ​ពិនិត្យ​ស្បូន ឬ​ការ​រួម​ភេទ ឬ​អាច​ជា​ការ​ឆ្លង​មេរោគ​ណាមួយ​។ ដូច្នោះ​អ្នក​ត្រូវ​ប្រាប់​គ្រូពេទ្យ​អំពី​ការ​ធ្លាក់ឈាម​ដែល​មិនមែន​ជា​ឈាមរដូវ​។

ប្រសិនបើ​អ្នក​មិន​មាន​គំរោង​មាន​ផ្ទៃពោះ​នោះ​ទេ អ្នក​ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ និង​ការ​សាកសួរ​អំពី​ប្រវត្តិ​ជំងឺ​របស់​គ្រួសារ​អ្នក ដើម្បី​កំណត់​បញ្ហា​ដែល​ជា​ហានិភ័យ​តំណរ​ពូជ​។ ការ​ជក់បារី ការ​ផឹកស្រា និង​ការ​ប្រើ​ថ្នាំ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​អាច​ប៉ះពាល់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​បាន​។

ដូច្នោះ អ្នក​ត្រូវធ្វើ​លំ​ហាត់ប្រាណ និង​ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ ព្រមទាំង​ការ​រៀបចំ​ខ្លួន​ដើម្បី​ឲ្យ​ការ​មាន​ផ្ទៃពោះ​មាន​សុខភាព​ល្អ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ