ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​មួយ​កំពុង​ជំរុញ​កម្ពុជា​-​ចិន​ពង្រីក​ពាណិជ្ជកម្ម​កាន់តែ​ធំធាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម កម្ពុជា​បាន​អះអាង​ថា​យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​មួយ​របស់​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​ឱ្យ​កាន់តែ​ធំធាត់​រឹង​មាំ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ស្រប​ពេល​ដែល​កម្ពុជា​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេស​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​តាម​រយៈ​ការ​បណ្តាក់ទុន​នៅ​កម្ពុជា ។ លោក ឈួ​ន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ក្នុង​ពិធី​ផ្សព្វផ្សាយ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម កម្ពុជា​បាន​អះអាង​ថា​យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​មួយ​របស់​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​ឱ្យ​កាន់តែ​ធំធាត់​រឹង​មាំ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ស្រប​ពេល​ដែល​កម្ពុជា​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេស​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​តាម​រយៈ​ការ​បណ្តាក់ទុន​នៅ​កម្ពុជា ។

លោក ឈួ​ន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ក្នុង​ពិធី​ផ្សព្វផ្សាយ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត​ហ្វូ​ជាន​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី ២៨​តុលា បាន​លើក​ឡើង​ថា​ស្រប​តាម​យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​មួយ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ជំរុញ​ឱ្យ​កម្ពុជា​-​ចិន មាន​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​វិស័យ ដើម្បី​ពង្រឹង និង​ពង្រីក​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ធំធាត់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក​បាន​សង្កត់ធ្ងន់​ថា «​រាជរដ្ឋាភិបាល​កម្ពុជា ជំរុញ និង​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជូន​ពាណិជ្ជករ​បរទេស ដែល​មាន​បំណង​វិនិយោគ​នៅ​កម្ពុជា នឹង​ទទួល​កិច្ច​សម្រួល​បំពេញបែបបទ​ងាយស្រួល ព្រមទាំង​ផ្តល់​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើ​ការ​លើកលែង​ពន្ធ និង​ពន្ធ​បង់​នូវ​កម្រិត​ទាប​សម្រាប់​នាំ​ចេញ នាំ​ចូល​ផលិតផល​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ដូច​ជា សហភាព​អ៊ឺ​រ៉ុ​ប ជប៉ុន កា​ណា​ដា និង​អា​មេ​រិ​ក​ជាដើម ។ កម្ពុជា​បាន​សម្រួល​ជូន​នូវ​ពាណិជ្ជករ​បរទេស​នូវ​ការ​វិនិយោគ​លើ​ការ​លើកលែង​ពន្ធ​ចំនួន​ពី ១-៩ ឆ្នាំ ការ​អនុគ្រោះ​ពន្ធ​លើ​ការ​បង់ពន្ធ​អប្ប​បរិ​មា ពន្ធលើប្រាក់ចំណេញ​មិន​លើស​ពី ២០% អ្នក​វិនិយោគ​អាច​បង្វិលទុន​មាន​ភាព​ងាយស្រួល និង​មាន​ដើមទុន​របស់​ខ្លួន ១០០%» ។

លោក LIU DEPEI ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហ្វូ​ជាន ខេត្ត​ហ្វូ​ជាន ដែល​ស្ថិត​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ចិន ដោយ ៤០ ឆ្នាំ​កន្លង​មក ខេត្ត​នេះ​មាន​កំណែទម្រង់​គ្រប់​វិស័យ និង​ទំនាក់ទំនង​ល្អ​ក្នុង​ការ​នាំ​ចេញ​-​នាំ​ចូល​ផលិតផល​ទៅ​កាន់​ប្រទេស​នានា ស្រប​តាម​យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​មួយ បាន​ជំរុញ​ឱ្យ​កម្ពុជា​-​ចិន​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ។ លោក LIU DEPEI បាន​លើក​នូវ​ចំណុច​សំខាន់ ៣ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ខេត្ត​ហ្វូ​ន​ជាន រួម​មាន​៖ ១-) ពង្រីក​ទំហំ​ពាណិជ្ជកម្ម ដោយ​វិនិយោគ​នៅ​កម្ពុជា​លើ​ឧស្សាហកម្ម​ធុន​ស្រាស កសិកម្ម និង​ធនធាន​រ៉ែ​, ២-) ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ​វិនិយោគ​នៅ​កម្ពុជា នឹង​ដឹកនាំ​សហគ្រាស​ខេត្ត​ហ្វូ​ជាន ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​វាយភណ្ឌ ស្បែកជើង សម្លៀក​បំពាក់ និង​អាហារ ព្រមទាំង​ស្វាគមន៍​ចំពោះ​ពាណិជ្ជករ​កម្ពុជា​វិនិយោគ​នៅ​ខេត្ត​ហ្វូ​ជាន​និង ៣-) ពង្រីក និង​ពង្រឹង​ការ​ផ្លាស់​ប្តូរ ការ​ទំនាក់ទំនង និង​ទស្សនកិច្ច​រវាង​កម្ពុជា​-​ខេត្ត​ហ្វូ​ជាន ប្រទេស​ចិន ។

លោក សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ធ្លាប់​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​វាង​កម្ពុជា និង​ចិន សរុប​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​កាលពី​ឆ្នាំ ២០១៨ យើង​សម្រេច​បាន ៦.៤៥៧ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ១៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ត្រឹមតែ ៥.៥៧៧ លាន​ដុល្លារ អា​មេ​រិ​ក​និង​បើ​ធៀប​ទៅ ៤ ឆ្នាំ​មុន គឺ​កាលពី​ឆ្នាំ​២០១៥ ត្រឹមតែ ៤,៣៣៣ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៤៩% ។

លោក​បញ្ជាក់​ថា «​អ្នក​វិនិយោគ​ចិន​ជា​ច្រើន ដែល​មានការ​ជឿ​ទុក​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា ។ ជាក់ស្តែង នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ផ្ទៃដី​សរុប ១,១១៤ ហិច​តា មាន​ក្រុមហ៊ុន​កំពុង​វិនិយោគ​សរុប​ចំនួន ១៣១ ក្រុមហ៊ុន ទំហំ​ទុន​សរុប​ប្រមាណ ៤៦១ លាន​ដុល្លារ ក្នុង​នោះ​ក្រុមហ៊ុន​ចិន មាន​ចំនួន​ដល់​ទៅ ១២១ ក្រុមហ៊ុន ស្នើ​នឹង ៩២.៣៦% ។ សូ​ច​នករ​ទាំងនេះ ជា​លទ្ធផល និង​ជា​កត្តា​លិ​ករ នៃ​ការ​សិក្សា​ឈ្វេងយល់​អំពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​» ។

លោក​លើក​ឡើង​ថា ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុង​រយៈពេល ៥ ឆ្នាំ​ជាប់​ៗ​គ្នា ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៨ ប្រទេស​ចិន គឺជា​ប្រភព​ទុន​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា​ក្នុង​បរិមាណ​សរុប ៨,១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​បោះទុន​វិនិយោគ​លើ​គ្រប់​វិស័យ ដែល​រួម​មាន​៖ ការ​វិនិយោគ​ផ្នែក​តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ​ឧស្សាហកម្ម សហគ្រាស កសិកម្ម សំណង់ និង​អចលនទ្រព្យ​ជាដើម ។ បន្ថែម​ពី​នេះ ដោយ​កម្ពុជា​រក្សា​បាន​នូវ​កំណើន​ទេសចរណ៍​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឆ្នាំ​២ ០១៨ មាន​អ្នកទេសចរ​ចំនួន​ប្រមាណ ៦,២ លាន​នាក់ កើនឡើង ១១% ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​ប្រមាណ​ជាង ១២.៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ចិន​ឈរ​នៅ​លំដាប់​នាំមុខ​គេ ដែល​មាន​ចំនួន​ប្រមាណ ១,៩ លាន​នាក់ កើនឡើង​ជាង ៧០% ហើយ​ធ្វើ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​កម្ពុជា​-​ចិន កាន់តែ​ច្រើន​ឡើង ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ