ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ៗ​ទាំងអស់​នៅ​លើ​ផែនដី​នេះ​សុទ្ធតែ​ជា​របស់​លោក

4 ឆ្នាំ មុន

ការ​ដែល​យើង​ប្រកាន់​ថា យើង​មានខ្លួន​រស់នៅ​រហូត​មក​ដូច្នេះ សម្តែង​ឱ្យ​ឃើញ​ថា យើង​មិន​បាន​យល់​អំពី​ធម៌​ពិត ដូចដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​ឡើយ ធម៌​ពិត​គឺ​ស្ថិត​នៅ​ត្រង់​ស្គាល់​សុខ​ស្ងប់​ក្នុង​ចិត្ត និង​ដឹង​ថា អ្វី​ៗ​ទាំងអស់​គឺ​សុទ្ធតែ​ជា​របស់​លោក​ទាំង​៦ ។ បើ​យើង​មិន​បាន​សិក្សា​ព្រះធម៌​ឱ្យ​ឃើញ​ជា​ប្រយោជន៍​ពិត​ទេ…

ការ​ដែល​យើង​ប្រកាន់​ថា យើង​មានខ្លួន​រស់នៅ​រហូត​មក​ដូច្នេះ សម្តែង​ឱ្យ​ឃើញ​ថា យើង​មិន​បាន​យល់​អំពី​ធម៌​ពិត ដូចដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​ឡើយ ធម៌​ពិត​គឺ​ស្ថិត​នៅ​ត្រង់​ស្គាល់​សុខ​ស្ងប់​ក្នុង​ចិត្ត និង​ដឹង​ថា អ្វី​ៗ​ទាំងអស់​គឺ​សុទ្ធតែ​ជា​របស់​លោក​ទាំង​៦ ។

បើ​យើង​មិន​បាន​សិក្សា​ព្រះធម៌​ឱ្យ​ឃើញ​ជា​ប្រយោជន៍​ពិត​ទេ យើង​មានជីវិត​រស់នៅ​ដោយ​មិនដឹង​ថា ជីវិត​នេះ តាម​ពិត​វា​ជា​អ្វី​ឡើយ រស់នៅ​ពេញ​ទៅ​ដោយ​ការ​មិនដឹង មាន​តែ​សេចក្តី​ប្រកាន់ នូវ​រូបរាង​កាយ តាំង​តែ​ពី​សក់​ក្បាល​ដល់​បាតជើង ហាក់ដូចជា​មាន​អ្នក​ណា​ប្រគល់​ឱ្យ​ទទេ​ៗ​អ៊ីចឹង ប្រកាន់​វិញ្ញាណ ប្រកាន់​ចិត្តគំនិត ប្រកាន់​សុខ ប្រកាន់​ទុក្ខ​ជាដើម​ថា​ជា​ខ្លួន​ឬ​ជា​របស់​ខ្លួន ។

តាម​ពិត​ទៅ​ទាំង​អស់នេះ​សុទ្ធតែ​ជា​របស់​លោក​ទាំង​៦​គឺ​ផ្លូវ​ត្រចៀក ផ្លូវ​ច្រមុះ ផ្លូវ​អណ្តាត ផ្លូវ​កាយ និង ផ្លូវចិត្ត សុទ្ធតែ​សភាវធម៌ ជា​ធម៌​ពិត ជា​រូបធម៌ ជា​នាម​ធម៌​តែ​ប៉ុណ្ណោះ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ