ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីអាជ្ញាធរជាតិទប់ស្កាត់យ៉ាងណាក៏នៅតែបន្តលួចកើតមាន

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សកម្មភាព​លួចលាក់​កែ​ច្នៃ​ឈើ​ខុសច្បាប់ នៅ​តែ​បន្ត​កើត​មាន​ទោះបី​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​យ៉ាងណា​ក៏​ដោយ ហើយ​បាន​បញ្ជូន​មនុស្ស​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​ក្រោយ​រក​ឃើញ​ថា ពួក​គេ​បាន​ជាប់​ពាក់ព័ន្ធ និង​ការ​ជួញដូរ​ឈើ​ខុសច្បាប់ ។ ជាក់ស្តែង…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សកម្មភាព​លួចលាក់​កែ​ច្នៃ​ឈើ​ខុសច្បាប់ នៅ​តែ​បន្ត​កើត​មាន​ទោះបី​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​យ៉ាងណា​ក៏​ដោយ ហើយ​បាន​បញ្ជូន​មនុស្ស​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​ក្រោយ​រក​ឃើញ​ថា ពួក​គេ​បាន​ជាប់​ពាក់ព័ន្ធ និង​ការ​ជួញដូរ​ឈើ​ខុសច្បាប់ ។

ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា​នេះ សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង នៅ​ក្រុង​សែន​មនោ​រម្យ ត្រូវ​ជំនាញ​បង្ក្រាប​តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ឡើយ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក អ៊ា​ង សុគន្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ចុះ​បង្ក្រាប​ទីតាំង​បង្កើត​រោង​សិប្បកម្ម​កែ​ច្នៃ​ផល អនុ​ផល​ព្រៃឈើ ស្ថិត​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដោយ​បាន​ដកហូត​វ​ត្តុ​តាង​រួម​មាន ៖ តាប​ឈូសឈើ ០១​គ្រឿង និង​ឈើ​អារ​ប្រណិត (​បេង​-​ធ្នង់​) ចំនួន​៤៥​ដុំ -​សន្លឹក និង​ឈើ​អារ​លេខ​១ (​គគីរ​) ចំនួន​០៣​សន្លឹក ហើយ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ជា​បណ្តោះអាសន្ន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ