ភ្លើង៣ប្រការដែលបុគ្គលគួរធ្វើសក្ការៈ គោរពបូជា ថែរក្សាឲ្យល្អប្រពៃនោះគឺៈ
១-ភ្លើងគឺអាហុនេយ្យ ភ្លើងគឺមាតាបិតា ដែលកូនប្រុសកូនស្រីត្រូវគោរពបូជាដោយប្រពៃលោកហៅថា ភ្លើងអាហុនេយ្យបុគ្គល ។
២-ភ្លើងគឺបុគ្គលជាស្វាមីត្រូវរក្សានូវកូន ប្រពន្ធ ខ្ញុំបម្រើប្រកបដោយធម៌ គឺមានចិត្តស្មោះស្មើ មនុស្សទាំងឡាយដែលរស់នៅក្នុងផ្ទះនោះឱ្យបានល្អ ។
៣-ភ្លើងគឺទក្ខិណេយ្យបុគ្គល បានដល់សមណៈ ឬព្រាហ្មណ៍ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ ស្ថិតនៅក្នុងខន្តី និងសោរច្ចៈ ទូន្មាននូវចិត្តបានល្អហើយ ។
បុគ្គលណាបានគោរព ថែរក្សា បម្រើភ្លើងទាំងបីប្រការនេះបានល្អហើយ បុគ្គលនោះនឹងបានជាទីអភិរក្សនៃមនុស្សល្អៗ និងទេវតាទាំងឡាយ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ