ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿននោះលឿន!​ បុកចូលផ្ទះ២កន្លែង​​ផ្អើល​​ផ្លូវ​២៧១​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា​សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​បើកបរ​ក្នុងល្បឿនលឿន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​វី​ង​វេរ​លុយ និង​ផ្ទះ​ជួសជុល​ម៉ាស៊ីនត្រជាក់ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ចំណែក​អ្នកបើកបរ​រថយន្ត​ក៏​រង​របួស​ផង​ដែរ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា​សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​បើកបរ​ក្នុងល្បឿនលឿន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​វី​ង​វេរ​លុយ និង​ផ្ទះ​ជួសជុល​ម៉ាស៊ីនត្រជាក់ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ចំណែក​អ្នកបើកបរ​រថយន្ត​ក៏​រង​របួស​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​វី​ង​វេ​លុយ​យីហោ លាង​ហេង ទល់មុខ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​២​នាក់ ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BC-៩៨៣៤ បើក បរ​ដោយ​ឈ្មោះ សូត រតនៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​រង​របួស និង​បុរស​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ក្នុង​រថយន្ត មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ដោយ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន លុះ​មក​ដល់​ចំនុច​កើតហេតុ​ខាងលើ​ដែល​ជា​ផ្លូវ​កោង ក៏ស្រាប់តែ​អ្នកបើកបរ​បួង​ចង្កូត​មិន​ទាន់ ដោយសារ​តែ​រថយន្ត​មាន​ល្បឿន​លឿន​ពេក ទើប​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​វី​ង​វេ​លុយ និង​ផ្ទះ​ជួសជុល​ម៉ាស៊ីនត្រជាក់ បណ្ដាល រង​ការ​ខូចខាត​សំភារៈ និង​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​សម្រាក​ក្នុងផ្ទះ​ទាំង​២​កន្លែង​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ដោយឡែក​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​ខ្ទេច​ផែ្ន​ក​ខាង​មុខ កៀប​ជាប់​នឹង​ផ្ទះ​វី​ង​វេរ​លុយ ធ្វើ​ឲ្យ​អ្នកបើកបរ​រង​របួស​បែក​មាត់​ផង​ដែរ ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ឃាត់ខ្លួន​អ្នកបើកបរ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១ ដើម្បី​សួរនាំ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ព្រមទាំង​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ បាន​ចុះ​ទៅ​ស្ទូច​យក​ទៅ​រក្សា​ទុក​ការ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ