ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​ដំបូង​របស់​ម៉ៅ សេ​ទុង

4 ឆ្នាំ មុន

នៅ​សាលារៀន​ដំបូង​ម៉ៅ​ស្អប់​ការ​រៀន​ទន្ទេញ​អោយ​ចាំ​នូវ​អក្សរសាស្ត្រ​ខុ​ង​ជឺ​បុរាណហើយ​បែរជា​និយម​អាន​រឿង​ដូច​ជា “​សេចក្តី​ស្នេហា​របស់​អាណាចក្រ​៣” និង​“​បុរស​ទាំងអស់​គឺជា​បងប្អូន​នឹង​គ្នា​” ដែល​សុទ្ធ​សឹង​ជា​រឿងព្រេង​និយាយ​ដល់​វីរបុរស​បះបោរប្រឆាំង ។ នៅ​ពេល​គ្រូ​ដើរ​សំដៅ​មក​រក​គាត់ ម៉ៅ​តែង​លាក់​រឿង​ទាំងនោះ​នៅ​ក្រោម​អត្ថបទអក្សរសិល្ប៍​បុរាណ​របស់​គាត់​ជា​និច្ច ។ ការ​ប្រឆាំង​ដោយ​ជោគជ័យ​លើក​ដំបូង​នៅ​ក្នុង​ឆាកជីវិត​ដែល​ពោរពេញ​ទៅ​ដោយ បដិវត្តន៍​របស់​គាត់…

នៅ​សាលារៀន​ដំបូង​ម៉ៅ​ស្អប់​ការ​រៀន​ទន្ទេញ​អោយ​ចាំ​នូវ​អក្សរសាស្ត្រ​ខុ​ង​ជឺ​បុរាណហើយ​បែរជា​និយម​អាន​រឿង​ដូច​ជា “​សេចក្តី​ស្នេហា​របស់​អាណាចក្រ​៣” និង​“​បុរស​ទាំងអស់​គឺជា​បងប្អូន​នឹង​គ្នា​” ដែល​សុទ្ធ​សឹង​ជា​រឿងព្រេង​និយាយ​ដល់​វីរបុរស​បះបោរប្រឆាំង ។ នៅ​ពេល​គ្រូ​ដើរ​សំដៅ​មក​រក​គាត់ ម៉ៅ​តែង​លាក់​រឿង​ទាំងនោះ​នៅ​ក្រោម​អត្ថបទអក្សរសិល្ប៍​បុរាណ​របស់​គាត់​ជា​និច្ច ។

ការ​ប្រឆាំង​ដោយ​ជោគជ័យ​លើក​ដំបូង​នៅ​ក្នុង​ឆាកជីវិត​ដែល​ពោរពេញ​ទៅ​ដោយ
បដិវត្តន៍​របស់​គាត់ គឺ​ម៉ៅ​មិន​ព្រម​ងើបឈរ​សូត្រ​មេរៀន​ឡើយ ។ ម៉ៅ​និយាយ​ថា​គាត់​អាច
សូត្រ​មេរៀន​បាន​ល្អ​ប្រសិនបើ​គាត់​អង្គុយ ។ សូ​ម្បី​តែ​នៅ​សាលា​បឋម​សិក្សា​ម៉ៅ​ជា​កុមារ
ដែល​ឪពុក​ម្តាយ និង​គ្រូ​ថា​ពិបាក​ប្រដៅ​ដែរ ។ នៅ​អាយុ​១៣​ឆ្នាំ ម៉ៅ​បាន​និយាយ​ប្រឆាំង​ឪពុក​ខ្លួន​ជា​ចំហរ​នៅ​ចំពោះ​មុខ​ភ្ញៀវ ដែលមក​ចូលរួម​ពិធី​មួយ​ក្នុង​គ្រួសារ​របស់​គាត់ ។ ពេល​នោះ​កុមារ​ម៉ៅ សេ​ទុង បាន​ជេរ​ឪពុកហើយរ​ត់ទៅ​រក​ថ្លុក​ត្រពាំង​មួយ​នៅ​ក្រៅ​ផ្ទះ​ដោយ​គំរាម​ធ្វើ​អត្តឃាត​ក្រោយ​ពី​ឪពុក​បានហៅ​រូបគេ​ថា​ជា​ក្មេង​ខ្ជិល និង​គ្មាន​បានការ ។ ទីបំផុត​បន្ទាប់​ពី​ឪពុក​សន្យា​ថា​នឹង​ឈប់​វាយគាត់ ទើប​ម៉ៅ​យល់ព្រម​លុតជង្គង់​គោរព​ឪពុក ។

ក្រោយមក​ម៉ៅ​បាន​សរសេរ​ថា “​ចេញពី​ឧទាហរណ៍​នោះ ខ្ញុំ​បានដឹង​ថា​នៅ​ពេល​ខ្ញុំ​ការពារ
សិទ្ធិ របស់ខ្ញុំ​តាម​រយៈ​ការ​ប្រឆាំង​ជា​ចំហ ទើប​ឪពុក​ខ្ញុំ​បន្ទន់ចិត្ត​តាម តែ​នៅ​ពេល​ខ្ញុំ​ខ្សោយ
មិន​រឹងរូស គាត់​ចេះ​តែ​វាយ​ខ្ញុំ​ថែម​” ។

ស្នេហា​ដំបូង​របស់​ម៉ៅ សេ​ទុង ក្រោយមក​លោក​បាន​ចាក​ចេញពី​សាលា​ដើម្បី​ទៅ​ធ្វើការ​ពេញ​ម៉ោង​នៅ​ឯ​កសិដ្ឋានរបស់​គ្រួសារ ។ តែ​នៅ​ពេល​លោក​អាយុ​បាន​១៤​ឆ្នាំ ការ​ប្រឆាំង​របស់​គាត់​បាន​ឈាន​ទៅដល់​កំរិត​មោះមុត​បំផុត ។ ពេល​នោះ​ឪពុក​របស់​លោក​ក៏​ប្រុង​រៀបចំ​ផ្សំផ្គុំ​រូប​លោក​ជាមួយនារី​ត្រកូល​ឡោ​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែល​លោក​ពុំដែល​ស្គាល់​ពី​មុន​មក​សោះ ។ អាពាហ៍ពិពាហ៍ដែល​ផ្សំផ្គុំ​ដោយ​ឪពុក​ម្តាយ​ដូច្នេះ គឺជា​ទំនៀមទំលាប់​នៅ​ជំនាន់​នោះ ហើយ​នេះ​ជា​អ្វី​ដែលលោក​ប្រឆាំង​ជា​និច្ច ។ ប៉ុន្តែ​លោក​ស៊ូទ្រាំ​គោរព​តាម​បំណង​ឪពុក​ម្តាយ​ដោយ​រៀប​ការ​ជាមួយ​នារី​ដែល​មាន​អាយុ​ចាស់​ជាង​ខ្លួន តែ​លោក​ពុំ​បាន​ផ្សំ​ដំណេក​និង​រួមរស់ជាមួយ​គ្នា​ទេ ។

គាត់​យល់​ថា អាពាហ៍ពិពាហ៍​របស់​ម្តាយ​គាត់​តាម​របៀប​ដូច​គ្នា​នេះ​បាន​ប្រែក្លាយ​រូបម្តាយ​គាត់​អោយទៅ​ជា​ទាសករ​ម្នាក់ ហើយ​ប្រការ​ដូច្នេះ​ពុំគួរ​អោយ​កើត​មាន​ទៀត​ទេ ។ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ជ្រើសរើស​ចំពោះ​បញ្ហា​សំខាន់​ដូច្នេះ ។ នៅ​ពេល​លោក បាន​ក្លាយជាមេដឹកនាំ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ច្បាប់​មួយ​ដែល​ដាក់​អោយ​អនុវត្ត​ចែងថា មនុស្ស​ម្នាក់​ៗ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​គូ​ស្វាមីភរិយា ។

ម៉ៅ​សេ​ទុង​និង​ការ​ចាប់ផ្តើម​លើ​ផ្លូវ​នយោបាយនៅ​ពេល​ឈាន​ដល់​យុវវ័យ ម៉ៅ​បាន​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ចំពោះ​ពិភពលោកខាងក្រៅ​ជា​ពិសេស​កិច្ចការ​នយោបាយ ។ ឆ្នាំ​១៩១០​ក្នុងអំឡុងពេល​ប្រទេស​ជាតិ​គ្រោះទុ​រិ្ភ​ក្ស​អត់បាយ​ប្រហា​យ​ទឹក​ធ្ងន់ធ្ងរ​បំផុត​នោះ ឪពុក​របស់​លោក​នៅ​តែ​បន្ត​ដឹក​អង្ករ​ទៅលក់​នៅ​ឯ​ផ្សារ​ឆ្ងាយ​ៗ​ទៀត ទោះជា​កសិករ​ជិតខាង​ផ្ទះ​ជា​ច្រើន​នាក់​អត់​អាហារ​ក៏​ដោយ ។ នៅ​ពេល​កសិករ​ខ្លះ​ក្នុងភូមិ​រារាំង​ការ​ដឹក​ជញ្ជូន​អង្ករ ហើយ​ដ​ណើ្ត​ម​យក​អង្ករ​ពី​ឪពុករបស់​គាត់ ម៉ៅ​សេ​ទុង​បែរជា​ឈរ​ខាង​បះបោរ​ប្រឆាំង​ឪពុក​របស់​ខ្លួន​ទៅ​វិញ ។ ដោយពិចារណា​ពី​ស្ថានភាព​នេះ លោក​បាន​ចាប់ផ្តើម​ជឿ​ថា បញ្ហា​ក្រីក្រ​មើលទៅ​សាមញ្ញ​តែ​ស្មុគស្មាញ​ណាស់ ជួនកាល​អាច​បណ្តាល​មក​ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ផង ។ ព័ត៌មាននេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖សុឃាក់

បញ្ជាក់ ៖ មេដឹកនាំ​ចិន​ដែល​ផុស​ចេញពី​គ្រួសារ​កសិករ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ