ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​សម្រេច​បោះ​ឆ្នោត​មុន​កាល​កំណត់

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រោយ​ពី​ពន្យារពេល​BREXIT​ជា​ថ្មី បណ្ដា​សមាជិក​សភា​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៩​តុលា បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​មានការ​បោះ​ឆ្នោត​សភា​ថ្មី មុន​កាលកំណត់​នា​ថ្ងៃ​ទី​១២​ធ្នូ​ខាង​មុខ​នេះ ដូច​បំណង​របស់​នាយក​រដ្ឋមន្ត្រី​លោក​បូ​រី​សច​ន​សុ​ន​។ សភា​អង់គ្លេស​បាន​អនុម័ត​លើ​សំណើ​បោះ​ឆ្នោត​មុន​កាលកំណត់​នោះ ដោយ​៤៣៨​សំឡេង​គាំទ្រ​និង​២០​សំឡេង​ប្រឆាំង ខណៈ​សំឡេង​ភាគច្រើន​ត្រូវការ​ចាំបាច់​មាន​ត្រឹម​៤១៨​សំឡេង​។…

ប្រទេស​អង់គ្លេស ៖ ក្រោយ​ពី​ពន្យារពេល​BREXIT​ជា​ថ្មី បណ្ដា​សមាជិក​សភា​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៩​តុលា បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​មានការ​បោះ​ឆ្នោត​សភា​ថ្មី មុន​កាលកំណត់​នា​ថ្ងៃ​ទី​១២​ធ្នូ​ខាង​មុខ​នេះ ដូច​បំណង​របស់​នាយក​រដ្ឋមន្ត្រី​លោក​បូ​រី​សច​ន​សុ​ន​។

សភា​អង់គ្លេស​បាន​អនុម័ត​លើ​សំណើ​បោះ​ឆ្នោត​មុន​កាលកំណត់​នោះ ដោយ​៤៣៨​សំឡេង​គាំទ្រ​និង​២០​សំឡេង​ប្រឆាំង ខណៈ​សំឡេង​ភាគច្រើន​ត្រូវការ​ចាំបាច់​មាន​ត្រឹម​៤១៨​សំឡេង​។ ការ​បោះ​ឆ្នោត​នោះ​កើត​មាន​បន្ទាប់​ពី​មានការ​ព្រមព្រៀង របស់​សហភាព​អឺរ៉ុប​លើ​ការ​ពន្យារពេល​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឹ​រ៉ុ​ប​ហៅ​BREXIT រហូត​ដល់​ថ្ងៃ​ទី​៣១​មក​រា​យ៉ាង​យូរ​បំផុត​។

ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​អាច​រៀបចំ​ធ្វើ​ទៅ​បាន នៅ​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​អនុម័ត​របស់​ព្រឹទ្ធសភា​ទៀត​នា​ថ្ងៃ​ទី​៣០​តុលា តែ​មិនបាច់​សង្ស័យ​ព្រឹទ្ធសភា​នឹង​ធ្វើ​តាម​សភា​។ ដូច្នេះ​សភា​ត្រូវ​រំលាយ​នា​ថ្ងៃ​ទី​៦​វិច្ឆិកា​។

រហូត​មក​ទល់​ពេល​នេះ​បណ្ដា​សមាជិក​សភា​អង់គ្លេស​បាន​បដិសេធ​៣​លើក​មក​ហើយ គម្រោង​របស់​លោក​បូ​រី​សច​ន​សុ​ន​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​មុន​កាលកំណត់​នេះ តែ​នា​ថ្ងៃ​ទី​២៩​តុលា​មេដឹកនាំ​គណបក្ស​ការងារ​ជា​គណបក្សប្រឆាំង លោក​JEREMY CORBYN​ទីបំផុត បាន​សុខចិត្ត​គាំទ្រ​ការ​រៀបចំ​បោះ​ឆ្នោត​មុន​កាលកំណត់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ