ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទូច​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​រំលោ.ភ​យក​ដី​នៅ​តំបន់​អភិវឌ្ឍ​ឬ​ស្សី​កែវ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វរៈសេនីយ៍​យោធា​អម​ដោយ​មេធាវី និង​ក្រុម​គ្រួសារ​ប្រមាណ​ជិត​២០​នាក់​នៅ​តែ​បន្ត​ការ​តវ៉ា​មិន​សុខចិត្ត និង​ចោទ​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ដែល​បាន​ប្រើ​កម្លាំង​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​គាត់ នៅ​តំបន់​អភិវឌ្ឍ​ឬ​ស្សី​កែវ ទៅ​ចែង​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ខណៈ​ពេល​ដែល​សំនុំរឿង​នោះ កំពុង​តែ​ដំណើរ​នីតិវិធី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ ។…

រាជធានី​ភ្នំពេញ ៖ លោក​វរៈសេនីយ៍​យោធា​អម​ដោយ​មេធាវី និង​ក្រុម​គ្រួសារ​ប្រមាណ​ជិត​២០​នាក់​នៅ​តែ​បន្ត​ការ​តវ៉ា​មិន​សុខចិត្ត និង​ចោទ​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ដែល​បាន​ប្រើ​កម្លាំង​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​គាត់ នៅ​តំបន់​អភិវឌ្ឍ​ឬ​ស្សី​កែវ ទៅ​ចែង​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ខណៈ​ពេល​ដែល​សំនុំរឿង​នោះ កំពុង​តែ​ដំណើរ​នីតិវិធី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ ។

ដោយនៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា​នេះ លោក​វរៈសេនីយ៍​រូប​នោះ​បាន​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ​និង​ធ្វើ​សន្និសីទកាសែត នៅ​លើ​ដំ​ទំនាស់​នោះ ស្ថិត​នៅ​ក្នុងភូមិ ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ទទូច​សុំ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ព្រមទាំង​លោក​ទេស​រដ្ឋមន្ត្រី​ជា សុ​ផា​រ៉ា មេត្តា​ជួយ​អន្តរាគមន៍ ។ ការ​ឃាត់​គ្រឿងចក្រ និង​រថយន្ត​ចាក​ដី​នោះ​មិន​សម្រេច​ឡើយ ដោយ​អ​ជ្ញា​ធរ​បន្ត​ចាក់​ដី​ឈូស​ឆាយ ដើម្បី​ពុះ​ជា​ឡូ​តិ៍ ទំហំ​៤​ម៉ែត្រ​គុណ​១៥​ម៉ែត្រ ចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៧៧​គ្រួសារ ដែល​បាន​ទន្ទាន​ចាប់​យក​ដី​អនាធិបតេយ្យ​កន្លង​មក ។

នៅ​ក្នុង​សន្និសីទកាសែត​លោក​វរៈសេនីយ៍ ព្រុំ បូរ បាន​ឲ្យ​ដឹង​ថា លោក​មិន​ទំ​ទាស់​នៅ​ការ​អភិវឌ្ឍ​នោះ​ទេ ពេល​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ស្ថាបនា​ផ្លូវ​គាត់​បាន​ចូលរួម​សហការ​ដោយ​វាយ​របង​បើកផ្លូវ​ដោយ​ខ្លួនឯង​មិន​នឹក​ស្មានថា បន្ទាប់​ពី​ធ្វើ​ផ្លូវ​ហើយ​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ប្រើ​កម្លាំង​ការពារ​គ្រឿងចក្រ​ចុះ​មក​ឈូស​ឆាយ​សំណង់​និង​បំផ្លាញ​ដើមឈើ​រំលោភ​យក​ដី​របស់​គាត់​ដែល​សំនុំរឿង​នេះ កំពុង​តែ​បន្ត​នីតិវិធី​នៅ​តុលាការ​នៅឡើយ​នោះ ។

លោក​វរៈសេនីយ៍ ព្រុំ បូរ បាន​ឲ្យ​ដឹង​ទៀត​ថា ដី​របស់​គាត់​រួម​ទាំង​បងប្អូន​ទាំងអស់​៨​នាក់ មាន​ទំហំ​ប្រមាណ​ជាង​១​ហិ​កតា ដែល​បាន​ទិញ និង​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៩ ដោយ​មាន​បង្កាន់ដៃ តាំង​ដៃ​កាន់កាប់​តាំងពី​ជំនន់​លោក អ៊ួ​ង ខែ​ម ។ លុះ​ក្រោយមក​សាលា​រាជធានី​ភ្នំពេញ​បាន​យក​តំបន់​នោះ​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍ ឬ​ស្សី​កែវ​ជាន់​លើ​ដី​របស់​គាត់​ក៏​កើតជា​ទំនាស់ ។ រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំ​មក​ហើយ ដែល​គាត់ និង​ក្រុម​គ្រួសារ​បងប្អូន​បាន​នាំ​គ្នា​តវ៉ា​រហូត​មក​ហើយ ហើយ​ត្រូវ​បាន​គណៈ​ក​ម្មា​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​ដោះ​ស្រោ​យ​ឲ្យ​គាត់ ៤​ឡូត៍ (១​ឡូត៍​ទំហំ​២០​គុណ​៣០​ម៉ែត្រ​) តែ​គាត់​ពុំ​ទទួលយក ព្រោះ​ដី​របស់​គាត់​ស្មើ​២១​ឡូត៍​ហើយ ការ​ដោះស្រាយ​ពុំ​យុត្តិធម៌​ដែល​ខ្លះ​បាន​៨​ឡូត៍​ទទួល​បាន​៦​ឡូត៍ ។

ចំណែក​ដី​របស់​គាត់​២១​ឡូត៍​បាន​តែ​៤​ឡូត៍ ។ នៅ​ក្នុង​សន្និសីទ​លោក​វរៈសេនីយ៍​ព្រុំ បូរ បាន​ឲ្យ​ដឹង​ទៀត​ថា ក៏​បាន​សំណូមពរ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ព្រមទាំង​លោក​ទេស​រដ្ឋមន្ត្រី​ជា សុ​ផា​រ៉ា មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី​២២ ខែតុលា​នេះ អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ប្រើ​វិធា​ការណ៍​រដ្ឋបាល​ដោយ​ប្រើ​កម្លាំង​ប្រមាណ​ជាង​១០០​នាក់ ការពារ​គ្រឿងចក្រ​រុះរើ​វាយ​សំណង់ផ្ទះ​ជួល​មួយ​ខ្នង នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ ។ ខណៈនោះ​លោក​ព្រុំ បូរ និង​ក្រុម​គ្រួសារ​ប្រមាណ​ជាង​១០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​លើក​បដា និង​រូបថត​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រោងព្រាត ដោយ​ស្រែក​អយុត្តិធម៌ ។ លុះ​ក្រោយ​លោក​ក៏​បាន​បន្ត​តវ៉ា​រហូត​មក ហើយ​បាន​ត្រឹមតែ​ស្រែក​អយុត្តិធម៌​តែ​ប៉ុណ្ណោះ ។

ចំណែក​អាជ្ញាធរ​ក៏​បាន​ចោទប្រកាន់​ថា ប្រជាពលរដ្ឋ​ទាំងនោះ​រស់​លើ​ដី​តំបន់​អភិវឌ្ឍ​ដោយ​ពុំ​ស្របច្បាប់​ឡើយ ។ លោក​ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ឲ្យ​ដឹង​ថា តុលាការ​មិន​ហ៊ាន​ចាត់ការ​នោះ​ទេ គឺ​គ្រប់​សំនុំរឿង​ដែល​ពាក់ព័ន្ធ​នឹង​តំបន់​អភិវឌ្ឍ​ឬ​ស្សី​កែវ គេ​បង្វិល​មក​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​ហើយ​នេះ​ជា​លេស​តែ​ប៉ុណ្ណោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ